អត្ថន័យ ភាសាកាយវិការដែលសត្វចិញ្ចឹមទាំង ៨ ប្រភេទព្យាយាមបង្ហាញអ្នក!!

សត្វមានទាក់ទងគ្នាទៅវិញទៅមកដោយប្រើអវៈវយ​ៈរាងកាយដូចជាមនុស្សយើងដែរ។ ហើយមានសញ្ញាកាយវិការ នៃសកម្មភាពរាងកាយ ដែលអនុញ្ញាតឱ្យសត្វបង្ហាញយើងពីអារម្មណ៍និងចេតនារបស់ពួកគេ - ដូចជាឆ្កែដែលផ្លាស់ប្តូរទីតាំងនៃកន្ទុយរបស់វា សត្វកណ្តុរ hamster ដែលឈរនៅដាក់ក្រញាំទៅក្រោយ ឬសត្វ សេកដែលរុញស្លាបមួយទៅចំហៀង។

យើងបានសិក្សាពីឥរិយាបថមួយចំនួនរបស់សត្វចិញ្ចឹមក្នុងស្រុកដែលពេញនិយមបំផុត។ ហើយយើងសង្ឃឹមថាការសិក្សានេះនឹងជួយអ្នកឱ្យយល់កាន់តែច្បាស់អំពីសត្វចិញ្ចឹមរបស់អ្នកនិងជៀសវាងបញ្ហានិងការយល់ច្រឡំដែលអាចកើតមាន។

1. សត្វឆ្កែ

សប្បាយរីករាយ

កន្ទុយកោងនិងគ្រវីមានន័យថាឆ្កែត្រៀមខ្លួនលេងប្រលែងហើយមានអារម្មណ៍ល្អ។ ឆ្កែអាចក្រាបក្បាលរបស់វាទៅចំហៀងខណៈពេលកំពុងព្យាយាមស្តាប់ដោយរង់ចាំទទួលរង្វាន់។

ខឹង

ត្រចៀក វារាងទៅមុខ និងលើកឡើង នៅក្នុងទីតាំងត្រង់នេះក៏អាចបង្ហាញពីកំហឹង ឬបំណងចង់ខាំជាមួយឆ្កែដ៏ទៃ។

ព្រួយបារម្ភ

កន្ទុយផ្តេក និងត្រង់បង្ហាញថាឆ្កែបានកត់សម្គាល់អ្វីមួយហើយព្យាយាមយល់ប្រសិនបើវាមានគ្រោះថ្នាក់ ឬគ្មានអ្វីត្រូវព្រួយបារម្ភ។

2. សត្វឆ្មា

សប្បាយរីករាយ

ឆ្មាដែលស្ងៀមស្ងាត់ធ្វើត្រចៀករបស់វានៅក្នុងទីតាំងធម្មតារបស់វា។ ប្រសិនបើបើកភ្នែកព្រឹមៗ ហើយបើកភ្នែករបស់វាពាក់កណ្តាលបិទ វាមានន័យថាវាទុកចិត្តអ្នកហើយមានអារម្មណ៍ថាមានសុវត្ថិភាព។ នៅពេលឆ្មាលើកកន្ទុយវាឡើងអាចមានន័យថាវារីករាយ និងរួសរាយរាក់ទាក់។

ភ័យខ្លាច

ពេលវាដាក់កន្ទុយទាបនៅចន្លោះក្រញាំគឺជាសញ្ញានៃការភ័យខ្លាច ។ កាលណាវាធ្វើភ្នែកមូលក្រឡង់វាបង្ហាញពីការថប់បារម្ភរបស់វា។ ហើយប្រសិនបើឆ្មាកំរើកត្រចៀកលឿនៗ ដូច្នេះនេះអាចមានន័យថាវាមានការប្រុងប្រយ័ត្ន។

ខឹង

ឆ្មាអាចនឹងប្រតិកម្មជាមួយអ្នក ប្រសិនបើវាសម្លឹងអ្នកដោយមិនដាក់ភ្នែក។ ឆ្មាអាចបង្ហាញពីចេញពីអារម្មណ៍ខឹង នៅពេលត្រចៀករបស់វាត្រូវបានសង្កត់ជាមួយក្បាល។ ហើយប្រសិនបើវាបក់កន្ទុយយ៉ាងខ្លាំង និងឡើងលើ ចុះក្រោម ទៅឆ្វេងស្តាំ នោះបង្ហាញពីអារម្មណ៍ឆាប់ខឹងរបស់វា។

3. កណ្តុរ ចិញ្ចឹម ឈ្មោះ Hamster

សប្បាយរីករាយ

សត្វកណ្តុរ ចិញ្ចឹម Hamsterអាចបង្ហាញពីការពេញចិត្តរបស់វាដោយការស្រែកនិងលាត។ វាបង្ហាញពីភាពសប្យាយរីករាយតាមរយៈការលោត។ ការឈរដាក់ក្រញាំរបស់វាទៅក្រោយ ហើយដើរទៅមុខជាមួយដងខ្លួនផ្នែកខាងលើ អាចបង្ហាញពីការចង់ដឹងចង់ឃើញរបស់វា។

ធុញថប់

ប្រសិនបើកណ្តុរ​ Hamsterចាប់ផ្តើមត្រដុស ដៃ នេះអាចជាសញ្ញាបង្ហាញពីការព្រួយបារម្ភរបស់វា។ វាបង្ហាញពីការភ័យខ្លាចនៅពេលវាដេកនៅលើឥដ្ឋហើយវាលបៗ រកកន្លែងលាក់ខ្លួន។

ខឹង

បើសិនកណ្តុរនេះ ឈរបង្ហាញក្រញ៉ាំរបស់វា អាចមានជាសញ្ញាមួយផ្សេងទៀត។ នៅពេលដែលវាឈរបើកក្រញាំរបស់វា ប៉ុន្តែផ្លាស់ទីត្រឡប់ថយក្រោយដោយប្រើរាងកាយខាងលើរបស់វា នេះអាចបង្ហាញពីការខឹង។ វាក៏អាចបញ្ចេញក្រញាំមុខរបស់វាបានដែរ។

4. ទន្យាយ

សប្បាយរីករាយ

ទន្សាយបង្ហាញពីភាពរីករាយដោយការលោត។ វាបង្ហាញពីអារម្មណ៍ល្អរបស់វា ចំពោះអ្នកនៅពេលវាដេកពោបលើដី ហើយត្រដាងជើងក្រោយ និងជើងខាងមុខ។ នេះមានន័យថាវាមានអារម្មណ៍ល្អ និងស្ងប់ចិត្ត។

ស្មុគស្មាញ

នៅពេលទន្សាយមានភាពតានតឹងវានឹងឈរថ្មឹង នឹងកន្លែង។ ត្រចៀករបស់វាត្រូវបានបត់ទៅក្រោយ ហើយភ្នែករបស់វាបើកចំហធំទូលាយ។ វាអាចតបតជាមួយយើង នៅពេលដែលវាមិនពេញចិត្តនឹងការប៉ះ និងចាប់លេងរបស់អ្នក។ ការគោះជើងក្រោយរបស់វាគឺជាសញ្ញាគ្រោះថ្នាក់មួយ។

ខឹង

នៅពេលដែលទន្សាយហៀបនឹងខាំអ្នកវាឈរនៅលើបង្ហាញក្រញ៉ាំរបស់វា ហើយធ្វើឱ្យរំកិលខ្លួនទៅមុខ។ ភាគច្រើនអាកប្បកិរិយានេះអាចត្រូវបានគេសង្កេតឃើញនៅក្នុងទន្សាយដែលឯកោ។

5. សេក

សប្បាយរីករាយ

នៅពេលសត្វសេកសប្បាយរីករាយវាអាចលាតសន្ធឹងស្លាប និងជើងខាងឆ្វេង ហើយបន្ទាប់មកលាត ស្លាបនិងជើងខាងស្តាំ។ បន្ទាប់មកវានឹងទាញស្លាបរបស់វាឡើង។ វាក៏អាចបំប៉ោងរោមរបស់វាមួយភ្លែតផងដែរ។

ស្មុគស្មាញ

នៅពេលរោមនៅលើក្បាល និងខ្លួនរបស់វាត្រូវបានលើកឡើង បង្ហាញថាសេកមានការភ័យខ្លាច ប្រុងប្រយ័ត្ន ហើយចង់ការពារខ្លួន។

ខឹង

ជាធម្មតាមុនពេលវាវាយប្រហារ និងចឹកអ្នក សេកធ្វើសកម្មភាពបែបនេះ។ វាកន្ធែកជើងរបស់វាឱ្យធំទូលាយដើម្បីយកទីតាំងដែលមានស្ថេរភាព ក្រលេកមើលអ្នកហើយបើកចំពុះរបស់វា។

6. សត្វកណ្តុរ guinea pig

សប្បាយរីករាយ

ការលោតគឺបង្ហាញពីអារម្មណ៍ល្អ។ ហើយប្រសិនបើវាកន្ធែកជើងសន្ធឹងលើឥដ្ឋនិងគ្រហឹមៗ ពេលនោះមានអារម្មណ៍ស្រួលខ្លួន។

ស្មុគស្មាញ

សត្វកណ្តុរប្រភេទនេះ អោនក្បាលចុះពេលវាមានអារម្មណ៍ខ្លាចជួនកាលវា ផ្អឹបក្បាលទៅនឹង ជញ្ជាំង ឬឥដ្ឋ ឬបិទក្រញ៉ាំរបស់ហើយឈរថ្មឹង។

ខឹង

នៅពេលចង់បង្ហាញពីភាពខ្លាំងរបស់វាហើយចង់បង្ហាញអារម្មណ៍របស់វា វាអើតក្បាលរបស់វាឡើង។ ប៉ុន្តែប្រសិនបើវាឈរនៅលើចំហរក្រញ៉ាំរបស់វា និងរំកិលខ្លួនពីកន្លែងមួយទៅកន្លែងមួយ ដោយដក ករបស់វាឡើង មានន័យថាវាកំពុងខឹងខ្លាំង។

7. អណ្តើក

សប្បាយរីករាយ

កាលណាសត្វអណ្តើកកាន់តែមានអារម្មណ៍ល្អ និងមានផាសុកភាព វាកាន់តែព្យាយាមស្វែងរកអ្វីៗគ្រប់យ៉ាងនៅជុំវិញវាដោយភាពចង់ដឹងចង់ឃើញ។ វាមិនលាក់ខ្លួននៅក្នុងសំបករបស់វាទេហើយវាមានផាសុកភាពក្នុងការបង្ហាញអ្នកនូវក្បាលនិងក្រញាំរបស់វា។

ភ័យ

ប្រសិនបើអណ្តើកមានអារម្មណ៍ថាមានការគំរាមកំហែងវាព្យាយាមការពារខ្លួនដោយទាញក្បាល កន្ទុយ និងក្រញាំរបស់វាចូលក្នុងសំបក។ វាជាសញ្ញាមួយដែលគេដឹងថាវាមានអារម្មណ៍ភ័យខ្លាច។

ខឹង

នៅពេលដែលអណ្តើកចង់បង្ហាញថាពីការចង់វាយប្រហារ វាលើកសំបករបស់វាខ្ពស់បំផុតតាមដែលអាចធ្វើទៅបានហើយពង្រីកកន្ទុយ និងករបស់វា។

8. សេះ

សប្បាយ

ប្រសិនបើនេះមិនមែនជាលើកទីមួយទេដែលសេះមានទំនាក់ទំនងជាមួយអ្នក នោះវាស្គាល់អ្នកហើយលើកជើងក្រោយរបស់វាដែលអាចមានន័យថាសត្វនោះមានអារម្មណ៍រីករាយ។

ភ័យ

ប្រសិនបើសេះលើកជើងផ្នែកខាងមុខ ឬជើងក្រោយរបស់វាវាអាចមានន័យថាវាមានអារម្មណ៍ថាមានការគំរាមកំហែងឬមានគ្រោះថ្នាក់។ ប្រសិនបើសេះមានការភ័យខ្លាចវាជាការប្រសើរណាស់ក្នុងការនៅអោយឆ្ងាយពីវា។

ខឹង

នៅពេលដែលសេះមិនពេញចិត្ត វាអាចបុកក្រចកជើង ឬកំភួនដៃនឹងដី។ វាអាចគ្រវីក្បាលរបស់វាហើយ បត់ត្រចៀកយ៉ាងតឹង ទាញ កន្ទុយរបស់វាចេញ ហើយបើកភ្នែកធំ ៗ ។

Preview photo credit Depositphotos.com, Depositphotos.com

ប្រែសម្រួល ហនុមាន

ប្រភព Brightside.me