លេខចុងក្រោយនៃថ្ងៃកំណើតអ្នក អាចទាយដឹងពីជោគជវាសនារបស់អ្នកបានយ៉ាងច្បាស់ ថាមាន ឬក្រ

តោះ! សាកល្បងទស្សន៍ទាយជោគវាសនារបស់អ្នក ចង់ដឹងថា អ្នកនឹងក្លាយជាអ្នកមាន ឬក្រ តាមរយៈលេខចុងក្រោយនៃថ្ងៃកំណើតរបស់អ្នក។

០. លេខចុងក្រោយនៃថ្ងៃកំណើតអ្នកគឺ លេខ ០

អ្នកដែលមានលេខចុងចុងបញ្ចប់នៃថ្ងៃកំណើតគឺសូន្យ ភាគច្រើនជាមនុស្សឆ្លាតវៃ មានសន្ដានចិត្តល្អ និងពោរពេញដោយថាមពលរឹងមាំ។ ពួកគេងាយទទួលបានជោគជ័យដ៏អស្ចារ្យនៅក្នុងអាជីពរបស់ពួកគេណាស់។

មនុស្សទាំងនេះមានមុខជំនួញមួយចំនួនមុនអាយុ ៣០ ឆ្នាំ ពួកគេបានប្រមូលទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយឆាប់ក្លាយជាមហាសេដ្ឋី មានលុយច្រើនក្នុងជីវិត ដោយមិនមានការភ័យបារម្ភ រឿងខ្វះខាតនោះឡើយ។

Calendar (1)

១. លេខចុងក្រោយនៃថ្ងៃកំណើតគឺលេខ ១

អ្នកមានថ្ងៃកំណើតដែលលេខចុងក្រោយជាលេខ១ គឺមានន័យថា អ្នកជាមនុស្សដែលមានជីវិតរលូន កម្រជួបប្រទះរលកធំ ៗ ឬខ្យល់បក់ខ្លាំងណាស់ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីពួកអភិជននៅក្នុងជីវិតផងដែរ។

ក្រៅពីនេះ ដោយសារមានរបៀបរស់នៅប្រកបដោយភាពស្មោះត្រង់ វិជ្ជមាន មានចំណេះដឹង និងឆន្ទៈខ្ពស់ក្នុងការកើនឡើង នឹងធ្វើឱ្យអ្នកអាចឆ្លងផុតរាល់បញ្ហាដ៏អាក្រក់បានយ៉ាងងាយ។បន្ទាប់ពីជីវិតមានការធ្លាក់ចុះមួយរយៈពេល អ្នកនឹងទទួលបានផ្លែផ្កាយ៉ាងសន្ធឹកសន្ធាប់មកវិញ ហើយគ្រួសាររបស់អ្នកក៏នឹងមានសុភមង្គលរីករាយ និងពេញមួយជីវិតដែរ។

២. លេខចុងក្រោយនៃថ្ងៃកំណើតគឺ ២

អ្នកកើតមកដោយគ្មានស្លាបព្រាមាសទេ ប៉ុន្តែមានឆន្ទៈរឹងមាំ អាកប្បកិរិយាប្រុងប្រយ័ត្ន និងចក្ខុវិស័យធំទូលាយ។ ដូច្នេះអ្នកនឹងប្រែទៅជាមនុស្សវ័យកណ្តាល ដែលនឹងអាចផ្លាស់ប្តូរជីវិតរបស់អ្នកបានល្អយ៉ាងខ្លាំង ពេលវេលាដែលត្រូវមកនឹងមិនឈប់ឈរទេ។

អាចនិយាយបានថា នៅពេលដែលជីវិតអ្នកឈានដល់វ័យចំណាស់បន្តិច អ្នកនឹងមានទ្រព្យសម្បត្ដិកាន់តែច្រើនឡើងៗ មិនត្រឹមតែធ្វើឱ្យខ្លួនគេរីកចម្រើនប៉ុណ្ណោះទេ ថែមទាំងជួយដល់សាច់ញាតិ និងមិត្តភក្តិនៅជុំវិញខ្លួនទៀតផង និងជាពិសេសចូលរួមវិភាគទានយ៉ាងធំធេងដល់សង្គមផងដែរ។

Calendar (2)

៣. លេខនៅចុងបញ្ចប់នៃថ្ងៃកំណើតគឺ ៣

អ្នកជាមនុស្សដែលមានការកំណត់ ក្រិត្យក្រមច្បាស់លាស់ មានវិន័យតឹងតែង តែមានចិត្តល្អ ចូលចិត្តជួយអ្នកដទៃដោយមិនគិតពីការតបស្នងអ្វីឡើយ។ ដោយសារមូលហេតុនោះហើយ ដែលធ្វើឱ្យអ្នករស់នៅកាន់តែទទួលបានពរជ័យកាន់តែច្រើន។ កាន់តែមានចិត្តល្អ និងស្មោះត្រង់ អ្នកនឹងកាន់តែមានលុយកាក់ចូលមកកាន់តែធំ។ ត្រូវចាំថា រក្សាអំពើល្អ ជួយដល់អ្នកក្បែរខ្លួន​ នោះអ្នកនឹងមានសំណាងច្រើន ឱកាសច្រើនដើម្បីរកស៊ី កាន់តែមានទ្រព្យសម្បត្តិយ៉ាងឆាប់រហ័ស ព្រោះទេវតាតាមថែរក្សាអ្នក នឹងមើលឃើញពីអំពើល្អដែលអ្នកធ្វើ នឹងជួយអ្នកតាមនោះដែរ។

៤. លេខចុងក្រោយនៃថ្ងៃកំណើតគឺលេខ ៤

មនុស្សដែលមានថ្ងៃកំណើតចុងក្រោយគឺលេខ ៤ ជាធម្មតាមានទេពកោសល្យ មានបញ្ញាវាងវៃតាមធម្មជាតិ ហើយតែងតែដឹងពីរបៀបប្រើកម្លាំងរបស់ខ្លួនដើម្បីភាពជឿនលឿននៅកន្លែងធ្វើការ។ លើសពីនេះទៅទៀត ពួកគេមានមហិច្ឆិតាខ្លាំងណាស់ ដោយសារវាដែលនឹងជម្រុញឱ្យខិតខំដើម្បីជីវិតក្លាយជាអ្នកមាននាពេលអនាគត។

ការរកលុយចំពោះមនុស្សម្នាក់នេះ អាចនិយាយថា ត្រូវប្រើកម្លាំងខ្លាំង និងមានភាពហត់នឿយច្រើនពិតមែន ប៉ុន្តែចាប់ពីអាយុ ៣៦ ឆ្នាំឡើងទៅ ពួកគេនឹងទទួលបាននូវសំណាងពេញលេញ និងចំណាយកាន់តែរលូនដោយមិនបារម្ភពីលំហូរលុយចេញនោះឡើយ គឺមានតែចំណូលចូលកាន់តែច្រើនឡើងៗ។

៥. លេខចុងក្រោយនៃថ្ងៃកំណើតគឺលេខ ៥

ភាគច្រើននៃមនុស្សទាំងនេះ ច្រើនតែមានសមត្ថភាពដឹកនាំ មុះមុត ហានក្លា មានចក្ខុវិស័យធំទូលាយចំពោះពេលវេលា ហើយត្រូវបានដឹកនាំដោយអភិជន ដូច្នេះពួកគេមានសំណាងច្រើនក្នុងជីវិត។ បើពួកគេជោគជ័យកាន់តែច្រើន នោះលុយរបស់ពួកគេនឹងកាន់តែជន់ឡើងជាលំដាប់ផងដែរ។

30903008 Due Date Words Circle Marked On A Calendar By A Red Pen

៦. លេខនៅចុងបញ្ចប់នៃថ្ងៃគឺលេខ ៦

តាមក្បួនហ្វុងស៊ុយខាងកើតមិនពេញចិត្តនឹងលេខ ៦ ទេ ពីព្រោះវាជាលេខរបស់មនុស្សដែលស្រឡាញ់ភេទដូចគ្នា។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីនេះម៉ាណូម៉ាមានអត្ថន័យខុសគ្នាទាំងស្រុង។

មនុស្សទាំងនេះច្រើនតែមានវណ្ណៈខ្ពស់ ហ៊ានធ្វើហ៊ានទទួលខុសត្រូវ មានការសម្រេចចិត្តយ៉ាងច្បាស់លាស់ ដោយមិនខ្លាចការបរាជ័យឡើយ ហើយតែងតែមានការលះបង់ខ្លាំង ដើម្បីសម្រេចបំណងប្រាថ្នារបស់ខ្លួន។ ទោះបីពួកគេប្រថុយ និងលំបាកជាច្រើន តែពួកគេក៏អាចទទួលបាននូវជោគជ័យដែលចង់បានដែរ ចំណែករឿងលុយកាក់ ទ្រព្យសម្បត្តិរបស់ពួកគេវិញ មិនបាច់និយាយទេ ស្មើសេដ្ឋី តែចរិតឫកពារពួកគេវិញ គឺសាមញ្ញបំផុត រហូតគ្មានអ្នកណាដឹងថា ពួកគេជាអ្នកមាននោះឡើយ។

៧. លេខចុងក្រោយនៃថ្ងៃកំណើតគឺលេខ ៧

ដែនកំណត់របស់មនុស្សដែលកើតនៅថ្ងៃនេះ គឺក្តៅក្រហាយមិនចេះនិយាយ។ ដូច្នេះពួកគេធ្វើការសម្រេចចិត្តខុសយ៉ាងងាយស្រួល នៅពេលដែលពួកគេមិនអាចគ្រប់គ្រងអារម្មណ៍របស់ពួកគេបាន។

នោះក៏ជាមូលហេតុដែលធ្វើឱ្យការខិតខំដែលពួកគេបានចំណាយ រមែងមិនអាចទទួលបានជោគជ័យតាមអ្វីដែលគេចង់បានឡើយ។ ទោះយ៉ាងណាក៏ដោយ នៅពេលដែលពួកគេមានអាយុ ៤០ ឆ្នាំ ទៅ ពួកគេនឹងដឹងពីរបៀបទប់ខ្លួន ហើយជីវិតរបស់ពួកគេកាន់តែរលូនល្អតាមហ្នឹងដែរ។

៨. លេខចុងក្រោយនៃថ្ងៃកំណើតគឺលេខ ៨

តាំងពីពេលដែលពួកគេកើតមក ពួកគេមានភាពប្រសើរជាងអ្នកដទៃ ដោយពួកគេតែងតែខិតខំឥតឈប់ឈរដើម្បីគោលដៅដែលពួកគេចង់បាន។ ពួកគេរឹងមាំណាស់ ហើយក៏មានគំនិតវិជ្ជមាន និងតែងតែលើកទឹកចិត្តខ្លួនឯងផងដែរ ព្រោះតែហេតុនេះហើយ ដែលជួយឱ្យពួកគេទទួលបានជោគជ័យ។

2dQ8bLP

៩. លេខចុងក្រោយនៃថ្ងៃកំណើតគឺលេខ ៩

មនុស្សនេះមានភាពចាស់ទុំ និងវិវឌ្ឍន៍ទៅជាពីរផ្ទុយគ្នា។ ទីមួយ គឺត្រូវមានអត្ដសញ្ញាណផ្ទាល់ខ្លួន រឹងមាំខ្លាំង និងត្រឹមត្រូវបំផុត។ ទីពីរ គឺត្រូវដើរតាមផ្លូវខុសការងារដែលឧស្សាហ៍ព្យាយាមរកស៊ីពេលនៅក្មេង។

ទោះយ៉ាងណាក៏ដោយ ទេពកោសល្យនៃមនុស្សជំពូកនេះ គឺពិតជាស្វិតស្វាញ និងមុះមុតខ្លាំងណាស់។ តែមនុស្សនេះភាគច្រើនធំឡើងនៅក្នុងស្ថានភាពសេដ្ឋកិច្ចល្អ ប៉ុន្តែពួកគេមិនពេញចិត្តនឹងអ្វីដែលពួកគេមានទេ។

លើសពីនេះ មនុស្សប្រភេទនេះ ទោះបីធ្លាក់ដល់ចំណុចដែលអត់លុយក្នុងហោប៉ាវ ក៏មិនក្លាយជាមនុស្សចុះញ៉មដែរ ព្រោះគេតែងតែប្រើចំណេះ ប្រើជំនាញដែលគេមាន ដើម្បីធ្វើការរកលុយចាយដោយខ្លួនឯង មិនងាយពឹងផ្អែកលើក្រុមគ្រួសារ ឬសុំជំនួយពីអ្នកដទៃឡើយ។ ម្យ៉ាងទៀតនៅពេលដែលពួកគេបានឆ្លងកាត់ការផ្លាស់ប្តូរវិជ្ជមាន សន្តិភាពផ្លូវចិត្ត អាពាហ៍ពិពាហ៍របស់ពួកគេក៏ប្រកបដោយសន្តិភាព និងទទួលបានពរជ័យដ៏ប្រសើរផងដែរ។

*ព័ត៌មានសម្រាប់ជាឯកសារយោងពិចារណាតែប៉ុណ្ណោះ!

ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok