តើមានអ្វី ដែលតាមលងបន្លាចអ្នករាល់ថ្ងៃនេះ?

ជ្រើសរើសកូនខ្មោចដែលអ្នកគិតថា Cute គួរឱ្យស្រឡាញ់ជាងគេ ដើម្បីដឹងថា តើរាល់ថ្ងៃនេះ មានអ្វីដែលតាមលងបន្លាចអ្នក ធ្វើឱ្យអ្នកភ័យខ្លាចរាល់ថ្ងៃ?

A. កូនខ្មោចអឺរ៉ុប

Screen Shot 2021 04 06 At 12.54.56 PM

ការគិតដ៏ធំបំផុតរបស់អ្នក ដែលមិនដឹងខ្លួន គឺអ្នកកំពុងប្រកួតប្រជែងជាមួយអ្នកដទៃ។ ពិភពលោកនេះសម្រាប់អ្នកពិតជាស្មុគស្មាញ លំបាក និងច្របូកច្របល់ណាស់។ អ្នកគ្រាន់តែចង់រស់នៅដោយសន្តិភាពជាមួយមនុស្សគ្រប់គ្នា មិនចង់ប្រកួតប្រជែងជាមួយគ្នាទេ។

អ្នកជាមនុស្សងាយមានភាពរួសរាយរាក់ទាក់ សុភាពរាបសារ និងមិនមានឆន្ទៈ ឬមហិច្ឆតាអ្វីឡើយ អ្នកជាមនុស្សដែលមានភាពគ្រប់គ្រាន់ក្នុងការស្រែក ផែនការជាមួយនរណាម្នាក់ឡើយ។ អ្នកខ្លាចដាច់ឆ្ងាយពីគេ ហើយត្រូវគេបដិសេធ និងមិនអាចប្រឡូកចូលក្នុងសង្គមបាន។

B. ខ្មោចឆៅ

Screen Shot 2021 04 06 At 12.55.03 PM

ពេលនេះ អ្នកកំពុងតែឈ្លក់វង្វេងនឹងភាពធុញទ្រាន់ជាខ្លាំង។ អ្នកស្អប់ការធ្វើសកម្មភាពម្តងទៀតដដែលៗ។ បេះដូងរបស់អ្នកតែងតែរស់នៅក្នុងសភាពអ៊ូអរ និងរីករាយ។ ភាពស្ងៀមស្ងាត់ និងនិចលភាព គឺគួរឱ្យធុញទ្រាន់ ធុញថប់ និងប៉ះពាល់ដល់អ្នកជាខ្លាំង។ អ្នកមានអារម្មណ៍ថា អ្នកមិនអាចខ្ជះខ្ជាយជីវិតរបស់អ្នកដោយដើរលេងគ្រប់ពេល ដូច្នេះអ្នកកំពុងតែដុតបំផ្លាញថាមពល និងភាពរីករាយរបស់ខ្លួនឯងជារៀងរាល់ថ្ងៃ។

C. មេធ្មប់

Screen Shot 2021 04 06 At 12.55.07 PM

ការគិតមមៃធំបំផុតនៅក្នុងគំនិតរបស់អ្នក គឺច្របូកច្របល់នឹងភាពឯកា។ អ្នកមិនអាចនៅម្នាក់ឯងបានទេ ប៉ុន្តែក៏គ្មានអ្នកណាដែលនៅក្បែរ និងយល់ចិត្តអ្នកដែរ។ អ្នកតែងតែមានទំនោរពឹងផ្អែកលើអារម្មណ៍របស់អ្នក នៅក្នុងទំនាក់ទំនងដែលនៅជុំវិញអ្នក។

ប្រសិនបើអ្នកមិនទទួលបានការចាប់អារម្មណ៍ ឬការស្រឡាញ់ពីអ្នកដទៃទេ អ្នកមានអារម្មណ៍ថាមិនមានសុវត្ថិភាពឡើយ ហើយក៏ចាប់ផ្តើមគិតច្រើនស្មុគស្មាញតែម្នាក់ឯង។ អ្នកតែងតែត្រូវការមិត្តភក្តិដើម្បីអមដំណើរអ្នក។ ការប្រាស្រ័យទាក់ទង និងការសន្ទនាបង្កើតឱ្យមានអារម្មណ៍សុខស្រួល និងសន្តិភាព។

D. ខ្មោច Mummy

Screen Shot 2021 04 06 At 12.55.11 PM

រឿងដែលធ្វើឱ្យអ្នកងប់ងល់ខ្វល់បំផុត គឺអ្នកកង្វះផ្នែកអារម្មណ៍។ អ្នកត្រូវបញ្ចូលជីវិតខាងវិញ្ញាណរបស់អ្នកជានិច្ច។ អ្នកខ្លាចថាថ្ងៃណាមួយជីវិតខាងក្នុងរបស់អ្នកនឹងគ្មានន័យអ្វីទេ អ្នកនឹងក្លាយជាអាប់អួរ និងបាត់បង់ការលើកទឹកចិត្ត ក្នុងការរស់នៅ និងបន្តដំណើរទៅមុខ។ អ្នកខ្លាចបាត់បង់អំណរ បាត់បង់តុល្យភាព និងសន្តិភាពផ្លូវចិត្ត។ តើទ្រព្យសម្បត្ដិអាចមានសារៈសំខាន់ចំពោះអ្នកជាងជីវិតខាងក្នុងដ៏សម្បូរបែបយ៉ាងដូចម្តេច?

ប្រភព ៖ iOne / ប្រែសម្រួល ៖ Knongsrok