មនុស្សស្ទើរគ្រប់ៗគ្នាសុទ្ធតែស្រឡាញ់ចូលចិត្តស្ថាបត្យកម្មស្អាតៗ ហើយគម្រោងប្លង់ដែលមានក្បូរក្បាច់រចនាប្លែកៗភាគច្រើនតែងតែអាចទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន ។
តែការចង់បានក្បាច់រចនា និងតួរអការប្លែកៗ មើលទៅស្រស់ស្អាតប្លែកក៏ពិតមែន តែការសាងសង់មិនមែនងាយដូចជាលោកអ្នកគិតនោះឡើយ។
រាល់សំណង់ ឬអគារនីមួយៗ មុននឹងសម្រេចបានត្រូវឆ្លងកាត់កាតគូប្លង់ពីស្ថាបត្យករយ៉ាងម៉ត់ចត់ និងល្អិតល្អន់បំផុតដែលនៅក្នុងនោះទាមទារជំនាញ ច្បាស់លាស់ និងការវាស់វែងក្នុងទម្រង់រូបមន្តដ៏ត្រឹមត្រូវ ដើម្បីងាយស្រួលសម្រេចប្រគល់ឱ្យវិស្វករធ្វើការសាងសង់ទៅតាមគម្រោង ដោយមិនមានបញ្ហាអ្វីមួយ។
តែ តើលោកអ្នកដឹងទេ សំណង់អគារខ្លះពិតជាមានក្បាច់ក្បួរ និងស្តាយ៍ច្រើនមែនទែន ដែលទាំងនេះហើយ អាចធ្វើឱ្យវិស្វករក្រញាញ់ខួរបាន ជាពិសេសគឺអគារទាំងអស់ខាងក្រោមនេះ៖