ជ្រើសរើស​រ៉ូប​មួយ ដើម្បី​ដឹង​ថា​តើ​អ្នក​មានការ​លះបង់​កម្រិត​ណា​ក្នុង​ទំនាក់ទំនង​ស្នេហា?

ជា​ទូទៅ​រ៉ូប​រៀបការ​គឺ​ជា​របស់​មួយ​ដែល​មនុស្ស​ស្រី​ចង់​ស្លៀក​តែ​ម្តង​គត់​ក្នុង​ឆាក​ជីវិត ហើយ​ថ្ងៃ​ដែល​នាង​ស្លៀក​វា គឺ​ជា​ថ្ងៃ​ដ៏​សំខាន់​បំផុត​និង​មិន​អាច​បំភ្លេច​បាន។

យ៉ាង​ណា​តាម​រយៈ​ការ​ធ្វើ​តេស្ត​មួយ​នេះ យើង​ចង់​ឲ្យ​អ្នក​ជ្រើសរើស​រវាង​រ៉ូប​រៀបការ​ទាំង ៣ ដើម្បី​លាតត្រដាង​នូវ​ការ​លះបង់​របស់​អ្នក​ក្នុង​ទំនាក់ទំនង​ស្នេហា​រវាង​មនុស្ស​ពីរ​នាក់។ បើ​បាន​ជ្រើសរើស​ហើយ សូម​ទៅ​ផ្ទៀងផ្ទាត់​ចម្លើយ​នៅ​ខាង​ក្រោម៖

រ៉ូប​ទី ១

1

មនុស្ស​ដែល​អ្នក​បាន​ជ្រើសរើស​យក​មក​ធ្វើ​ជា​គូ​ស្នេហ៍ គឺ​អ្នក​រមែង​ឲ្យ​តម្លៃ​ទៅ​លើ​គេ​ខ្ពស់​ណាស់​មិន​ថា​ស្ថិត​នៅ​ពេលវេលា​ណា​ក៏​ដោយ។ បែប​នេះ​ហើយ​អ្នក​បាន​លះបង់​នូវ​រឿងរ៉ាវ​ជា​ច្រើន​ដើម្បី​គេ ធ្វើ​បែប​ណា​ក៏​បាន ​ឲ្យ​តែ​គេ​ទទួល​បាន​ភាព​រីករាយ​ទាំង​ផ្លូវការ​និង​ផ្លូវ​ចិត្ត។

ទោះ​ជា​យ៉ាង​សុំ​កុំ​លះបង់​អ្វី​ដែល​ជា​ខ្លួន​ឯង​សម្រាប់​គេ​ច្រើន​ពេក ដោយឡែក​មិន​ថា​តែ​ពេលវេលា​ផ្ទាល់​ខ្លួន​របស់​អ្នក។ ត្រូវ​ចាំ​ថា អ្នក​ជា​មិត្ត​ដ៏​ល្អ​បំផុត​សម្រាប់​ខ្លួន​ឯង ហើយ​មាន​តែ​ខ្លួន​ឯង​ទេ​ដែល​នៅ​ជាមួយ​ខ្លួន​ឯង​អស់​មួយ​ជីវិត។

រ៉ូប​ទី ២

2

អ្នក​ជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ហើយ​ប្រកាន់​ភ្ជាប់​នូវ​ភាព​បត់បែន​ជាមួយ​នឹង​ដៃ​គូ ដោយ​ធ្វើ​អ្វី​មិន​ឯកច្ឆន្ទ​តែ​ខ្លួន​ឯង​ឡើយ។ យ៉ាង​ណា​អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​ឯករាជ្យ ហើយ​ផ្តល់​សេរីភាព​ទៅ​ឲ្យ​អ្នក​ដទៃ ដោយ​មិន​ដាក់​គំនាប​លើ​គេ​ពេក​ឡើយ បើ​ទោះ​បី​ជា​ស្រលាញ់​គ្នា​ដល់​ចំណុច​ណា​មួយ​ក៏​ដោយ។

ក្នុង​ន័យ​ស្នេហា អ្នក​រមែង​ចង់​បង្កើត​ពេលវេលា​ល្អៗ​ជាមួយ​គ្នា​ច្រើន ហើយ​អ្នក​បាន​គិត​រួច​មក​ហើយ​ថា​ទៅ​ថ្ងៃ​មុខ​បែប​ណា អ្នក​នឹង​មិន​មាន​ការ​ស្ដាយក្រោយ ហើយ​រឿង​ដែល​បាន​ធ្វើ​រួម​គ្នា​គឺ​នឹង​ចាត់​ទុក​ជា​អនុស្សារ​ដ៏​គួរ​ឲ្យ​ចងចាំ​ល្អ​បំផុត​មួយ។

រ៉ូប​ទី ៣

3

អ្នក​ចូលចិត្ត​ធ្វើ​ឲ្យ​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក ក្លាយ​ជា​របស់​អាទិភាព ដោយ​គ្រប់​ការ​សម្រេច​ចិត្ត គ្រប់​ការ​ធ្វើអ្វី​មួយ គឺ​អ្នក​រមែង​គិត​ដល់​គេ​មុន​ជា​និច្ច។

អ្នក​ក៏​តែងតែ​រក​គ្រប់​វិធី​ដើម្បី​ធ្វើ​ឲ្យ​គេ​ញញឹម ឲ្យ​គេ​រីករាយ និង​ទទួល​យក​នូវ​អ្វី​ដែល​អ្នក​បាន​ធ្វើ​ចំពោះ​គេ។ ទោះ​ជា​យ៉ាង​ណា អ្នក​ក៏​មិន​ត្រូវ​លះបង់​ដល់​អស់​ពី​ខ្លួន​ដែរ ហើយ​គួរ​តែ​មាន​ពេលវេលា​សម្រាប់​ខ្លួន​ឯង​ខ្លះ ព្រោះ​មាន​តែ​ខ្លួន​ឯង​ទេ ជា​អ្នក​កំណត់​ភាព​រីករាយ​របស់​ខ្លួន​ឯង​បាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុងស្រុក