រាជធានីភ្នំពេញកាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១ - ស្ថានីយ៍បណ្តាញថ្មីចំនួន ៦២ ទីតាំងក្នុងខេត្តសៀមរាបត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ ដែលជាផ្នែកមួយនៃគម្រោងវិនិយោគទឹកប្រាក់ ៩០ លានដុល្លាក្នុងឆ្នាំ២០២១របស់ក្រុមហ៊ុន Smart Axiata ដើម្បីពង្រីក និងបង្កើនគុណភាព នៃបណ្ដាញទូរគមនាគមន៍របស់ខ្លួននៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។
ស្ថានីយ៍បណ្តាញដែលទើបតែត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរក្នុងខេត្តសៀមរាបគឺស្ថិតក្នុង គម្រោងការពង្រីកស្ថានីយ៍បណ្តាញថ្មីចំនួន ៣៥០ ទីតាំង ដែលត្រូវបានប្រកាសជាសាធារណៈ ដោយក្រុមហ៊ុន Smart កាលពីខែមុន ដែលនឹងបង្កើនគុណភាពសេវា 4G LTE របស់ក្រុមហ៊ុន Smart សម្រាប់អ្នកប្រើប្រាស់នៅ ទូទាំងប្រទេសកម្ពុជា ព្រមទាំងធានាឲ្យបានថាបណ្ដាញទូរគមនាគមន៍បានត្រៀមរួចរាល់ក្នុងការផ្ដល់ជូនតាមតំរូវការរបស់អតិជនដែលកំពុងតែកើនឡើង នាពេលការផ្ទុះរីករាលដាលនៃវិរុសកូវីដ១៩ និងស្ថានភាពនៃការបិទខ្ទប់នេះ។
ដើម្បីបង្ហាញនូវគុណភាពនៃស្ថានីយ៍បណ្តាញ និងសេវាគ្រប់ដណ្ដប់ក្នុងខេត្តសៀមរាប ក្រុមហ៊ុន Smart បានកំពុងផ្ដល់ជូនទិន្នន័យអុិនធឺណិតចំនួន 1GB ឥតគិតថ្លៃដល់អតិថិជន នៅក្នុងខេត្តសៀមរាប ដែលកំពុងប្រើប្រាស់គម្រោងបង់ជាមុនរហូតដល់ថ្ងៃទី ២១ ខែឧសភា ដោយពួកគេអាចទទួលយកការផ្ដល់ជូននេះ តាមរយៈកម្មវិធី SmartNas នៅពេលណាក៏បានអំឡុងខែនេះ។
សម្រាប់អតិថិជនជនដែលមានបំណងចូលរួមជាសមាជិកនៃបណ្ដាយដែលត្រូវបានពង្រីករបស់ក្រុមហ៊ុន Smart ក៏មានការបញ្ចុះតម្លៃ ៥០ ភាគរយ ចំពោះការទិញស៊ីមកាត Smart 4G លេខពិសេសដែលមានតម្លៃត្រឹម ៥៤ ដុល្លា តាមរយៈ ការជាវនៅតាម Smart Shop ឬរាល់ភ្នាក់ងារចែកចាយរបស់ក្រុមហ៊ុន Smart ទាំងអស់នៅជុំវិញប្រទេសកម្ពុជា ។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «គម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍កម្ពុជាមានសារៈសំខាន់ជាងពេលណាទាំងអស់ ហើយក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ចល័តឈានមុនគេដែលខិតខំប្រឹងប្រែងធ្វើឱ្យជីវិតកាន់តែប្រសើរ យើងយល់ពីករណីបន្ទាន់ ហើយយើងនឹងបន្តផ្តល់មធ្យោបាយទំនាក់ទំនងល្អបំផុតដល់ពលរដ្ឋកម្ពុជា ជាពិសេសក្នុងពេលវេលាដ៏សំខាន់មួយនេះ។
អតិថិជនរបស់យើងក្នុងខេត្តសៀមរាប ឥឡូវនេះអាចរីករាយក្នុងការប្រើប្រាស់បណ្ដាញទូរគមនាគមន៍របស់យើង ដែលត្រូវបានបង្កើនគុណភាព និងល្បឿនក្រោយបញ្ចប់ការសាងសង់ស្ថានីយ៍បណ្តាញពាសពេញខេត្ត ដែលនឹងបន្ធូរបន្ថយភាពលំបាកមួយចំនួនដែលត្រូវបានបង្កឡើងដោយវិធានការបិទខ្ទប់»។
បច្ចុប្បន្ន ក្រុមហ៊ុន Smart មានស្ថាននីយ៍បណ្តាញប្រហែល ៣ ០០០ ទីតាំងនៅទូទាំងព្រះរាជាណាចក្រកម្ពុជាដែលអនុញ្ញាតឱ្យអតិថិជនចំនួន ៨ លាននាក់ទទួលបានបទពិសោធន៍ឌីជីថលពិសេសលើបណ្តាញ 4G LTE ដែលផ្ដល់សេវាជូនប្រជាពលរដ្ឋចំនួន ៩១,៥% នៃចំនួនប្រជាជន។
ក្នុងខណៈពេលដែលអតិថិជន Smart បានផ្ដើមការប្រើប្រាស់ 4G យ៉ាងឆាប់រហ័ស ក្រុមហ៊ុន Smart ក៏កំពុងបញ្ឈប់បណ្ដាញសេវា 3G របស់ខ្លួនសន្សឹមៗនៅក្នុងឆ្នាំ២០២១ ដោយផ្លាស់ប្ដូរវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុដែលសល់ពីបណ្ដាញសេវា 3G ទៅជា 4G។
អតិថិជនក្រុមហ៊ុន Smart ដែលកំពុងប្រើប្រាស់សេវា 3G ក៏អាចប្ដូរទៅប្រើប្រាស់សាវា 4G ឥតគិតថ្លៃ និងទទួលបានប្រាក់ក្នុងប្រព័ន្ធបន្ថែមចំនួន ៩០០ ដុល្លារ ជាមួយនិងសុពលភាពរយៈពេល ៣ ខែ។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាម រយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។