មកមើលព្រំដែន ដ៏ស្រស់ស្អាតបំផុត នៅទូទាំងពិភពលោក!!!

នៅពេលណាដែលយើងលឺថា ព្រំដែន យើងជាធម្មតាស្រមៃដល់ឆ្មាំ​ ត្រួតពិនិត្យលិខិតឆ្លងដែនយ៉ាងតឹងរ៉ឹង។ ប៉ុន្តែវាមិនមែនតែងតែដូច្នេះទាំងអស់នោះទេ! ជាក់ស្តែងព្រំដែនរវាងប្រទេសជាច្រើន គឺគ្រាន់តែជាបន្ទាត់និមិត្តសញ្ញាឆ្លងកាត់ចិញ្ចើមថ្នល់ ឬផ្លូវជនបទប៉ុណ្ណោះ។

១. ព្រំដែនប្រទេស អាល្លឺម៉ង់ - សាធារណរដ្ឋឆេក

ទិដ្ឋភាពដ៏ស្រស់ស្អាតនេះ គឺជាព្រំប្រទល់រវាងប្រទេសអាល្លឺម៉ង់ និងសាធារណរដ្ឋឆែក។ ទិដ្ឋភាពនេះគឺអស្ចារ្យណាស់!

1

២. ព្រំដែនប្រទេស ន័រវែស - ស៊ុយអែត

ជម្រាលនេះស្ថិតនៅតាមព្រំដែនរវាងប្រទេសន័រវែស និងស៊ុយអែត។

2

៣. ព្រំដែនប្រទេស ប៉ូឡូញ - អ៊ុយក្រែន

រូបត្រីដ៏ធំនេះ ដែលជានិមិត្តសញ្ញាព្រំដែនរវាង ប្រទេសប៉ូឡូញ និងអ៊ុយក្រែន គឺជានិមិត្តសញ្ញានៃព្រំដែនជាតិរវាងប្រទេសទាំងពីរនេះ។ អ្នកបង្កើត - វិចិត្រករប៉ូឡូញ Jarosław Koziara។

3

៤. ព្រំដែនប្រទេស ស៊ុយអែត - ហ្វាំងឡង់

អ្នកក៏អាចលេងកីឡាវាយកូនគោលនៅតាមព្រំដែន ស៊ុយអ៊ែត ហ្វាំងឡង់ផងដែរ។

4

៥. ព្រំដែនប្រទេស អាហ្សង់ទីន - ប្រេស៊ីល - ប៉ារ៉ាហ្គាយ

ប្រទេសអាហ្សង់ទីននៅខាងឆ្វេង ប្រទេសប្រេស៊ីលនៅខាងស្ដាំ​ ប៉ារ៉ាហ្គាយនៅពាក់កណ្តាល។

5

៦. ព្រំដែនប្រទេស ប្រេស៊ីល - អ៊ុយរូហ្គាយ

ព្រំដែនរវាងប្រទេសទាំងនេះ កើតឡើងដោយផ្ទាល់នៅលើចិញ្ចើមផ្លូវ។ ប្រទេសប្រេស៊ីល - នៅខាងឆ្វេង, អ៊ុយរូហ្គាយ - នៅខាងស្ដាំ។

6

៧. ព្រំដែនប្រទេស ​កាណាដា - សហរដ្ឋអាមេរិក

ព្រំប្រទល់រវាងប្រទេសកាណាដា និងសហរដ្ឋអាមេរិកឆ្លងកាត់តាមទីក្រុងមួយ ដែលមានឈ្មោះថា Derby Line - នៅខាងស្តាំអគារ។

7

៨. ព្រំដែនប្រទេស ​បែលហ្សិក - ហូឡង់

អ្នកអាចចូលហាងកាហ្វេនៅប្រទេសហូឡង់ ហើយចេញតាមប្រទេស បែលហ្សិក។

8

៩. ព្រំដែនប្រទេស នេប៉ាល់ - ប្រទេសចិន

ព្រំដែនរវាងនេប៉ាល់ និងចិនឆ្លងកាត់ដោយផ្ទាល់លើភ្នំអេវឺរ៉េស។

9

១០. ព្រំដែនប្រទេស អាល្លឺម៉ង់ - ប្រទេសហូឡង់

ព្រំដែនរវាងប្រទេសអាល្លឺម៉ង់ និងហូល្លង់ត្រូវបានកត់សម្គាល់ដោយបន្ទះដែក នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មអឺរ៉ូ។ ថ្វីបើប្រអប់សំបុត្រមាននៅលើព្រំប្រទល់ខាងលិចក៏ដោយ ក៏សំបុត្របានទៅដល់អ្នកទទួលរបស់ពួកគេតែមួយសប្តាហ៍ប៉ុណ្ណោះ។

10

១១. ព្រំដែនប្រទេស រុស្ស៊ី - សហរដ្ឋអាមេរិក

នេះគឺជាកោះមួយរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក។ កោះនេះមានចម្ងាយ ៣៥គីឡូម៉ែត្រពីទីក្រុង Chukotka និង Alaska ។ បើទោះបីវានៅជិតគ្នាក្តី ប៉ុន្តែវាខុសគ្នា ២១ម៉ោងឯនោះ។

11

១២. ព្រំដែនប្រទេស ចិន - ម៉ុងហ្គោលី

មិនមានអ្វីអស្ចារ្យនៅលើព្រំដែនរវាងប្រទេសចិន និងប្រទេសម៉ុងហ្គោលី ទេ។ វាគ្រាន់តែមានដាយណូស័រពីថើបគ្នាតែប៉ុណ្ណោះ។

12

ប្រែសំរួលដោយ៖ សុខ សុវណ្ណវិសាល