ជ្រើសរើសរូបមួយ ដើម្បីដឹងថា តាមរយៈសមត្ថភាព និងជំនាញដែលអ្នកមាន តើអ្នកសក្តិសមជាមួយនឹងអាជីពការងារមួយណា?
១. អ្នករចនាគេហទំព័រ / Web designer!
អ្នកគួរតែជាអ្នករចនាគេហទំព័រ! អ្នកគឺជាប្រភេទមនុស្សដែលស្និទ្ធនឹងបណ្ដាញអ៊ីនធឺណេត ហើយមានភាពច្នៃប្រតិដ្ឋខ្ពស់។ ក្រៅពីនេះ អ្នកមានភាពផ្ចិតផ្ចង់ណាស់ ហើយតែងតែចង់ធ្វើអ្វីគ្រប់យ៉ាងឱ្យបានល្អឥតខ្ចោះតាមដែលអាចធ្វើទៅបាន។ អ្នកនឹងអ្នកនឹងទទួលបានគុណតម្លៃដ៏ខ្ពង់ខ្ពស់ជាមួយនឹងការងារមួយនេះ។
២. អ្នកនិពន្ធធ្វើដំណើរ / Travel writer!
អ្នកគួរតែជាអ្នកនិពន្ធសៀវភៅធ្វើដំណើរ! អ្នកមានការប្រើប្រាស់ភាសាគួរឱ្យចាប់អារម្មណ៍ និងរីករាយស្វែងយល់ពិភពលោកជុំវិញអ្នក។ មនុស្សដឹងថា ពួកគេអាចពឹងផ្អែកលើអ្នកដើម្បីណែនាំទិសដៅវិស្សមកាលដ៏ល្អបំផុត និងផ្តល់នូវការណែនាំអំពីការធ្វើដំណើរដ៏មានប្រយោជន៍។
៣. អ្នករៀបចំព្រឹត្តិការណ៍ / Event planner!
អ្នកគួរតែជាអ្នករៀបចំព្រឹត្តិការណ៍! អ្នកត្រូវបានរៀបចំ និងដឹងពីរបៀបធ្វើឱ្យមនុស្សគ្រប់គ្នាមានបទពិសោធន៍ដ៏រីករាយថ្មីៗ។ អ្នកនឹងរៀបចំផែនការគ្រប់យ៉ាង ហើយពិតជាធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍។
៤. អ្នកប្រឹក្សាម៉ូត / Fashion consultant!
អ្នកគួរតែធ្វើជាអ្នកប្រឹក្សាម៉ូដ! អ្នកមានភ្នែករចនា និងស្ទីលថ្មីៗ ហើយអ្នកតែងតែដឹងថាអ្នកណាសក្តិសមបំផុត។ អ្នកតែងតែចូលចិត្តជួយអ្នកដទៃឱ្យមានអារម្មណ៍ជឿជាក់ ដោយជួយពួកគេអភិវឌ្ឍស្ទីលផ្ទាល់ខ្លួន៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ Knogsrok