តើអ្នកចូលចិត្ត ដៃគូស្នេហាដែលរ៉ូមែនទិក ឬក៏សោះកក្រោះ?

ជ្រើសរើសកាតមួយសន្លឹក ដើម្បីដឹងពីចំណូលចិត្តរបស់អ្នកចំពោះដៃគូ តើអ្នកចូលចិត្តប្រភេទមនុស្សដែលរ៉ូមែនទិក ឬក៏ស្ងៀមស្ងាត់ សោះកក្រោះ?

1. សន្លឹកកាតទី 1

Screen Shot 2021 04 23 At 7.13.25 PM

អ្នកគឺជាប្រភេទមនុស្សដែលមិនជំទាស់ និងមិនតម្រូវឱ្យមានស្នេហាទេ។ ពួកគេអាច ឬមិនរ៉ូមែនទិក ប៉ុន្តែពួកគេគួរតែយកចិត្តទុកដាក់ យល់ពីអ្នក និងដាក់អ្នកជាអាទិភាពកំពូល។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើភាគីម្ខាងទៀតជាមនុស្សដែលមានមនោសញ្ចេតនា វាក៏កាន់តែល្អ។

2. សន្លឹកកាតទី 2

Screen Shot 2021 04 23 At 7.13.30 PM

អ្នកស្រលាញ់មនុស្សដែលមានមនោសញ្ចេតនា ហើយអ្នកនឹងមានអារម្មណ៍ល្អប្រសិនបើគូស្នេហ៍របស់អ្នកគឺជាមនុស្សរ៉ូមែនទិក។ អ្នកចូលចិត្តវិធីដែលមនុស្សនោះមានគំនិតគ្រប់ប្រភេទធ្វើឱ្យអ្នកសប្បាយចិត្ត។ អ្នកមិនខ្វល់ថាស្នេហាជាអ្វីទេ ដរាបណាស្នេហារបស់អ្នកអាចប្រែក្លាយជារឿងមនោសញ្ចេតនា ហើយអ្នកគឺជាតួអង្គសំខាន់នៅក្នុងរឿងនោះ។

3. សន្លឹកកាតទី 3

Screen Shot 2021 04 23 At 7.13.35 PM

អ្នកមិនចាប់អារម្មណ៍នឹងមនុស្សរ៉ូមែនទិកទាំងស្រុងឡើយ។ អ្នកស្រឡាញ់មនុស្សដែលធម្មតា នឹងធ្វើឱ្យអ្នកមានអារម្មណ៍រីករាយតែប៉ុណ្ណោះ។ ប្រសិនបើដៃគូរបស់អ្នកមានភាពរ៉ូមែនទិកពេក អ្នកបែរជាមានអារម្មណ៍មិនស្រួល ឬមិនរីករាយទៅវិញ។ និយាយឱ្យខ្លី អ្នកចូលចិត្តនរណាម្នាក់ដែលមានភាពប្រាកដនិយម និងស្រឡាញ់អ្នកដោយស្មោះ ប៉ុន្តែវាមិនសំខាន់ទេថា តើមនុស្សនោះមានភាពរ៉ូមែនទិកឬអត់?

4. សន្លឹកកាតទី 4

Screen Shot 2021 04 23 At 7.13.41 PM

អ្នកពិតជាចូលចិត្តមនុស្សដែលមានមនោសញ្ចេតនាជ្រាលជ្រៅ ព្រោះពួកគេដឹងពីរបៀបធ្វើឱ្យមានអារម្មណ៍ពិសេស។ អ្នកចង់ក្លាយជាមនុស្សសំខាន់បំផុតនៅក្នុងភ្នែករបស់ដៃគូ។ អ្នកក៏ចង់បានស្នេហាដែលរ៉ូមែនទិក និងផ្អែមល្ហែមខ្លាំង។ អ្នកមានគំនិតរសើប និងងាយរងគ្រោះ ដូច្នេះប្រសិនបើដៃគូរបស់អ្នកមិនមែនជាមនុស្សដែលរ៉ូមែនទិក នោះអ្នកនឹងមិនចាប់អារម្មណ៍ចំពោះគេឡើយ៕

ប្រភព ៖ Emdep / ប្រែសម្រួល ៖ knongsrok