ជ្រើសរើសរូបដែលអ្នកគិតស្រស់ស្អាត និងមានអំណាចជាងគេ ដើម្បីដឹងថា ៥ ឆ្នាំខាងមុខ ស្ថានភាពសេដ្ឋកិច្ចរបស់អ្នកនឹងប្រសើរជាងពេលបច្ចុប្បន្ននេះដែរទេ?
1. រូបទី 1
អ្នកមិនមែនជាអ្នកស្រលាញ់លុយ ហើយអ្នកមិនគិតថាលុយគឺជាអ្វីៗទាំងអស់នៅក្នុងជីវិតរបស់អ្នកឡើយ។ បើនិយាយពីទ្រព្យសម្បត្តិវិញ ក្នុងរយៈពេល ៥ ឆ្នាំទៀត ទ្រព្យសម្បត្តិរបស់អ្នកក៏នឹងកើនឡើងដល់កម្រិតមួយជាក់លាក់ដែរ។ ទោះយ៉ាងណា ក្នុងរយៈពេល ៥ ឆ្នាំក្រោយ ការចំណាយរបស់អ្នកក៏នឹងកើនឡើងដែរ ហើយសម្ពាធលុយរបស់អ្នកនឹងកើនឡើង។ ដូច្នេះអ្នកនឹងមានអារម្មណ៍ធុញថប់នឹងលុយ។
2. រូបទី 2
សំណាងហិរញ្ញវត្ថុរបស់អ្នកក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខនឹងមិនមានបញ្ហាធំដុំឡើយ។ យូរៗម្ដងអ្នកនឹងមានបញ្ហារលាកហោប៉ៅ។ មូលហេតុអាចបណ្តាលមកពីអ្នកទិញរបស់របរមានតម្លៃដូចជាផ្ទះ ឬឡាន ឬវិនិយោគលុយ។ សរុបសេចក្ដីមក ស្ថានភាពសេដ្ឋកិច្ចរបស់អ្នកក្នុងរយៈពេល ៥ ឆ្នាំខាងមុខនឹងមិនផ្លាស់ប្តូរច្រើនទេ ចាប់ពីពេលនេះទៅ។
3. រូបទី 3
អាជីពរបស់អ្នកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ប្រហែលជាមិនមានភាពប្រសើរឡើងទេ តែសំណាងល្អ អ្នកមិនដែលបោះបង់ចោលការខិតខំប្រឹងប្រែងនោះទេ។ ទ្រព្យសម្បត្តិរបស់អ្នកកាន់តែកកកុញកាន់តែច្រើនស្ ថានភាពសេដ្ឋកិច្ចរបស់អ្នកកាន់តែល្អប្រសើរក្នុងរយៈពេល ៥ ឆ្នាំខាងមុខ៕
ប្រភព ៖ Emdep / ប្រែសម្រួល ៖ Knongsrok