ជ្រើសរើសចិញ្ចើមមួយដែលជារៀងចិញ្ចើមរបស់អ្នក ដើម្បីដឹងពីសំណាង ជោគជវាសនា និងបុគ្គលិកលក្ខណៈរបស់អ្នក។
1. ចិញ្ចើមខ្មៅក្រាស់
អ្នកមានបុគ្គលិកលក្ខណៈផ្តាច់ការ រឹងមាំ និងមានការគោរពខ្លួនឯងខ្ពស់។ អ្នកជាមនុស្សដែលមិនចេះអែបអប ចូលចិត្តបញ្ចេញមតិ មិនចង់ចាញ់អ្នកណាម្នាក់នោះឡើយ។ ជាការតបស្នងវិញ អ្នកមានមហិច្ឆតា ឆន្ទៈខ្ពស់ មិនអនុញ្ញាតឱ្យខ្លួនអ្នកបរាជ័យឡើយ។
អ្នកទំនងជារៀបការជាមួយប្តី / ប្រពន្ធអ្នកមាន។ អ្នករវល់នឹងអាជីព អ្នកចង់រកលុយជាជាងថែរក្សាគ្រួសារ។ អ្នកមានវាសនាក្លាយជាអ្នកមាន ហើយរវល់នឹងការងារជាខ្លាំង។ អ្នកក៏ជាមនុស្សដែលមានភាពប៉ិនប្រសព្វ និងស្វាហាប់ អ្នកនឹងមានជីវិតរុងរឿង និងទ្រព្យសម្បត្តិច្រើនខ្លាំង។
2. រោមចិញ្ចើមតិច
អ្នកគឺជាមនុស្សពេញមួយជីវិតដែលត្រូវខិតខំទ្វេដងដូចអ្នកដទៃ ដើម្បីឱ្យមានស្ថិរភាពក្នុងជីវិត។ ផ្លូវនៃសំណាង និងកិត្តិនាមរបស់អ្នក ជាទូទៅពិតជាពិបាកខ្លាំងណាស់។ អ្នកត្រូវអនុវត្តវាដោយខ្លួនឯង ដោយគ្មាននរណាម្នាក់ណែនាំ ឬគាំទ្រអ្នកឡើយ។
អ្នកក៏កើតមកទទួលយកទំនួលខុសត្រូវជាច្រើនក្នុងគ្រួសារ ត្រូវលះបង់ខ្លួនឯងសម្រាប់សមាជិកគ្រួសារ។ អ្នកតែងតែខំប្រឹងធ្វើការដោយឥតឈប់ឈរ។ អ្នកមានជោគវាសនាលំបាក និងខ្សោយក្នុងយុវវ័យ។ រហូតដល់អ្នកចាស់ អ្នកអាចមានជីវិតសុខស្រួល និងមានសុខភាពល្អផងដែរ។
3. រោមចិញ្ចើមខ្មៅល្មម
អ្នកមានស្ថិរភាព សន្តិភាព និងជីវិតធម្មតា ដោយគ្មានការលំបាកច្រើនឡើយ ប៉ុន្តែកុំសង្ឃឹមថានឹងបង្កើតកម្មផលដ៏ល្បីល្បាញ ឬរកលុយបានច្រើន។ ជាទូទៅជោគវាសនារបស់អ្នក គឺមធ្យម ល្មមអាចហូបបាន ហើយមុខតំណែងអាជីពក៏ត្រូវបានចាត់ទុកជាបណ្តោះអាសន្នដែរ។
អ្នកក៏ជាមនុស្សដែលមិនចូលចិត្តមួលបង្កាច់ ឬបំផ្លាញកិត្តិយសពិភពលោក។ អ្នកនឹងមានគ្រួសាររីករាយតូចមួយ។ ទោះបីអ្នកមិនមែនជាអ្នកមានខាងសម្ភារក៏ពិតមែន តែអ្នកមានទ្រព្យសម្បត្ដិខាងព្រលឹងវិញ្ញាណរបស់អ្នក។ អ្នកមានជីវិតសុខសាន្ត ពោរពេញទៅដោយការបំពេញ និងពោរពេញដោយអំណរជានិច្ច រស់នៅក្នុងក្តីស្រឡាញ់របស់សាច់ញាតិ និងមិត្តភក្តិ។ ពួកគេនៅទីនោះដើម្បីជួយអ្នកដោយមិនរារែក៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ Knongsrok