រក្សាសុវត្ថិភាព និងរីករាយពិធីបុណ្យចូលឆ្នាំខ្មែរជាមួយការដាក់ដំណើរការកម្មវិធី AR filters ស៊ុមរូបថតប្រូហ្វាលលើក Faebook និងស្ទីគឃ័រថ្មីៗក្នុង Facebook និង Instagram
ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាពិធីអបអរដ៏សំខាន់បំផុតមួយក្នុងប្រទេសកម្ពុជា ពោលគឺជាពេលវេលាមួយសម្រាប់ការចាប់ផ្តើមដ៏ស្រស់ស្រាយ និងការជូនពរគ្នាទៅវិញទៅមក និងជាពេលមួយដែលសមាជិកក្រុមគ្រួសារ និងមិត្តភក្តិមកជួបជុំគ្នាដើម្បីចូលរួមអបអរសាទរ។
បេសកកម្មរបស់ក្រុមហ៊ុន Facebook គឺភ្ជាប់ទំនាក់ទំនងមនុស្សក្នុងពិភពលោកឲ្យកាន់តែជិតស្និត ដើម្បីជួយឱ្យមនុស្សមានទំនាក់ទំនងជាមួយអ្នកដែលពួកគេចង់ នៅពេលដែលពួកគេចង់ និងនៅទីកន្លែងដែលពួកគេចង់។ ជំងឺកូវីដ-១៩ បន្តបង្កផលប៉ះពាល់ដល់មនុស្សគ្រប់គ្នា ក្នុងប្រទេសកម្ពុជា យើងចាំបាច់ត្រូវអនុវត្តតាមវិធានការរក្សាគម្លាតសុវត្ថិភាព និងការរឹតត្បិត ការធ្វើដំណើរ ប៉ុន្តែយើងនៅតែអាចអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ជាមួយគ្នា បានដដែល តាមរយៈអនឡាញ។
ក្រុមហ៊ុន Facebook ផ្តល់ការគាំទ្ររបស់ខ្លួនតាមរយៈ ការជួយមនុស្សឱ្យភ្ជាប់ទំនាក់ទំនងជាមួយ មនុស្សជាទីស្រលាញ់របស់ពួកគេ និងរីករាយតាមរយៈការដាក់ដំណើរការកម្មវិធី (Features) សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរតាមអនឡាញ #អបអរពិធីបុណ្យចូលឆ្នាំខ្មែរ (#HappyKhmerNewYear) ដោយសហការជាមួយអ្នករចនាគំនូរល្បីឈ្មោះអន្តរជាតិគឺ លោក Kantapon ‘Gongkan’ Metheekul ដែលប្រែក្លាយសិល្បៈ teleport ដ៏ល្បីឈ្មោះរបស់គាត់ទៅជាកម្មវិធីសប្បាយៗនៅលើ Facebook និង Instagram សម្រាប់ការអបអរពិធីបុណ្យចូលឆ្នាំថ្មីក្នុងប្រទេសកម្ពុជា។
នេះគឺជាវិធីដែលអាចបង្កើតភាពសប្បាយរីករាយ ថ្មីមួយចំនួនដើម្បី #អបអរពិធីបុណ្យចូលឆ្នាំខ្មែរ នៅលើ Facebook និង Instagram នៅឆ្នាំនេះ ដោយការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ និងមនុស្សជាទីស្រលាញ់កាន់តែមានសារៈសំខាន់ជាងមុន។
បង្ហាញភាពជាអ្នករចនាគំនូ Teleport ជាមួយនឹងកម្មវិធី #អបអរពិធីបុណ្យចូលឆ្នាំខ្មែរ (#HappyKhmerNewYear) ថ្មី។
ស៊ុមរូបថតប្រូហ្វាលរបស់ Facebook
AR effect: មាន ២វើសិន (version) អាចជ្រើសរើសបាន
ស្ទីគឃ័រអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ដែលរចនាដោយលោក Gongkan
ខណៈដែលយើងបន្តបង្ហាញការយកចិត្តទុកដាក់ចំពោះគ្នា និងរក្សាខ្លួនឱ្យមានសុវត្ថិភាពផងដែរនោះ អ្នកនៅតែអាចអបអរពិធីបុណ្យចូលឆ្នាំខ្មែរបានដដែលក្នុងរូបភាពជា៖
ប្តូរស៊ុមរូបថតប្រូហ្វាល Facebook។
បង្កើត AR camera filters ដែលអាចរកបាននៅលើ Stories របស់បណ្តាញទំនាក់ទំនងសង្គម Instagram ដែលអាចចែករំលែកទៅកាន់ស្ទីគឃ័រ giphy របស់បណ្តាញទំនាក់ទំនងសង្គម Facebook បាន។
របៀបបង្កើតមាតិកាបុណ្យចូលឆ្នាំខ្មែរដ៏រីករាយជាមួយនឹងកម្មវិធី (Features) សប្បាយៗពីបណ្តាញទំនាក់ទំនងសង្គម Facebook៖
ដើម្បីប្តូរស៊ុមប្រូហ្វាល Facebook របស់អ្នក សូមចុចលើរូបថតប្រូហ្វាលរបស់អ្នក ហើយជ្រើសយក “Add Frame” រកមើលឃ្លា ឬវាយឃ្លា “Khmer New Year by Gongkan” ដើម្បីប្តូរស៊ុមរូបថត។
សម្រាប់ AR effects/ស្ទីគឃ័រ សូមចូលទៅកាន់ Effect Gallery នៅលើ Stories របស់ Instagram ឬ Stories giphy tray ហើយស្វែងរកឈ្មោះអ្នករចនាគំនូរ “Gongkan”។
Or simply click Link: https://www.instagram.com/ar/2981494935459809
ឬគ្រាន់តែចុចលើលីងនេះ៖ ttps://www.instagram.com/ar/2981494935459809
ជ្រើសរើស Effect ដែលអ្នកចូលចិត្ត ឬបន្ថែមស្ទីគឃ័រដែលអ្នកចង់បានទៅកាន់រូបភាព ឬវីដេអូ!
សូមកុំភ្លេចបន្ថែម (Add) #អបអរពិធីបុណ្យចូលឆ្នាំខ្មែរ (#HappyKhmerNewYear) និងភ្ជាប់ (Tag) ទៅកាន់មិត្តភក្តិ គ្រួសារ និងមនុស្សជាទីស្រលាញ់របស់អ្នក និងរីករាយរួមគ្នា ខណៈដែលរក្សាខ្លួនឱ្យមានសុវត្ថិភាពក្នុងឆ្នាំថ្មីនេះ!
រីករាយពិធីបុណ្យចូលឆ្នាំខ្មែរ!