ជ្រើសរើសរូបទ្វាមួយដែលអ្នកគិតថា មាំជាងគេ ដើម្បីដឹងថា ទំនាក់ទំនងប្ដីប្រពន្ធរបស់អ្នក បន្ទាប់ពីរៀបការរួច តើនឹងមានភាពប្រែប្រួលផ្លាស់ប្ដូរបែបណាខ្លះ?
ក. ទ្វា ក
បន្ទាប់ពីរៀបការរួច ប្តី ឬប្រពន្ធអ្នកមានអារម្មណ៍ថាសមិទ្ធិផលនៅក្នុងព្រឹត្តិការណ៍ជីវិតដ៏សំខាន់មួយ។ ដូច្នេះពួកគេនឹងដោះលែងធម្មជាតិរបស់ពួកគេទាំងស្រុង។ គាត់គិតថាដរាបណាអ្នកទាំងពីររៀបការហើយ វាពិតជាលំបាកខ្លាំងណាស់ក្នុងការឃ្លាតឆ្ងាយពីគ្នា។
ពួកគេកាន់តែមានភាពកក់ក្តៅជាមួយខ្លួនឯង ហើយមិនចាំបាច់ដាក់កម្រិតលើពាក្យសម្ដី និងអាកប្បកិរិយារបស់ពួកគេដូចដែលពួកគេបានធ្វើនៅពេលពួកគេណាត់ជួបគ្នា។ ពួកគេចាប់ផ្តើមបង្ហាញពីចំណុចអាក្រក់ជាច្រើន ដែលត្រូវបានលាក់ពីអ្នកពីមុន។
នេះធ្វើឱ្យអ្នកភ្ញាក់ផ្អើលដោយមានអារម្មណ៍ថាដៃគូររបស់អ្នក ពិតជាប្លែកខ្លាំងលែងអស្ចារ្យ និងស៊ាំដូចពេលដែលអ្នកស្រលាញ់ដំបូង។ គម្លាតនៅក្នុងបេះដូងរបស់អ្នកកាន់តែធំទៅៗ អ្នកមានអារម្មណ៍ថាមានប្រតិកម្មរវាងប្តី និងប្រពន្ធ មុន និងក្រោយរៀបការគឺខុសគ្នាឆ្ងាយណាស់។
ខ. ទ្វា ខ
ទោះបីមុនរៀបការ និងក្រោយពេលរៀបការក្តី ប៉ុន្តែទំនាក់ទំនងរវាងអ្នក និងប្ដី/ប្រពន្ធមិនខុសគ្នាប៉ុន្មានទេ ប៉ុន្តែមានភាពខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ។ ពួកគេនៅតែចាប់អារម្មណ៍អ្នកខ្លាំងណាស់ ដូចដែលពួកគេលង់ស្នេហ៍ដំបូង ទាំងសងខាងមិនឆេវឆាវ និងមិនបង្ហាញអារម្មណ៍ឈ្លោះទាស់របស់ពួកគេសម្រាប់ដៃគូ ក៏ដូចជានៅទីសាធារណៈនឡើយ។
ទោះយ៉ាងណា ដោយសារតែរៀបការថ្មីៗអ្នកទាំងពីរមានការភ្ញាក់ផ្អើលបន្តិច ហើយវានឹងត្រូវការពេលវេលាដើម្បីសម្របខ្លួន។ នៅក្នុងដំណើរការនៃការរួមបញ្ចូលគ្នាជាមួយគ្នា អ្នក និងដៃគូនឹងមានជម្លោះ និងការខកចិត្តដោយចៀសមិនរួច ប៉ុន្តែអ្នកនៅតែអត់ធ្មត់នឹងគ្នា មិនបណ្ដោយឱ្យបញ្ហាឈ្លោះទាស់ធ្ងន់ធ្ងរនោះឡើយ។
គ. ទ្វា គ
អ្នកទុកចិត្តលើប្តី / ប្រពន្ធរបស់អ្នកខ្លាំងណាស់ ហើយមិនដែលគិតថាពួកគេនឹងធ្វើឱ្យអ្នកខកចិត្តនោះទេ ដូច្នេះអ្នកតែងតែពេញចិត្តនឹងអាកប្បកិរិយារបស់គាត់ចំពោះអ្នកបន្ទាប់ពីរៀបការ។ មិនមានការផ្លាស់ប្តូរអ្វីធំដុំចំពោះបុគ្គលខ្លួនឯងមុន និងក្រោយរៀបការទេ។
ពួកគេនៅតែព្យាយាមយ៉ាងខ្លាំងដើម្បីជម្រុញស្នេហារវាងអ្នកទាំងពីរ តែងតែបង្ហាញភាពកក់ក្តៅដល់គ្នា ក៏ដូចជាព្យាយាមបំពេញរាល់ការសន្យាដែលពួកគេបានស្បថ។ អាពាហ៍ពិពាហ៍រវាងអ្នកទាំងពីរ ជាទូទៅត្រូវបានបំពេញដោយអារម្មណ៍ និងមនោសញ្ចេតនាដ៏ពោរពេញដោយសុភមង្គល។
ទោះយ៉ាងណាក៏ដោយបន្តិចម្តងៗ ទំនាក់ទំនងនេះនឹងធ្លាក់ចូលទៅក្នុងស្ថានភាព“ ឆ្អែត” ក្លាយជាសន្តិភាពពេក រហូតដល់ត្រូវគេស្តីបន្ទោស និងមិនសំខាន់ដែលអាចបណ្ដាលឱ្យមានការបែកបាក់ក៏ថាបាន។
ឃ. ទ្វា ឃ
ដៃគូរបស់អ្នកចាប់អារម្មណ៍នឹងអ្នកជាខ្លាំង ហើយសម្រាប់អ្នកមុន និងក្រោយពេលរៀបការក៏មិនផ្លាស់ប្តូរអ្វីដែរ។ បន្ទាប់ពីអ្នករៀបការ ប្តីប្រពន្ធរបស់អ្នកនឹងផ្តល់អាទិភាពដល់អ្នកជានិច្ច គោរពការសម្រេចចិត្ត និងយោបល់របស់អ្នក។
អ្វីដែលពួកគេធ្វើ ពួកគេគិតអំពីអារម្មណ៍របស់អ្នក ហើយពួកគេស្នើសុំឱ្យអ្នកព្យាយាមសម្របខ្លួនទៅនឹងជីវិតរបស់អ្នក។ ស្នេហារវាងស្វាមី និងភរិយាពិតជាស្នេហាពិត។ វិធីដែលអ្នកធ្វើចំពោះប្តី / ប្រពន្ធរបស់អ្នកមុន និងក្រោយពេលរៀបការ គឺស្មើចុងស្មើដើម មិនមានការផ្លាស់ប្តូរឡើយ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ Knongsrok