១៣ ចំណុច នៃការប្រើប្រាស់របស់របរ នៅជុំវិញខ្លួនយើង ដែលមនុស្សភាគច្រើន ប្រើខុសរបៀបរាល់ថ្ងៃ!

មិនប្រាកដថាតើការចាប់ផ្តើមគឺជាការយល់ច្រឡំទេ តើការប្រើប្រាស់របស់ទាំងនេះចាប់ផ្តើមពីណា? ប៉ុន្តែដើម្បីដឹងច្បាស់ ឥឡូវនេះមានរបស់ជាច្រើនដែលយើងប្រើវាដោយធម្មជាតិ ដោយមិនដឹងខ្លួន នោះគឺជាទម្រង់នៃការប្រើប្រាស់ដែលខុសពីតម្រូវការរបស់អ្នករចនា។ ដូចជារបស់នៅខាងក្រោមដែលយើងមិនដឹងមានវិធីត្រឹមត្រូវក្នុងការប្រើប្រាស់ និងមានគុណសម្បត្តិលើវិធីសាស្ត្ររបស់វា។

ដើម្បីចង់ដឹងកាន់តែជ្រាបច្បាស់ថាការប្រើប្រាប់របស់របរទាំងនេះត្រូវបានក្បួនរបស់វា សូមទស្សនាទាំងអស់គ្នា។

#1

ថ្នាំដុសធ្មេញដែលអ្នកប្រើ មិនចាំបាច់ច្របាច់ច្រើនពេកដូចដែលគេផ្សព្វផ្សាញតាមទូរទស្សន៍នោះទេ តាមពិតការច្របាច់បន្តិចគឺគ្រប់គ្រាន់ហើយ។

#2

ព្យួរក្រដាសបង្គន់ ត្រូវបានគេអះអាងជាយូរមកហើយថាវិធីណាដើម្បីព្យួរក្រដាសបង្គន់ឱ្យបានត្រឹមត្រូវ អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យខូឡូរ៉ាដូបានពន្យល់ថាវិធីត្រឹមត្រូវគឺត្រូវព្យួរជាមួយនឹងការទាញចេញដូចដែលបានបង្ហាញ។ តាមរបៀបនេះវានឹងកាត់បន្ថយឱកាសដែលក្រដាសបង្គន់នឹងមានទំនាក់ទំនងជាមួយមេរោគនៅលើជញ្ជាំង។

#3

ផឹកកាហ្វេពេលព្រឹក ពេលក្រោកពីគេងនឹងបង្កើតភាពតានតឹងដល់រាងកាយ។ ជាពិសេសនៅពេលដែលរាងកាយកំពុងបង្កើតអរម៉ូន cortisol ប្រសិនបើអ្នកផឹកកាហ្វេភ្លាមៗបន្ទាប់ពីក្រោកពីគេង តើកាហ្វេអ៊ីនប៉ះពាល់ដល់រាងកាយ? ដោយសារតែកម្រិតអរម៉ូន cortisol ក្នុងចរន្តឈាម យូរ ៗ ទៅរាងកាយនឹងត្រូវការជាតិកាហ្វេអ៊ីនច្រើន។ អ្នកវិទ្យាសាស្ត្រណែនាំឱ្យផឹកកាហ្វេនៅម៉ោងប្រហែល ៩ កន្លះព្រឹកឬ ៣ ម៉ោងក្រោយ បន្ទាប់ពីភ្ញាក់ពីគេង នៅពេលកម្រិតអរម៉ូន cortisol មានការថយចុះ។

#4

ការប្រើម៉ាស៊ីនផ្លុំដោយស្វ័យប្រវត្តិ ធ្លាប់ឆ្ងល់ទេថាតើខ្យល់ដែលម៉ាស៊ីនបានផ្លុំចេញមកពីណា? ចម្លើយគឺមកពីខ្យល់នៅក្នុងបន្ទប់ទឹក។ ការសិក្សាបានបង្ហាញថាបរិមាណបាក់តេរីនៅក្នុងដៃរបស់យើងនឹងកើនឡើងបន្ទាប់ពីផ្លុំដៃរួចហើយ។ ដូច្នេះការប្រើប្រាស់ក្រដាសជូតគឺមានសុវត្ថិភាពជាង។

#5

ការចាក់ទឹកផ្លែឈើ ចូលក្នុងកែងអ្នកអាចនឹងធ្វើខុសក្បួន ហើយនេះជាវិធីចាក់ទឹកចេញពីប្រអប់ដោយដែលត្រឹមត្រូវ ត្រូវចាក់ដោយដាក់មាត់ឡើងលើព្រោះវាងាយស្រួលក្នុងការគ្រប់គ្រងកម្លាំងលំហូរ និងមិនធ្វើឲ្យកំពប់។

#6

ការគោះស៊ុតដោយគោះនៅចំជ្រុងឬគែមរបស់វត្ថុដើម្បីបំបែកពង នឹងបណ្តាលឱ្យស៊ុតលាយគ្នានៅខាងក្នុង ដែលខុសគ្នាឆ្ងាយពីគោះកន្លែងរាបស្មើ។

#7

ការផ្កាប់ចាននៅពេលអ្នកលាងចានរួចដោយមិនបានជូតឲ្យស្ងួត អាចមានឱកាសបង្កឱ្យមានក្លិនមិនល្អ សូមព្យាយាមផ្លាស់ប្តូរទំលាប់នេះដោយជូតដោយកន្សែងស្ងួត។

#8

មនុស្សភាគច្រើនពាក់កាសមិនបានត្រឹមត្រូវទេ។

#9

វិធីត្រឹមត្រូវដើម្បីញ៉ាំហាំប៊ឺហ្គឺ គឺញ៉ាំតាមរូបភាពខាងក្រោមនេះ។

#10

កាយវិការហាត់ប្រាណដែលត្រឹមត្រូវ ការធ្វើលំហាត់ប្រាណដោយអង្គុយងើបៗ៖ ដើម្បីធ្វើឲ្យត្រូវតាមក្បួនចូលធ្វើតាមរូបភាពខាងក្រោម។

#11

ការញ៉ាំភេជ្ជៈកំប៉ុងឲ្យបានត្រឹមត្រូវលោកអ្នកត្រូវដោតទុយោអោយចូលចំរន្ធគំរបគាត់របស់ភេជ្ជ:នោះ។

#12

គំរបកាហ្វេអាចត្រូវបានប្រើជាទ្រនាប់ពែង ក្នុងករណីដែលអ្នកមិនចង់ញ៉ាតាមប្រហោងគំរបពែងកាហ្វេ។

#13

រន្ធដែលអ្នកឃើញជាញឹកញាប់នៅក្នុងប្រអប់សូកូឡាមិនមែនរចនាឡើងសម្រាប់តែភាពស្រស់ស្អាតតែមួយមុខទេ។ ប៉ុន្តែប្រសិនបើយើងចុចឡើងលើ សូកូឡានឹងលេចចេញឲ្យយើងញ៉ាំបានយ៉ាងងាយស្រួល។

ប្រែសម្រួល៖ វីរៈ | ប្រភព៖ brightside