ជ្រើសរើសធាតុមួយ ដែលអ្នកចូលចិត្ត ឬជាធាតុរបស់អ្នកផ្ទាល់ ដើម្បីដឹងថា តើអ្នកអាចថែរក្សាចំណងស្នេហារបស់អ្នកបានយូរដល់ពេលណា?
១. ធាតុភ្លើង
ប្រសិនបើអ្នកត្រូវតែលង់ស្រលាញ់ អ្នកនឹងអាចរក្សាទំនាក់ទំនងនេះបានតែកន្លះឆ្នាំប៉ុណ្ណោះ។ មនុស្សពីរនាក់ក្នុងទិសដៅពីរ លើកលែងតែរក្សាទំនាក់ទំនង និងផ្លាស់ប្តូរអារម្មណ៍ជានិច្ច អ្នកក៏ត្រូវរៀនលុបបំបាត់ភាពឯកោនៅក្នុងខ្លួនអ្នកផងដែរ។
វាពិបាកក្នុងការទទួលយកស្ថានភាពនេះតាំងពីដំបូង ព្រោះអ្នកដឹងថាអ្នកតែងតែខ្វះអារម្មណ៍សុវត្ថិភាព ដូច្នេះវាមិនអាចទៅរួចទេក្នុងការទ្រាំទ្រអារម្មណ៍នៅពេលដៃគូរបស់អ្នកមិននៅជាមួយអ្នក។ ដូច្នេះសម្រាប់អ្នកត្រូវនិយាយថា ការរក្សាសេចក្តីស្រឡាញ់រយៈពេលកន្លះឆ្នាំ គឺយូរណាស់ផង។
២. ធាតុទឹក
ប្រឈមមុខនឹងការបំផ្លិចបំផ្លាញនៃពាក្យថា "ចម្ងាយនៃស្នេហា" អ្នកមានបទពិសោធមុនរួចហើយ ដូច្នេះប្រសិនបើរឿងនោះកើតឡើងម្តងទៀត អ្នកនឹងស្នើឱ្យបែកគ្នាភ្លាមៗតែម្ដង។
ពេលស្រលាញ់ គេគ្រប់គ្នាចង់នៅជាមួយគូស្នេហ៍របស់គេ ដើម្បីមានអារម្មណ៍ស្រលាញ់ និងយកចិត្តទុកដាក់ ដើម្បីឱ្យអារម្មណ៍ថា នោះជាស្នេហាដែលគួរឱ្យស្រលាញ់បំផុត។ ដូចដែលបានរៀបរាប់ខាងលើ អ្នកនឹងមិនទទួលយកស្នេហាដែលនៅឆ្ងាយគ្នាទេ កុំនិយាយថាថ្ងៃណាមួយ សូម្បីតែមួយភ្លែតអ្នកក៏មិនអាចទ្រាំទ្របានដែរ។
៣. ធាតុខ្យល់
ដើមឡើយអ្នកជាបក្សីអត់ជើង ដូច្ន ស្នេហាមិនអាចតោងទាមអ្នកធ្វើដូចស្រមោលនោះទេ ប៉ុន្តែពេលខ្លះ វាក៏មានចម្ងាយដែរ។ ដូច្នេះពេលនិយាយពីស្នេហា ចម្ងាយឆ្ងាយអ្នកមានទស្សនៈបើកចំហរត្រឹមត្រូវហើយងាយទទួលយក។
ស្នេហាចម្ងាយឆ្ងាយ ឬអត់ វាមិនចាំបាច់ទេ ព្រោះអ្នកនៅតែនឹកនាដល់គូស្នេហ៍របស់អ្នកជានិច្ច ហើយពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនងគឺជាអ្វីដែលល្អ និងមានតម្លៃបំផុត។ ជាមួយនឹងវិធីនៃការគិតនេះ អ្នកប្រាកដជានឹងរក្សាជីវិតស្នេហារបស់អ្នកនៅទីបញ្ចប់។
៤. ធាតុឈើ
សម្រាប់អ្នក ស្នេហាចម្ងាយឆ្ងាយមិនមែនជាអ្វីដែលគួរឱ្យខ្លាចនោះទេ ព្រោះអ្នកគិតថាដរាបណាមនុស្សពីរនាក់ស្រលាញ់គ្នា ពួកគេនឹងចងចាំគ្នាមិនថាឆ្ងាយ ហើយការបញ្ចប់ដ៏ស្រស់ស្អាត ប្រាកដជានឹងមករកពួកគេជាមិនខាន។
ទោះបីជាបាត់មនុស្សម្នាក់ពីមួយថ្ងៃទៅមួយថ្ងៃក៏ដោយ អ្នកនៅតែមានអារម្មណ៍ថាមានសំណាង ពីព្រោះវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមានការរីកចម្រើន។ យើងនៅតែអាចផ្លាស់ប្តូរពាក្យស្នេហាតាមរយៈទូរស័ព្ទ ពិតជាមិនមែនដោយការឱបគ្នាទេ ប៉ុន្តែវាក៏អាចធ្វើឱ្យបេះដូងកក់ក្តៅបានដែរ។ ដូច្នេះគេអាចសន្និដ្ឋានបានថា សម្ព័ន្ធភាពស្នេហាចម្ងាយឆ្ងាយរបស់អ្នកនឹងមានរយៈពេលយូរអង្វែង៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ Knongsrok