មិនមានប្រទេសណាមួយដែលមិនមានច្បាប់ហាមឃាត់សម្រាប់ភ្ញៀវទេសចរនោះទេនៅលើទឹកដីរបស់ខ្លួន។ ប៉ុន្តែមានរឿងមួយចំនួនដែលច្បាប់បានហាមឃាត់នៅបណ្តាប្រទេសមួយចំនួនជុំវិញពិភពលោកពិតជាគួរឱ្យអស់សំណើចណាស់។ សូមយល់ដឹង និងស្គាល់នូវអ្វីដែលត្រូវហាមឃាត់នៅក្នុងប្រទេសផ្សេងៗមុនអ្នកធ្វើដំណើរទៅកំសាន្តនៅប្រទេសទាំងនោះ។
-នៅថ្ងៃអាទិត្យបន្ទាប់ពីផុតម៉ោង ១២ ថ្ងៃត្រង់ ប្រទេសនេះបានហាមឃាត់មិនឱ្យស្លៀកខោពណ៌ផ្កាឈូកបង្ហាញខ្លួននៅកន្លែងសាធារណៈឡើយ។
-មានតែអ្នកជំនាញអគ្គីសនីដែលមានអាជ្ញាប័ណ្ណប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្តូរអំពូលភ្លើង។ បើមិនដូច្នោះទេនឹងត្រូវពិន័យ!
-ការសម្អាតទីធ្លានៅតាមផ្លូវត្រូវបានគេហាមឃាត់។ ការព្រមាន: ប្រសិនបើអ្នកចង់សម្អាតត្រូវធ្វើឱ្យចប់សព្វគ្រប់ត្រឹមម៉ោង ៨ ព្រឹក។
-ការបររទេះសេះឆ្លងកាត់តាមដងផ្លូវចាប់ពីម៉ោង ៧ ព្រឹកដល់ម៉ោង ១០ យប់ត្រូវបានហាមឃាត់ លើកលែងតែមានការអនុញ្ញាតពីប៉ូលីស។
-ការថើបគ្នានៅស្ថានីយ៍រថភ្លើងក៏មិនត្រូវបានអនុញ្ញាតដែរ។ ហើយក៏មានការដាក់សញ្ញា “ ហាមថើប” នៅគ្រប់ទីកន្លែងដែរ។ រដ្ឋាភិបាលមានការព្រួយបារម្ភថាការឱបថើបគ្នាអាចបង្កភាពយឺតយ៉ាវដល់អ្នកដំណើរ។
-តាំងពីឆ្នាំ 2008 មកការឲ្យចំណីព្រាបនៅផ្លូវ St. Mark's Square ក្នុងទីក្រុង Venice គឺជារឿងខុសច្បាប់ ពីព្រោះវាអាចបំផ្លាញវិមានប្រវត្តិសាស្ត្រ និងអាគារនៅក្នុងតំបន់នេះ។ លើសពីនេះទៀតបក្សីត្រូវបានគេដឹងថាផ្ទុកជំងឺគ្រោះថ្នាក់ផ្សេងៗ។
-នៅក្រុង Eraclea ជាទីក្រុងមួយនៅជិតទីក្រុង Venice ក៏មិនអនុញ្ញាតឱ្យមានការពូនខ្សាច់នៅលើឆ្នេរដែរពីព្រោះបង្កការរំខានដល់ការដើរលេងតាមឆ្នេរសមុទ្រ។
-នៅទីក្រុង Eboli គូស្នេហ៍ត្រូវបានហាមឃាត់មិនឱ្យថើបនៅក្នុងរថយន្តទេ។
-នៅលើកោះ Capri ការពាក់ស្បែកជើងឃ្លប់ និងស្បែកជើងឈើដែលអាចបង្កជាសម្លេងត្រូវបានហាមឃាត់។
នៅប្រទេសសិង្ហបុរីអ្នកញ៉ាំស្ករកៅស៊ូនឹងត្រូវពិន័យ។ ពីព្រោះវាត្រូវបានហាមឃាត់នៅប្រទេសនេះតាំងពីឆ្នាំ ១៩៩២ ។ ប្រជាជនជឿជាក់ថាស្ករកៅស៊ូអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស និងបំផ្លាញបរិស្ថាន។
យោងតាមច្បាប់របស់ប្រទេសកាណាដា ៣៥% នៃអត្ថបទចាក់ផ្សាយទាំងអស់គួរតែជាភាសារដើមកំណើតកាណាដាចាប់ពីម៉ោង ៦ ព្រឹកដល់ ៦ ល្ងាចថ្ងៃច័ន្ទដល់ថ្ងៃសុក្រ។
នៅឆ្នាំ ២០០៨ ប្រទេសនេះបានសម្រេចចិត្តអនុវត្តច្បាប់ទំហំចង្កេះក្នុងចំនោមមនុស្សដែលមានអាយុពី ៤០-៧៤ ឆ្នាំ (ចំពោះបុរសមិនលើសពី ៨៦ ស. ម [៣៣.៥ អ៉ីញ] និងចំពោះស្ត្រី ៩០ ស.ម [៣៥.៥ អ៉ីញ]) ។ នោះហើយជាវិធីដែលប្រទេសជប៉ុនប្រយុទ្ធប្រឆាំងនឹងការឡើងទម្ងន់ និងជំងឺដែលទាក់ទងនឹងភាពធាត់។ ក្នុងឆ្នាំ ២០១៥ អ្នកដែលមិនអនុវត្តតាមច្បាប់ត្រូវបានពិន័យ។
យើងបន្តប្រធានបទធាត់នៅប្រទេសឥណ្ឌាវិញម្តង ក្នុងឆ្នាំ ២០១៦ “ ពន្ធធាត់” ត្រូវបានអនុវត្តនៅរដ្ឋ Kerala ។ វាត្រូវបានគេកំណត់ពន្ធត្រឹម ១៤.៥% សម្រាប់ហាំប៊ឺហ្គឺ ភីហ្សា នំដូណាត់ និងអាហារបង្កឲ្យឡើងទម្ងន់ផ្សេងទៀតដែលត្រូវបានបម្រើនៅក្នុងភោជនីយដ្ឋាន។
តើអ្នកយល់ថាច្បាប់ទាំងនេះចម្លែកដែលឬទេ តើប្រទេសយើងគួរអនុវត្តន៍ដែរឬទេ? ចែករំលែកអត្ថបទនេះ និងបញ្ចេញមតិយោបល់នៅក្នុងខមិនខាងក្រោម!
ប្រភព ៖ Brightside | អត្ថបទ ៖ វីរៈ