ជ្រើសរើសរូបនារីបុរាណចិនមួយរូប ដើម្បីដឹងថា តើអ្នកមានចំណុចពិសេសអ្វី ដែលអាចទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សភេទផ្ទុយ?
1. រូបនារីដំបូង
អ្នកមានភាពទាក់ទាញខ្លាំងនៅក្នុងភ្នែករបស់មនុស្សភេទផ្ទុយ។ អ្នកមានមន្តស្នេហ៍ជាខ្លាំង និងតែងតែមានចរិតឆ្កួតៗឡប់ៗ ប៉ុន្តែពេលខ្លះអ្នកក៏អាចស្ងប់ស្ងាត់ និងអាថ៌កំបាំងដូចជាផ្ទាំងទឹកកកមួយផ្ទាំងអ៊ីចឹង។
2. រូបនារីទី 2
នៅក្នុងហ្វូងមនុស្ស វាងាយស្រួលក្នុងការក្លាយជាចំណាប់អារម្មណ៍នៃការយកចិត្តទុកដាក់។ អ្នកមានចំណង់ខ្លាំង កំប្លែង លេងសើចច្រើន និងមានភាពច្នៃប្រឌិត។ របៀបនៃការនិយាយរបស់អ្នក គឺគួរឱ្យទាក់ទាញដល់អ្នកដទៃ។ លើសពីនេះទៅទៀត អ្នកក៏អាចបញ្ជូនថាមពលវិជ្ជមានរបស់អ្នកទៅអ្នកដែលនៅជុំវិញអ្នកបានដែរ។
3. រូបនារីទី 3
អ្នកជាមនុស្សសុភាពរាបសារ ចេះពិចារណា និងគិតគូរបានវែងឆ្ងាយ។ អ្នកតែងតែគិតដល់អ្នកដទៃ ហើយតែងតែដាក់ខ្លួនអ្នកឱ្យអ្នកដទៃសង្កេតមើលរឿងរ៉ាវទាំងពួង។ នៅក្នុងក្រសែភ្នែករបស់មនុស្សភេទផ្ទុយ អ្នកគឺជាមនុស្សដែលមានមនោសញ្ចេតនាកក់ក្តៅ និងរីករាយជាខ្លាំង។ អ្នកគឺដូចជាខ្យល់និទាឃរដូវ ទន់ភ្លន់ និងកក់ក្តៅបំផុត។
4. រូបនារីទី 4
អ្នកមានជំនាញក្នុងការទំនាក់ទំនង។ អ្នកតែងតែបង្កើតបរិយាកាសសុខស្រួល និងរីករាយក្នុងការសន្ទនា។ អ្នកក៏ជាមនុស្សដែលនៅជុំវិញអ្នកតែងតែមកចែករំលែក ឬសុំយោបល់។ ភាពទាក់ទាញរបស់អ្នកស្ថិតនៅក្នុងភាពវៃឆ្លាតដែលអ្នកមាន។ ចំពោះភេទផ្ទុយអ្នកគួរឱ្យចាប់អារម្មណ៍ និងទាក់ទាញជាខ្លាំង៕
ប្រភព ៖ Emdep / ប្រែសម្រួល ៖ Knongsrok