ជ្រើសរើសដុំភ្លើងមួយដែលអ្នកចាប់អារម្មណ៍ជាងគេ ដើម្បីដឹងថា តើអ្នកគួរត្រៀមខ្លួន និងតាំងចិត្តបែបណា សម្រាប់ធ្វើអ្វីនៅរដូវក្ដៅនេះ?
ក. ធ្វើលំហាត់ប្រាណ
កម្ដៅនៃរដូវក្តៅកំពុងមកដល់ប្រាកដណាស់ មនុស្សស្រីគ្រប់រូបចង់មានរាងកាយល្អឥតខ្ចោះ ដើម្បីស្លៀកសម្លៀកបំពាក់ស្រស់ស្អាតរបស់នាង។ ដើម្បីធ្វើដូចនេះបាន ពិតណាស់យើងត្រូវហាត់ប្រាណឱ្យបានទៀងទាត់ ដោយឧស្សាហ៍ព្យាយាម ដើម្បីទទួលបានទម្ងន់សមល្មម ត្រូវមានការប្តេជ្ញាចិត្តកាន់តែចាំបាច់ ប៉ុន្តែប្រសិនបើអ្នកមានរាងស្គមរួចហើយ អ្នកនៅតែត្រូវអនុវត្តដើម្បីថែរក្សាសុខភាពឱ្យមានស្ថិរភាព។
ខ. ស្វែងរកសេចក្ដីស្រឡាញ់
បន្ទាប់ពីនិទាឃរដូវបានកន្លងផុតទៅ យើងត្រូវបញ្ចូលថាមពលឱ្យបានច្រើនដើម្បីខ្យល់នៅរដូវក្តៅនេះ សូមផ្តួចផ្តើមធ្វើអ្វីមួយដូចជាការស្វែងរកដៃគូដែលអ្នកចង់បាន។ ទោះបីជាគេនិយាយថា មនុស្សស្រីដេញតាមមនុស្សប្រុសម្នាក់ ជារឿងមិនល្អក៏ដោយ វាត្រូវតែផ្អែកលើវិធីនៃការគិត យ៉ាងហោចណាស់មិនហ៊ានរស់នៅជាមួយអារម្មណ៍នឹងធ្វើឱ្យអ្នកមិនមានការសោកស្តាយនៅពេលក្រោយ។ ប្រសិនបើអ្នកចូលចិត្តនរណាម្នាក់ពិតប្រាកដ ដូច្នេះអ្នកក៏មិនគួរស្ទាក់ស្ទើរ ក្នុងការបង្ហាញអារម្មណ៍ពិតរបស់អ្នកឡើយ។
គ. ធ្វើដំណើរកម្សាន្ត
មិនថាវាត្រូវការផែនការលម្អិតឬ "ចូលចិត្តផ្លាស់ទី" ត្រូវប្រាកដថា ផ្តល់រង្វាន់ដល់ខ្លួនអ្នក ជាមួយនឹងដំណើរកម្សាន្តនៅរដូវក្តៅនេះ។ ការទៅព្រៃ ឬទៅសមុទ្រ ជារឿងល្អដែលអ្នកគួរតែជ្រើសរើស ដរាបណាអ្នកអាចនៅឆ្ងាយពីការគៀបសង្កត់ និងមមាញឹកនៃទីក្រុង ដែលមានមនុស្សកកកុញដោយហេតុនេះអាចសាកខ្លួនឯងជាមួយប្រភពថាមពលច្រើន និងវិជ្ជមាន។ ធ្វើដំណើរកម្សាន្ត លំហែអារម្មណ៍ ដុសខាត់ខួរក្បាល ដើម្បីស្រូវបយកថាមពលវិជ្ជមានឱ្យដល់ជីវិតអ្នក វាគឺជារឿងដែលអ្នកគួរតែធ្វើហើយ។
ឃ. ចាប់ផ្ដើមអាជីពមុខរបរតូចមួយ
ទន្ទឹមនឹងការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថលសព្វថ្ងៃ អាជីវកម្មតាមអ៊ិនធឺណេតលែងជារឿងចម្លែកទៀតហើយ សមាជិកគ្រួសារធ្វើពាណិជ្ជកម្មជាមួយរបស់របរផ្សេងៗគ្នា។ ដូច្នេះអ្នកក៏ត្រូវចាប់យកឱកាសនេះ ដើម្បីបើកអាជីវកម្មខ្នាតតូចផ្ទាល់ខ្លួនអ្នក អ្នកអាចលក់អ្វីមួយដោយផ្អែកលើផលប្រយោជន៍ផ្ទាល់ខ្លួនដូចជា សម្លៀកបំពាក់ វត្ថុធ្វើដោយដៃ ឬសម្ភារៈការិយាល័យគួរឱ្យស្រលាញ់។ ប្រសិនបើអ្នកអាចបង្កើនប្រាក់ចំណូលរបស់អ្នកបាន វាគឺជារឿងដែលល្អប្រសើរបំផុត៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ Knongsrok