តេស្តអំពីគុណសម្បត្តិ! តើគុណសម្បត្តិទាំង២ចំណុចរបស់អ្នក គឺជាអ្វីទៅ?

ជ្រើសរើសដុំថ្មមួយគ្រាប់ ដែលអ្នកចាប់អារម្មណ៍ខ្លាំងជាងគេ ដើម្បីធ្វើតស្តមើលនូវគុណសម្បត្តិទាំង២ចំណុចរបស់អ្នក។

1. ស្មោះត្រង់ និងល្អិតល្អន់

Screen Shot 2021 04 23 At 6.29.13 PM

អ្នកជាមនុស្សដែលមានសណ្តាប់ធ្នាប់ ល្អិតល្អន់ ប៉ុន្តែក៏មានភាពល្អឥតខ្ចោះ និងផ្ទាល់ខ្លយនផងដែរ។ កុំស្ទាក់ស្ទើរក្នុងការនិយាយអ្វីគ្រប់យ៉ាង ដែលអ្នកគិតថាចាំបាច់ វាជាដំបូន្មានការណែនាំដល់មនុស្សដែលនៅជុំវិញអ្នក ...។

នៅពេលអ្នកខឹង ឬអាក់អន់ចិត្ត អ្នកអាចប្រើពាក្យខ្លាំងៗ (ទៅអ្នកដទៃ និងខ្លួនអ្នក) ហើយនោះជាបញ្ហាប្រឈមធំរបស់អ្នក។

ចងចាំថា ពាក្យសម្ដីគឺមានឥទ្ធិពល ហើយវានឹងបញ្ចេញអំណាចអាក្រក់ខ្លាំង នៅពេលដែលអ្នកខឹង។ ដូច្នេះពេលដែលអ្នកខឹង ចូរព្យាយាមគ្រប់គ្រងអារម្មណ៍ ហើយត្រូវប្រាកដថាស្ថានភាពអ្វីក៏ដោយ ត្រូវនិយាយស្ដីដោយស្មោះត្រង់ និងភាពអំណត់ សេចក្ដីមេត្តា ទើបជាការប្រសើរ។

2. ប្រុងប្រយ័ត្ន និងក្លាហាន

Screen Shot 2021 04 23 At 6.29.17 PM

អ្នកជាមនុស្សយកចិត្តទុកដាក់ជួយអ្នកដែលអ្នកស្រលាញ់បំផុត។ វិចារណញាណរបស់អ្នក អ្នករំពឹងថានឹងមានស្ថានភាពប្រថុយប្រថាន។ អ្នកចំណាយពេលច្រើនគិតអំពីអនាគតរបស់អ្នក ហើយតែងតែចង់បានអ្វីៗគ្រប់យ៉ាងស្ថិតក្រោមការគ្រប់គ្រងពេញលេញ ហើយនោះគឺជាបញ្ហាប្រឈមធំរបស់អ្នក។

ការរស់នៅត្រូវប្រកបដោយភាពបត់បែនតាមពេលវេលាកាលៈទេសៈ នោះជីវិតរបស់អ្នកនឹងរស់នៅពោរពេញដោយភាពរីករាយ និងកាន់តែរឹងមាំជាងមុន។

3. មនោសញ្ចេតនាជ្រាលជ្រៅ និងចិត្តសប្បុរស

Screen Shot 2021 04 23 At 6.29.21 PM

អ្នកឃើញថាខ្លួនអ្នកគឺជាមនុស្សដែលងាយរងគ្រោះ ងាយរំជើបអារម្មណ៍ និងខ្វះការការពារ។ អ្នកមានសមត្ថភាពបង្កើតមិត្ត និងទុកចិត្តក្នុងរយៈពេលខ្លី ហើយអ្នកផ្សេងទៀតងាកមករកអ្នកដើម្បីទទួលបានដំបូន្មាន ឬស្តាប់ពួកគេជួជាយោបល់ដល់ពួកគេ។

អ្នកគឺជាអ្នកផ្តល់អំណោយដ៏អស្ចារ្យ។ ហើយបញ្ហាប្រឈមរបស់អ្នក គឺរៀនទទួលយក។ ពិភពលោកធ្វើការដោយមានតុល្យភាព ហើយអ្វីៗដែលអ្នកផ្តល់ឱ្យនឹងត្រលប់មកអ្នកវិញតាមវិធីផ្សេងគ្នា។

អ្នកគឺជាប្រភេទមនុស្សម្នាក់ដែលសមនឹងអ្វីដែលល្អ និងអស្ចារ្យទាំងអស់ ហើយទទួលយកអំណោយទាំងអស់ដែលជីវិតផ្តល់ឱ្យអ្នក។

4. សកម្ម និងរីករាយ

Screen Shot 2021 04 23 At 6.29.26 PM

អ្នកមើលឃើញថាខ្លួនឯងជាមនុស្សរីករាយ ធ្វើការឧស្សាហ៍ព្យាយាម ពេលខ្លះគួរឱ្យចង់សើច ប៉ុន្តែមានសុទិដ្ឋិនិយម និងរីករាយជានិច្ច។

អ្នកសកម្មខ្លាំង និងតែងតែចំណាយពេលភាគច្រើនរបស់អ្នកបង្កើតគំនិតថ្មីៗ។ ហើយអ្នកច្រើនតែឃើញខ្លួនឯងធ្វើសកម្មភាពជាច្រើនក្នុងពេលតែមួយ តែវាត្រូវការពេលយូរដើម្បីបំពេញនូវអ្វីដែលអ្នកកំពុងធ្វើ។

បញ្ហាប្រឈមរបស់អ្នក គឺត្រូវព្យាយាមធ្វើឱ្យខ្លួនឯងមិនសូវមានចិត្ត និងសមាធិក្នុងជីវិត និងការសម្រេចចិត្តរបស់អ្នក វិធីនេះអ្នកនឹងស្ងប់។

5. ក្លាហាន និងរួសរាយ

Screen Shot 2021 04 23 At 6.29.29 PM

អ្នកមានបុគ្គលិកលក្ខណៈរឹងមាំ មានចិត្តរួសរាយរាក់ទាក់ ហើយប្តេជ្ញាចិត្តដើរលើមាគ៌ានៃការសម្រេចគោលដៅរបស់អ្នក។

អ្នកក៏ប្រហែលជាមិនចេះអត់ធ្មត់ប៉ុន្មានទេ ហើយចង់បានលទ្ធផលភ្លាមៗ ហើយនោះគឺជាបញ្ហាប្រឈមធំបំផុតរបស់អ្នក។ ធ្វើការដោយក្តីស្រឡាញ់ និងមានទំនុកចិត្ត នោះអ្នកនឹងទទួលបានជោគជ័យ។

6. ឯករាជ្យ និងចង់ដឹងចង់ឃើញ

Screen Shot 2021 04 23 At 6.29.33 PM

អ្នកជាមនុស្សម្នាក់ដែលមានគោលការណ៍ច្បាស់លាស់ និងចង់ដឹងអំពីរឿងដែលអ្នកមិនដឹង។ អ្នកចូលចិត្តការធ្វើដំណើរផ្សងព្រេងស្វែងរកគម្រោងថ្មីៗ និងគោលដៅថ្មីៗ។

បន្តចែករំលែកអំណរ និងសេចក្តីប្រាថ្នារបស់អ្នកសម្រាប់ជីវិតជាមួយអ្នកដទៃ។ រស់នៅដោយរីករាយ និងទំនុកចិត្ត ព្រោះវាជាមនុស្សដូចអ្នកដែលធ្វើឱ្យពិភពលោកកាន់តែប្រសើរឡើង៕

ប្រភព ៖​ Emdep / ប្រែសម្រួល ៖ Knongsrok