ជ្រើសរើសដុំថ្មមួយ ដើម្បីទទួលបានដំបូន្មានពិសេសសម្រាប់អ្នក

តាមរយៈដុំថ្មដែលអ្នកបានជ្រើសរើស វានឹងបង្ហាញពីដំបូន្មានពិសេសសម្រាប់អ្នក

A. ដុំថ្មពណ៌ខៀវ

Screen Shot 2021 04 25 At 8.32.47 PM

អ្នកគឺជាមនុស្សដែលមានការរៀបចំយ៉ាងត្រឹមត្រូវ។ អ្នកធ្វើឱ្យជីវិតរបស់អ្នកក្លាយជាគំរូសម្រាប់អ្នកដទៃ។ ប៉ុន្តែអ្វីដែលអ្នកខ្វះគឺតុល្យភាព។

ការខិតខំប្រឹងប្រែងរបស់អ្នកសម្រាប់ខ្លួនអ្នក និងអ្នកដទៃ គឺគួរឱ្យកោតសរសើរណាស់។ ប៉ុន្តែអ្នកត្រូវតែខិតខំធ្វើអ្វីៗតាមធម្មជាតិ មិនមែនជាការបង្ខំ ឬចង់គ្រប់គ្រងអ្នកដទៃឡើយ។

ទំនាក់ទំនងរបស់អ្នកជារឿយៗ ត្រូវបានរារាំង ព្រោះអ្នកមានការលំបាកក្នុងការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯង។ ដូច្នេះ អ្នកគួរតែព្យាយាមកែលម្អឥរិយាបថនេះ កុំឱ្យមានភាពតានតឹងខ្លាំងពេក។

B. ដុំថ្មពណ៌ក្រហម

Screen Shot 2021 04 25 At 8.32.50 PM

អ្នកជាមនុស្សរស់រវើក ចូលចិត្តរីករាយនឹងជីវិតអតិបរមា និងធ្វើអ្វីដែលអ្នកចង់បាន។ អ្នកជាមនុស្សស្មោះត្រង់ និងខុសគ្នាពីអ្នកដែលនៅជុំវិញអ្នក។

ទោះយ៉ាងណាត្រូវប្រយ័ត្ននឹងអាទិភាពរបស់អ្នក ព្រោះអ្នកអាចចំណាយពេលវេលាច្រើនក្នុងការធ្វើសកម្មភាពបែបទំនើប និងមិនចំណាយពេលលើគោលដៅជីវិតពិត។

រៀនឱ្យចេះវាងវៃ និងជ្រើសរើសឱ្យបានច្រើន ក្នុងពេលដែលអ្នកប្រើពេលវេលារបស់អ្នក ដើម្បីឱ្យអ្នកអាចបន្តរីករាយក្នុងជីវិតកុំឱ្យបាត់បង់ ហើយរស់នៅឱ្យសមនឹងបេសកកម្មរបស់អ្នក។

C. ដុំថ្មពណ៌ពណ៌លឿង

Screen Shot 2021 04 25 At 8.32.54 PM

អ្នកមានទំនោរទៅរកការសង្ស័យខ្លួនឯង។ ក្នុងវ័យកុមារភាព អ្នកមានអារម្មណ៍ថាមិនមានសុវត្ថិភាព ហើយបាត់បង់សក្តានុពលរបស់អ្នកបន្តិចម្តងៗ ស្ទើរតែគ្រប់វិស័យនៃជីវិតរបស់អ្នក។

អារម្មណ៍នេះធ្វើឱ្យអ្នកខកខានឱកាសជាច្រើនដើម្បីទទួលបានសុភមង្គល សូមចាំថា គ្មានហេតុផលណាដែលអ្នកបង្ខំខ្លួនឯងចូលក្នុងវាទេ។ អ្នកជាមនុស្សស្មោះត្រង់ និងមានទំនួលខុសត្រូវ។ អ្នកធ្វើឱ្យមានការទុកចិត្ត និងការស្រឡាញ់រាប់អានពីអ្នកដែលនៅជុំវិញអ្នក ហើយព្យាយាមធ្វើជាមនុស្សល្អ។

អ្នកតែងតែជាអ្នកដោះស្រាយបញ្ហាដ៏អស្ចារ្យ និងធ្វើឱ្យជីវិតអ្នកដទៃកាន់តែប្រសើរឡើង។ ប្រសិនបើអ្នកអាចមើលឃើញខ្លួនឯងតាមរយៈក្រសែភ្នែកអ្នកដទៃ អ្នកប្រាកដជាផ្លាស់ប្តូររបៀបដែលអ្នកមើលខ្លួនឯង។ រកវិធីផ្លាស់ប្តូរចក្ខុវិស័យ និងការគិតរបស់អ្នក។ ស្រឡាញ់ខ្លួនអ្នកឱ្យបានច្រើន ព្រោះអ្នកសមនឹងទទួលបានអ្វីដែលល្អបំផុតនៅក្នុងជីវិតនេះ៕

ប្រភព​ ៖ Emdep / ប្រែសម្រួល ៖ Knongsrok