តើស្នេហា ឬបុគ្គលិកលក្ខណៈរបស់អ្នក មានពណ៌អ្វី ឬមានរូបរាងដូចផ្លែអ្វី?

ជ្រើសរើសរូបមួយ ដើម្បីដឹងពីបុគ្គលិកលក្ខណៈ និងស្នេហារបស់អ្នកមានរូបរាងដូចផ្លែឈើអ្វី និងមានពណ៌អ្វី?

1. រូបភាព A

Screen Shot 2021 04 15 At 1.30.40 PM

គេអាចនិយាយបានថា ស្នេហាគឺជាអ្វីដែលតុបតែងជីវិតអ្នក ព្រោះបន្ទាប់ពីធ្លាក់ក្នុងអន្លង់ស្នេហ៍បច្ចុប្បន្ន ភាពក្រៀមក្រំបស់អ្នក នឹងត្រូវបានលុបចោលដូចជាផ្តល់នូវជីវិតថ្មី ដែលពោរពេញទៅដោយពណ៌ចម្រុះ។ ដូច្នេះ អ្នកមិនស្នើសុំស្នេហាដែលងប់ងល់នោះទេ គ្រាន់តែនៅជាមួយមនុស្សដែលអ្នកស្រឡាញ់គឺគ្រប់គ្រាន់ហើយ។

ទោះបីជាអ្នកត្រូវប្រឈមនឹងសម្ពាធលុយក៏ដោយ អ្នកនៅតែស្ម័គ្រចិត្តជាមួយគាត់។ ស្នេហានេះប្រៀបដូចជាផ្លែស្រកានាគ ដែលមើលពីខាងក្រៅវាមានលក្ខណៈស្រអាប់ និងមានបន្លា ប៉ុន្តែនៅខាងក្នុងមានរសជាតិផ្អែម និងស្រាលមិនថាអ្នកញុំាប៉ុន្មាន ក៏មិនទ្រលាន់ដែរ។

2. រូបភាព B

Screen Shot 2021 04 15 At 1.30.46 PM

អ្នកតែងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងកិច្ចការស្នេហា ដោយគិតថាផ្លូវខាងមុខនឹងគ្របដណ្ដប់ដោយផ្កាកុលាប ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់អ្នកនឹងប្រឈមមុខនឹងភាពផ្ទុយគ្នា និងភាពចម្រូងចម្រាស សូម្បីតែការបែកគ្នាក៏ដោយ។

ដូច្នេះអ្នកអាចប្រៀបធៀបសេចក្តីស្នេហារបស់អ្នកប្រៀបដូចជាផ្លែទទឹម បន្ទាប់ពីញុំារួច អ្នកត្រូវស្តោះគ្រាប់ពូជចោល បើមិនដូច្នេះទេជាអកុសលវានឹងជាប់ក្នុងធ្មេញរបស់អ្នក ឬរសាត់ទៅក្នុងពោះវៀន។

ស្នេហា ឬផ្លែទទឹម គឺផ្អែមល្ហែមស្មើភាពគ្នា លុះត្រាតែអ្នកមិនស្ងប់ចិត្ត និងចេះវែកញែកក្នុងគ្រប់កាលៈទេសៈ ជម្លោះនឹងកក្រើក ហើយទាំងអស់នឹងផ្ទុះឡើងនៅទីបញ្ចប់។

3. រូបភាព C

Screen Shot 2021 04 15 At 1.30.50 PM

ស្នេហារបស់អ្នកមានពណ៌ និងលក្ខណៈរបស់ផ្លែប៉ែស។ អ្នកជាមនុស្សតែម្នាក់គត់ក្នុងការផ្តួចផ្តើមគំនិតលើអ្វីៗគ្រប់យ៉ាង រួមទាំងការស្វែងរកសេចក្តីស្រឡាញ់និងការបង្ហាញសេចក្តីស្រឡាញ់ដោយក្លាហាន។ អ្នកក៏ជាមនុស្សដែលរើសអើងដែរ ប៉ុន្តែនៅពេលអ្នកបាន "កំណត់គោលដៅ" កុំព្យាយាមចាកចេញពីអ្នក។

ហើយនៅពេលដែលអ្នកមានស្នេហានោះ អ្នកនឹងស្រលាញ់ និងពេញចិត្តបំផុតដើម្បីឱ្យអ្នកដទៃដឹងពីភាពស្មោះត្រង់របស់អ្នក។ នៅពេលនោះខ្យល់ព័ទ្ធជុំវិញអ្នក និងមនុស្សនោះនឹងមានភាពផ្អែមល្ហែមដូចជាក្លិនក្រអូប និងរសជាតិរបស់ផ្លែប៉ែស។

4. រូបភាព D

Screen Shot 2021 04 15 At 1.30.55 PM

ខ្ញុំឆ្ងល់ថាតើអ្នកជាមនុស្សដែលចូលចិត្តទុរេនឬអត់? ប៉ុន្តែស្នេហារបស់អ្នកគឺដូចជាផ្លែឈើនោះដែរ។ ទុរេន មានក្លិនក្រអូបតែងតែធ្វើឱ្យមនុស្សមានការចាប់អារម្មណ៍ ប៉ុន្តែមានតែពេលដែលអ្នកបកវាចេញហើយរីករាយនឹងវា អ្នកនឹងទទួលបាននូវភាពសម្បូរបែបនៃផ្លែឈើ ដែលជារសជាតិដែលមានរសជាតិប្លែក។

ប្រហែលជាមានមនុស្សជាច្រើនមានការងឿងឆ្ងល់ អំពីភាពស្ថិតស្ថេរនៃស្នេហារបស់អ្នក ប៉ុន្តែមានតែអ្នកនៅខាងក្នុងប៉ុណ្ណោះដែលអាចយល់ពីភាពផ្អែមល្ហែមបានធ្វើឱ្យមនុស្សមានភាពជ្រាលជ្រៅនៅក្នុងវាជារៀងរហូត៕

ប្រភព ៖​ iOne / ប្រែសម្រួល ៖​ Knongsrok