តោះ! សាកល្បងធ្វើការតេស្តលេងទាំងអស់គ្នា ដោយយកថ្ងៃខែឆ្នាំកំណើតរបស់អ្នកបូកបញ្ចូលគ្នា ហើយសល់លេខមួយខ្ទង់ នោះនឹងអាចដឹងថា អាជីពការងារអ្វីដែលសក្តិសមនឹងអ្នកបំផុត?
ឧទាហរណ៍ ៖ អ្នកកើតថ្ងៃទី 01 ខែ 01 ឆ្នាំ 2000 គឺអ្នកយកលេខ 01 + 01 + 2000 លទ្ធផលគឺស្មើនឹង 4 នោះចម្លើយ នឹងមាននៅខាងក្រោម ចាបប់ពីលេខ 1 រហូតដល់លេខ 9 ។
1. លេខ 1 ៖ អ្នកដែលមានថ្ងៃខែឆ្នាំកំណើតបូកទៅត្រូវនឹងលេខ 1 ជាធម្មតាជាមនុស្សដែលមានបុគ្គលិកលក្ខណៈឯករាជ្យ រឹងមាំ ចង់ធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯង មិនចូលចិត្តជំនួយពីអ្នកដទៃឡើយ។ ដូច្នេះអ្នកដែលមានថ្ងៃខែឆ្នាំកំណើតដែលត្រូវគ្នា គឺមានលក្ខណៈសមរម្យសម្រាប់អាជីវកម្មផ្ទាល់ខ្លួន ការងារទាក់ទងនឹងគណនេយ្យ ការគ្រប់គ្រងអាជីវកម្ម ជាដើម...។
2. លេខ 2 ៖ សម្រាប់អ្នកដែលមានថ្ងៃខែឆ្នាំកំណើតត្រូវនឹងលេខទី 2 បង្ហាញថា អ្នកជាមនុស្សដែលមានការចងចាំល្អប្រសើរ និងមានបុគ្គលិកលក្ខណៈរួសរាយរាក់ទាក់ ដែលជារឿយៗសមស្របសម្រាប់ការងារដូចជា លេខាធិការ គ្រូហិរញ្ញវត្ថុ និងអ្នកថែទាំ ជាអ្នកគិតលុយក្នុងភោជនីយដ្ឋាន ការគ្រប់គ្រងសណ្ឋាគារជាដើម...។
3. លេខ 3 ៖ បង្ហាញថា ជាធម្មតាអ្នកជាមនុស្សដែលមិនសូវពូកែនិយាយ មិនពូកែក្នុងការបញ្ចេញមតិផ្ទាល់ខ្លួនឡើយ ប៉ុន្តែមានទេពកោសល្យខាងសិល្បៈ។ ដូច្នេះវិជ្ជាជីវៈដែលសមរម្យសម្រាប់អ្នកគឺ វិចិត្រករ អ្នករចនាម៉ូដផ្នែកខាងក្នុង ឬជាមេចុងភៅ ...។
4. លេខ 4 ៖ អ្នកដែលមានថ្ងៃកំណើតទី 4 គឺជាមនុស្សដែលមិនចូលចិត្តភាពឯកកោទេ អ្នកសកម្ម ចូលចិត្តទំនាក់ទំនង និងចូលចិត្តការងារជាក្រុម។ ការងារដែលត្រូវសម្រាប់អ្នកគឺ ភោជនីយដ្ឋានទទួលភ្ញៀវ សណ្ឋាគារ មគ្គុទេ្ទសក៍ទេសចរណ៍ ...។
5. លេខ 5 ៖ នៅក្នុងបុគ្គលិកលក្ខណៈរបស់អ្នក អ្នកជាមនុស្សដែលស្រឡាញ់សេរីភាពធ្វើដំណើរ និងស្វែងរករបស់ថ្មីៗ។ ហើយពិតណាស់ ការកាន់កាប់ដូចជា មគ្គុទេសទេសចរណ៍ ការធ្វើដំណើរទេសចរណ៍ បណ្ណាធិការនៃការធ្វើដំណើរ ... ពីព្រោះការងារនេះសមស្របសម្រាប់បុគ្គលិកលក្ខណៈរបស់អ្នកដែលស្រឡាញ់ និងចូលចិត្តសេរីភាព និងការធ្វើដំណើរ។
6. លេខ 6 ៖ ប្រសិនបើថ្ងៃខែឆ្នាំកំណើតរបស់អ្នកមានលទ្ធផលលេខ 6 អ្នកគឺជាមនុស្សមានចិត្តល្អ មានឆន្ទៈជួយអ្នកដទៃ ហើយអ្នកសមនឹងការងារដូចជា គ្រូបង្រៀន រដ្ឋាភិបាលការថែរក្សាសត្វ បុគ្គលិកផ្នែកគេហកិច្ច ...។
7. លេខ 7 ៖ អ្នកដែលមានថ្ងៃខែឆ្នាំកំណើតត្រូវនឹងលេខ 7 ជាធម្មតាជាមនុស្សដែលងាយមានសំណាង មានចិត្តមុតស្រួច ពូកែវិភាគ និងគណនា។ ដូច្នេះវិស័យជំនួញគណនេយ្យ ការស្រាវជ្រាវទីផ្សារពិតជាសក្តិសមនឹងអ្នកខ្លាំងបំផុត។
8. លេខ 8 ៖ ប្រសិនបើលទ្ធផលរបស់អ្នកមានលេខ 8 ជាធម្មតាអ្នកពូកែខាងទំនាក់ទំនង មានព្រលឹងរសើប ហើយអាចមើលឃើញគ្រប់ទិដ្ឋភាពទាំងអស់។ អាជីពដែលសមនឹងអ្នកគឺ អ្នកនិពន្ធ ធអ្នកសរសេរកម្មវិធី ...។
9. លេខ 9 ៖ អ្នកមិនពូកែគ្រប់គ្រងលុយទេ តែពូកែគ្រប់គ្រងអារម្មណ៍របស់អ្នក និងថែរក្សាអ្នកដទៃបានល្អ។ ដូច្នេះអ្នកសក្តិសមនឹងការងារដូចជា ធ្វើម្ហូប អ្នកធ្វើនំ គ្រូមត្តេយ្យ អ្នកពិគ្រោះយោបល់ បុគ្គលិកផ្នែកលក់ បុគ្គលិកថែទាំអតិថិជនជាដើម ...៕
ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ Knongsrok