យោងទៅតាមវិទូវិទ្យាសាស្រ្ត ស្ត្រីដែលមានលក្ខណៈមួយក្នុងចំណោមលក្ខណៈទាំង ៣ ខាងក្រោមនេះ គឺជាអ្នកដែលមានសិទ្ធិទទួលអំណោយទាននៃឋានលើ ទទួលពរពីទេវតា បញ្ជាក់ថា នាងមានសំណាង មានបុណ្យវាសនាខ្ពស់ណាស់។
១. បបូរមាត់កោង
មនុស្សស្រីមានបបូរមាត់កោង ដែលបញ្ចោញរាង បង្កើតជាខ្សែកោងដែលបង្ហាញថា នាងមានមន្តស្នេហ៍ដ៏គួរឱ្យទាក់ទាញបំផុត។ នេះជាប្រភេទមនុស្សពូកែនិយាយ ងាយចុះសម្រុងជាមួយមនុស្សជុំវិញខ្លួន។
ជាលទ្ធផលពួកគេបង្កើតទំនាក់ទំនងសង្គមជាច្រើន ដែលជួយឱ្យការងាររបស់ពួកគេដំណើរការទៅដោយរលូន។
យោងទៅតាមទ្រឹស្តីនរវិទ្យាទូទៅ ស្ត្រីម្នាក់ដែលមានបបូរមាត់បែបនេះ គឺជាអ្នកទទួលផលពីព្រះជាច្រើន។ រឿងរ៉ាវស្នេហារបស់មនុស្សម្នាក់នេះ ក៏ដំណើរការទៅដោយរលូនដែរ ដោយព្យាករណ៍ថា នឹងមានអាពាហ៍ពិពាហ៍ពេញលេញ។
ពួកគេមិនត្រឹមតែមានវិធីនៃការអភិវឌ្ឍទ្រព្យសម្បត្តិប៉ុណ្ណោះទេ តែថែមទាំងនាំមកនូវសំណាងដល់ក្រុមគ្រួសារ ជួយប្តីរបស់ពួកគេឱ្យកាន់តែប្រសើរឡើង និងកូន ៗ គោរពប្រតិបត្តិបានល្អថែមទៀតផង។
២. គូថកោង
ស្ត្រីដែលមានត្រគាក និងគូថរាងកោង មិនត្រឹមតែជាមនុស្សស្ងប់ស្ងាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានគេចាត់ទុកថាជាមនុស្សដែលមានសុខភាពល្អ និងសម្រាលកូនបានងាយស្រួលផងដែរ។
ស្ត្រីដែលមានលកលក្ខពៈបែបនេះ មានវាសនាមហាក្សត្រីហើយពូកែរកលុយខ្លាំងណាស់។ នៅក្នុងការងារពួកគេត្រូវបានគេកោតសរសើរជានិច្ច ទេពកោសល្យរបស់ពួកគេត្រូវបានទទួលស្គាល់ដោយថ្នាក់លើផងដែរ។
ស្ត្រីដែលមានលក្ខណៈបែបនេះ រមែងនាំមកនូវសំណាងល្អដល់គ្រួសារ។ មិនថាពួកគេទៅកន្លែងណា ក៏តែងតែនាំសំណាងដល់កន្លែងនោះ។ វឌ្ឍនភាពរបស់ពួកគេ គឺល្អខ្លាំងណាស់ ពីការងាររហូតដល់ជីវិតអាពាហ៍ពិពាហ៍។
ពួកគេក៏ជាប្រភេទមនុស្សដែលមានអាយុវែងផងដែរ។ មនុស្សម្នាក់នេះមិនត្រឹមតែជាខ្នងបង្អែករឹងមាំសម្រាប់ស្វាមីប៉ុណ្ណោះទេ តែថែមទាំងជួយឱ្យក្រុមគ្រួសាររីកលូតលាស់ និងកក់ក្តៅទៀតផង។
៣. ត្រចៀកកោង
យោងទៅតាមវិទ្យាសាស្ត្រវិទ្យាត្រចៀក គឺជាផ្នែកមួយដែលតំណាងឱ្យសុខភាពមនុស្សអាយុវែង និងសំណាង។ ស្ត្រីដែលមានត្រចៀកកោងច្រើនតែជាមនុស្សសម្ដីត្រង់។
ពួកគេមានស្មារតីរៀនសូត្រ ចង់ជឿនលឿន និងទទួលបានជោគជ័យច្រើននៅកន្លែងធ្វើការ។ នេះក៏ជាសញ្ញាមួយដែលបញ្ជាក់ថាស្ត្រីរូបនេះនាំមកនូវសំណាងល្អដល់ប្តី និងកូនៗដែរ។
ស្ត្រីដែលមានលក្ខណៈពិសេសនេះ ច្រើនតែរស់នៅក្នុងគ្រួសារដែលមានជីវភាពធូរធារ ដោយមានប្រាក់គ្រប់គ្រាន់សម្រាប់ចំណាយ។ ពួកគេក៏មានសុខភាពល្អផងដែរ ដែលកម្រមានជំងឺណាមកបៀតបៀនណាស់។ ជាទូទៅស្ត្រីដែលមានរូបសម្បត្តិនេះ ច្រើនតែដឹកនាំជីវិតដោយរលូន និងរមែងទទួលបានជោគជ័យ។
* ព័ត៌មាននេះសម្រាប់ជាឯកសារយោងប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok