អស់រយៈពេលជាង ២០ ឆ្នាំមកហើយដែលអ្នកវិទ្យាសាស្ត្រមកពី The Zoological Society of London ម្ចាស់មូលនិធិសត្វព្រៃពិភពលោកនិងអង្គការដទៃទៀតបានឃ្លាំមើលការផ្លាស់ប្តូរនៃចំនួន ប្រភេទសត្វផ្សេងៗគ្នានៅជុំវិញពិភពលោក។ ហើយជាអកុសលជារៀងរាល់ឆ្នាំប្រភេទសត្វកាន់តែ ផុតពូជច្រើនឡើង ៗ ។ យើងគួរតែមានវិធានការម៉ឺងម៉ាត់មួយចំនួនដើម្បីបញ្ឈប់បញ្ហានេះកុំអោយកើតឡើង។
អ្វីដែលកំពុងកើតឡើងឥឡូវនេះ
យើង ដឹងថាមនុស្សជាតិមានឥទ្ធិពលយ៉ាងខ្លាំងទៅលើបរិស្ថាននិងសត្វដែលរស់នៅលើភពផែនដីហើយ យើងចង់ស្វែងយល់ពីរបៀបជួយសង្រ្គោះពូជសត្វចម្រុះ ដែលនៅរស់រានមានជីវិតនាពេលបច្ចុប្បន្ន។
មនុស្សមានឥទ្ធិពលលើផែនដីខ្លាំងជាងពពួកសត្វដទៃទៀត។ យើងកាប់ព្រៃឈើពីព្រោះយើងត្រូវការដីកសិកម្មដើម្បីផលិតចំណីសំរាប់ជ្រូកនិងមាន់ដែលយើងត្រូវការបរិភោគ។ យើងប្រើទឹកយ៉ាងច្រើន ពីទន្លេរបស់យើង យើងបោះចោលប្លាស្ទិចជាច្រើនទៅក្នុងមហាសមុទ្ររបស់យើង ហើយថែមទាំងធ្វើឱ្យសត្វជាច្រើនប្រភេទផុតពូជ។
រមាសនៅប្រទេសស៊ូដង់ (១៩៧៣ - ២០១៨) គឺជាសត្វរមាសឈ្មោល សមួយនៅភាគខាងជើង ចុងក្រោយបង្អស់។
ខ្លារខិនពពក ត្រូវបានគេឃើញចុងក្រោយនៅឆ្នាំ ១៩៨៣ ហើយឥឡូវវាបានផុតពូជទៅហើយ។
ពពែភ្នំឈ្មោះ Pyrenean ibex បានផុតពូជនៅឆ្នាំ ២០០០ ។
របាយការណ៍នាពេលថ្មីៗនេះបង្ហាញថាមនុស្សជាតិបានបំផ្លាញ ៨៣% នៃសត្វទាំងអស់និង ៥០% នៃរុក្ខជាតិទាំងអស់ក្នុងពិភពលោកចាប់តាំងពីការចាប់ផ្តើមលូតលាស់នៃអារ្យធម៌។ ហើយទោះបីយើងបញ្ឈប់ការបំផ្លិចបំផ្លាញ ពេលនេះក៏ដោយវានឹងត្រូវចំណាយពេលប្រហែល ៥-៧ លានឆ្នាំដើម្បីឱ្យពិភពលោកងើបឡើងវិញ។
សត្វព្រៃនិងប្រព័ន្ធអេកូឡូស៊ីមានសារៈសំខាន់ណាស់សម្រាប់ជីវិតមនុស្សដូច្នេះការបង្ករឱ្យពួកវាស្ថិតក្នុងគ្រោះថ្នាក់គឺទជាង្វើអាក្រក់ដូចជាដែលយើងធ្វើអោយមានការប្រែប្រួលអាកាសធាតុដែរ។
មូលហេតុ
ក្រៅពីកត្តាមនុស្សមានហេតុផលជាច្រើនទៀតដែលធ្វើឱ្យប្រភេទសត្វផុតពូជប៉ុន្តែកត្តាមនុស្ស យើងនៅតែធំបំផុត។
ការបំផ្លាញទីជម្រកធម្មជាតិគឺជាមូលហេតុចម្បងដែលសត្វ និងសត្វល្អិតផុតពូជ។ ព្រៃឈើត្រូវបានបំផ្លាញហើយដីជាច្រើនត្រូវបានប្រើប្រាស់សម្រាប់កំណើនកសិកម្ម។
ការសំលាប់ដើម្បីយកមកធ្វើជាអាហារគឺជាហេតុផលដ៏ធ្ងន់ធ្ងរបំផុតទីពីរ។ សត្វចំនួន ៣០០ ប្រភេទត្រូវបានសម្លាប់សម្រាប់ការបរិភោគរបស់មនុស្សនិងដូចគ្នាសម្រាប់ត្រីនៅមហាសមុទ្រដែរ។
ការបំពុលដោយសារធាតុគីមីក៏ជាការគំរាមកំហែងដ៏ធំផងដែរ។ ៥០% នៃត្រីបាឡែន ត្រូវវិនាសដោយសារការបំពុល។
ទំនប់មួយចំនួនធំក៏បង្ករអោយមានការថយចុះចំនួនត្រីនិងសត្វដទៃទៀតនៅក្នុងទន្លេនិងបឹងផងដែរ។
តើមានអ្វីកើតឡើងបន្ទាប់?
រឿងដំបូងដែលសំខាន់គឺថាតើមនុស្សយើងត្រូវបានប្រាប់អោយដឹងយ៉ាងដូចម្តេច។ យើងភាគច្រើនមិនដឹងថាមានអ្វីកើតឡើងចំពោះសត្វទេ។ ឧទាហរណ៍នៅឆ្នាំ ២០១៨ ក្រុមហ៊ុនបារាំងមួយ ឈ្មោះ Lacoste បានផលិតឈុតអាវយឺតដែលមានសត្វជិតផុតពូជចំនួន ១០ ប្រភេទជំនួសឱ្យ ឡូហ្គូ ក្រពើបុរាណដើម្បីដាក់ការចាប់អារម្មណ៍ និងផ្តល់ការគាំទ្រដល់សត្វទាំងនេះ។
ដើម្បីបញ្ឈប់ការធ្លាក់ចុះនៃការបំផ្លាញចំនួននៃជីវចម្រុះដើម្បី ធ្វើអោយមនុស្សជាតិមានជីវិតរស់នៅ ការផ្លាស់ប្តូរជាសកលត្រូវតែធ្វើជាចាំបាច់។
រដ្ឋាភិបាលនៃប្រទេសផ្សេងគ្នាកំពុងធ្វើការជាបន្តបន្ទាប់លើកិច្ចព្រមព្រៀងទាក់ទងនឹងការទទួលខុសត្រូវថ្មីសម្រាប់ច្បាប់ការពារបរិស្ថាន។
ប្រទេសជាច្រើនមិនត្រឹមតែកំពុងធ្វើការដើម្បីសង្រ្គោះពពួកសត្វជាច្រើនប៉ុណ្ណោះទេប៉ុន្តែថែមទាំងកំពុងធ្វើការលើការបង្កើនចំនួនពួកវាផងដែរ។ ឧទាហរណ៍នៅក្នុងប្រទេសឥណ្ឌាចំនួនសត្វខ្លាបានកើនឡើង ២០% ជាលើកដំបូងក្នុងរយៈពេល ១០០ ឆ្នាំ។
ហើយប្រទេសចិនបានប្តេជ្ញាចិត្តការពារចំនួនខ្លាឃ្មុំផេនដារបស់ពួកគេ។
នេះគឺជាភស្ដុតាងមួយចំនួនទៀតដែលយើងអាចធ្វើបានច្រើនកន្លងមកក្នុងការការពារពពួកសត្វ។
តើអ្នកត្រៀមខ្លួនផ្លាស់ប្តូររបៀបរស់នៅរបស់អ្នកសង្រ្គោះសត្វនៅលើភពផែនដីរបស់យើង ឬនៅ?
ប្រែសម្រួល ហនុមាន
ប្រភព Brightside.me
Preview photo credit depositphotos, depositphotos, depositphotos