ប្រយ័ត្ន​មិន​នាំ​លាភ បែរ​ជា​នាំ​ស៊យ បើ​ហ៊ាន​តែ​ដាក់​អាសនៈ​ខុសទីតាំងទាំង ៥ នេះ

តាម​ក្បួន​ហុងស៊ុយ ការ​ជ្រើសរើស​ទីតាំង​តម្កល់​អាសនៈ​ព្រះ​ឬ​របស់​សក្ដិសិទ្ធិ​ណា​មួយ ក៏​ជា​រឿង​សំខាន់​ផង​ដែរ ហើយ​ប្រសិន​អ្នក​ជ្រើសរើស​ខុស ក៏​នឹង​នាំ​រឿង​មិន​ល្អ រឿង​ស៊យ​ចូល​ផ្ទះៗ​ជា​រឿយ ហើយ​ពុំ​បាន​នាំ​សំណាង​ល្អ​នោះ​ទេ។

៥) ហាម​រៀប​នៅ​មុខ​ទ្វារ​ចេញ​ចូល​ផ្ទះ

5

យោង​ទៅ​តាម​ក្បួន ទ្វារ​គឺ​ជា​តំបន់​ដែល​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ បែប​នេះ​បើ​ដាក់​នៅ​ទីតាំង​ចាំ​ពី​មុខ​ទ្វារ​គឺ​អាច​នឹង​ប្រឆាំង ហើយ​នាំ​ឲ្យ​ម្ចាស់ផ្ទះ​ជួប​រឿង​មិន​ល្អ​ទៅ​វិញ។

៤) ហាម​ដាក់​នៅ​ក្បែរ​បង្គន់​ឬ​បន្ទប់​ទឹក

4

វា​ជា​កន្លែង​ស្មោកគ្រោក និង​បណ្ដុំ​ខ្យល់​អាកាស​មិន​ល្អ ហើយ​ការ​ដាក់​អាសនៈ​នៅ​ក្បែរ​នោះ គឺ​ស្មើ​នឹង​នាំ​រឿង​មិន​ល្អ​ចូល​គ្រួសារ។ នៅ​ករណី​ដែល​បន្ទប់​ទឹក​ឬ​បង្គន់ មិន​ប្រើប្រាស់ អ៊ីចឹង​ត្រូវ​បិទ​ទ្វារ​ឲ្យ​ជិត នៅ​ករណី​ដែល​មិន​អាច​ផ្លាស់ប្ដូរ​អាសនៈ​បាន។

៣) ហាម​ដាក់​អាសនៈ​នៅ​ក្បែរ​ផ្ទះ​បាយ

3

យោង​ទៅ​តាម​ក្បួន​ហុងស៊ុយ អាសនៈ​ដែល​ដាក់​នៅ​ក្បែរ​ផ្ទះ​បាយ គឺ​ជា​រឿង​ប៉ះពាល់​ធ្ងន់​ណាស់ ហើយ​អាច​នាំ​ឲ្យ​មាន​សំណាង​អាក្រក់​ដល់​ក្រុម​គ្រួសារ និង​ស្ថានភាព​ក្នុង​គ្រួសារ​មិន​ស្ថិតស្ថេរ។ ករណី​ដែល​មិន​អាច​ផ្លាស់ប្ដូរ​បាន ​ត្រូវ​ប្រាកដ​ថា​តម្កល់​អាសនៈ​នោះ​ឲ្យ​ឆ្ងាយ​ពី​ផ្នែក​ចង្ក្រាន​បាយ។

២) ផ្នែក​ខាង​មុខ​នៃ​អាសនៈ​រាង​ទ្រេត​ធ្លាក់​មក​ដី

Ice_screenshot_20210404 105409

ជា​ទូទៅ​ម្ចាស់​ផ្ទះ​រមែង​ចាប់​អាសនៈ​ជាប់​នឹង​ធ្នឹម​ពិដាន ឬ​ផ្នែក​ជញ្ជាំង​ណា​មួយ។ ដល់​យូរ​ទៅ​ផ្នែក​ផ្ទៃ​អាសនៈ​រាង​ទ្រេត​ឬ​ធ្លាក់​ចុះ​មក​ក្រោម អ្នក​ក៏​ត្រូវ​ប្រញាប់​ជួសជុល​កែតម្រូវ​ថ្មី​ផង​ដែរ។ សញ្ញា​នេះ​បង្ហាញ​ថា អ្នក​អាច​នឹង​ជួប​រឿង​មិន​ល្អ ហើយ​បើ​អាច​គួរ​តែ​ទិញ​អាសនៈ​ថ្មី​ដាក់​តែ​ម្តង។

១) សុខៗ​អាសនៈ​ធ្លាក់

នេះ​ជា​ប្រផ្នូល​អាក្រក់​ខ្លាំង​ណាស់ ដែល​សុខៗ​អាសនៈ​ស្រាប់​តែ​ធ្លាក់​មក​លើ​ដី។ ជា​ទូទៅ​យើង​គិត​ថា ដោយសារ​យើង​ចាប់​វីស​ជាប់​ជញ្ជាំង​មិន​បាន​ល្អ ឬ​អាច​មក​ពី​អាសនៈ​មាន​របស់​ធ្ងន់​លើ​នោះ​ច្រើន យ៉ាង​ណា​តាម​ក្បួន​ហុងស៊ុយ វា​ជា​ប្រផ្នូល​មិន​ល្អ ហើយ​ម្ចាស់ផ្ទះ​ត្រូវ​តែ​រក្សា​ភាព​ស្ងប់ស្ងៀម និង​រក​អាសនៈ​ថ្មី​មក​ប្តូរ ហើយ​រៀបចំ​ឲ្យ​បាន​ស្អាត ដើម្បី​បញ្ចៀស​ឧបទ្រពចង្រៃ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក