អាស្រ័យលើអាយុ រាងកាយរបស់យើងផ្លាស់ប្តូរយ៉ាងច្បាស់ ឧទាហរណ៍! នៅពេលយើងឈានដល់អាយុ ៣០ ឆ្នាំ ខួរក្បាលរបស់មនុស្សម្នាក់ៗនឹងមាននិន្នាការតូចជាងមុន រសជាតិកាន់តែអាក្រក់ ក្រចកដុះយឺត ប៉ុន្តែមេតាប៉ូលីសកាន់តែមានស្ថិរភាព។
កុំគិតថាអ្នកបានយល់ច្បាស់នៃរាងកាយរបស់អ្នក ពីព្រោះអាស្រ័យលើដំណាក់កាលនីមួយៗនៃជីវិតរបស់អ្នកបញ្ហានេះនឹងមានការផ្លាស់ប្តូរអស្ចារ្យជាច្រើន។ ចាំមើលតើមានការផ្លាស់ប្តូរអ្វីខ្លះ?
១. ខួរក្បាលតូចជាង
តាមរយៈការស្រាវជ្រាវអ្នកជំនាញបានរកឃើញថា នៅពេលដែលយើងឈានដល់អាយុ ៣០ ឆ្នាំ ខួរក្បាលរបស់យើងហាក់ដូចជារួញ និងតូចជាងមុន ពីព្រោះផ្នែកខ្លះនៃខួរក្បាលក៏រួញដែរ។ ជាពិសេសនៅពេលយើងមានអាយុ ៣០ ឆ្នាំ ខួរក្បាលរបស់យើងនឹងបាត់បង់កោសិកាប្រសាទប្រហែលជា ៥០០០០ ក្នុងមួយថ្ងៃ។ ប៉ុន្តែមិនបញ្ឈប់នៅទីនោះទេ ម៉ាសខួរក្បាលក៏ថយចុះទៅតាមអាយុក្នុងអត្រាប្រមាណ ៥% រៀងរាល់ ១០ ឆ្នាំ ក្រោយអាយុ ៤០ ឆ្នាំ។
២. ញើសចេញកាន់តែតិច
សម្រាប់ស្ត្រី បន្ទាប់ពីឈានដល់អាយុ ៣០ ឆ្នាំ ញើសនឹងចេញកាន់តែតិចជាងមុន ព្រោះក្រពេញញើសនៅក្រោមដៃថយចុះបន្តិចម្តងៗ ប៉ុន្តែមានការផ្លាស់ប្តូរខ្លះទាក់ទងទៅនឹងរោគសាស្ត្រ ដ៏គួរឱ្យព្រួយបារម្ភផងដែរ។
៣. ផ្តាសាយតិច
តាមរយៈការស្រាវជ្រាវអ្នកជំនាញសន្និដ្ឋានថា នៅពេលយើងមានអាយុ ៣០ ឆ្នាំឡើងទៅ យើងនឹងមានជំងឺផ្តាសាយតិចជាងពេលដែលយើងនៅក្មេង។ ជាមួយនឹងលទ្ធផលដ៏អស្ចារ្យនេះ ដោយមនុស្សវ័យកណ្តាលអភ័យឯកសិទ្ធិរបស់មនុស្សជាច្រើនបាន "ឈានដល់កំពូល" ហើយនៅពេលនោះ រោគសញ្ញាផ្តាសាយទូទៅដូចជាក្អក ឬកណ្តាសគឺកម្រមានណាស់។
៤. ការដឹងរសជាតិកាន់តែតិច
ទោះបីជាយើងមានអាយុ ៣០ ឆ្នាំហើយ យើងកម្រនឹងផ្តាសាយណាស់ ប៉ុន្តែការដឹងអំពីរសជាតិរបស់អ្នក ក៏កាន់តែថយចុះជាងនៅយុវវ័យ ព្រោះវាបាត់បន្តិចម្តង ៗ ទៅតាមអាយុ។ ហើយបន្ទាប់មកនៅពេលដែលអ្នកឈានចូលអាយុ ៦០ ឆ្នាំការដឹងអំពីរសជាតិក៏បានថយចុះច្រើន។ នោះក៏ជាហេតុផលដែលមនុស្សចាស់ច្រើនតែមានអារម្មណ៍ថា មាត់គាត់សាបៗ លែងចាប់អារម្មណ៍នឹងការញុំាទៀត។ ជាពិសេសបន្ថែមពីលើរសជាតិ អារម្មណ៍ ក្លិនរបស់អ្នកក៏ត្រូវរងផលប៉ះពាល់ដូចគ្នាដែរ។
៥. ម៉ាសសាច់ដុំបានថយចុះគួរឱ្យកត់សម្គាល់
អ្នកជំនាញនិយាយថា ការថយចុះម៉ាសសាច់ដុំបន្ទាប់ពីអាយុ ៣០ ឆ្នាំ និងភាពខ្សោយបន្តិចម្តង ៗ បើប្រៀបធៀបទៅនឹងយុវវ័យរបស់យើង គឺជាផលប៉ះពាល់មួយដែលត្រូវបានគេកត់សម្គាល់បំផុតនៃភាពចាស់។ ហើយភាគរយនេះនឹងធ្លាក់ចុះថែមទៀតបន្ទាប់ពីយើងឈានដល់អាយុ ៦០ ឆ្នាំ។
៦. សកម្មភាពមេតាប៉ូលីសកាន់តែមានស្ថិរភាព
ទោះបីជាខួរក្បាលរបស់យើងតូចក៏ដោយ ហើយរសជាតិរបស់យើងថយចុះ ... ប៉ុន្តែសកម្មភាពមេតាប៉ូលីសរបស់យើងមានស្ថិរភាពបន្តិចម្តង ៗ តាមអាយុ។ ហើយអ្នកជំនាញនិយាយថា រយៈពេលសំខាន់បំផុតគឺអាយុប្រហែល ៥០-៦០ ឆ្នាំ។ បន្ទាប់ពីអាយុ ៣០ ឆ្នាំ រាងកាយនឹងដុតបំផ្លាញកាឡូរីតិចជាង ប៉ុន្តែយើងក៏នឹងមានទំនោរញុំាក៏តិចដែរ។
៧. ធ្មេញមិនសូវងាយនឹងរលាក
ជាមួយនឹងអាយុ (បន្ទាប់ពីអាយុ ៣០ ឆ្នាំ) ស្រទាប់ធ្មេញប្រែជារឹងមាំ ហើយជាលទ្ធផលធ្មេញរបស់យើងក៏នឹងមិនងាយរងផលប៉ះពាល់ដូចពេលយើងនៅក្មេងដែរ។
៨. ក្រចកដុះលូតលាស់យឺត ៗ
ក្រចកដៃរបស់មនុស្សភាគច្រើនលូតលាស់យ៉ាងឆាប់រហ័ស នៅពេលពួកគេនៅក្មេង ប៉ុន្តែនៅពេលពួកគេមានអាយុ ៣០ ឆ្នាំ ការលូតលាស់ក្រចករបស់ពួកគេនឹងថយចុះយឺតៗ ដោយសារតែឈាមរត់យឺត។ ជាពិសេសតាមរយៈការស្រាវជ្រាវ TS. William Bean បានរកឃើញថា កាលនៅក្មេងក្រចកដៃមេដៃរបស់គាត់បានកើនឡើងក្នុងអត្រា ០.១២៣ មល។ ប៉ុន្តែបន្ទាប់ពីអាយុ ៦៧ ឆ្នាំ អត្រានោះបានថយចុះគួរឱ្យកត់សម្គាល់ (មានតែ ០.០៩៥ មលក្នុងមួយថ្ងៃ) ។
៩. បុគ្គលិកលក្ខណៈមានស្ថិរភាពជាងមុន
មនុស្សជាច្រើនតែងនិយាយថា “ យុវជនជាយុវវ័យ” ដូច្នេះវាមិនពិបាកយល់ទេ នៅពេលឈានចូលវ័យ ៣០ ឆ្នាំ បុគ្គលិកលក្ខណៈរបស់មនុស្សគ្រប់គ្នាកាន់តែមានភាពរឹងមាំ និងមានស្ថិរភាពបន្តិចម្តងៗ។ តាមរយៈការស្រាវជ្រាវ អ្នកជំនាញក៏បានរកឃើញថា នៅអាយុ ៣០ ទៅ៥០ ឆ្នាំ ត្រូវបានគេចាត់ទុកថាជាកំពូលក្នុងការបង្ហាញពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ។
១០. មានអារម្មណ៍រីករាយជាងមុន
ជាចុងក្រោយអ្នកជំនាញក៏បានបញ្ជាក់ផងដែរថា នៅពេលពួកគេមានអាយុ ៣០ ឆ្នាំឡើងទៅ មនុស្សភាគច្រើននឹងមានអារម្មណ៍រីករាយ និងស្រស់ថ្លាជាងមុន ជាពិសេសចំពោះស្ត្រី។ នៅយុគសម័យនេះ ទោះបីនៅតែមមាញឹកខ្លាំងជាមួយការងារ ក្រុមគ្រួសារ ឬជាប់ដៃនឹងកូនក៏ដោយ…ប៉ុន្តែមនុស្សតែងតែមានអារម្មណ៍ពេញចិត្តនឹងការពិតជាងមុន។ ហើយអរគុណចំពោះការនេះមនុស្សក៏អាចមានសន្តិភាពផ្លូវចិត្តបានស្រួលជាងពេលពួកគេនៅក្មេងផងដែរ។
អ្នកជំនាញនិយាយថា រាងកាយរបស់យើងជាម៉ាស៊ីនដ៏ស្មុគស្មាញ ប៉ុន្តែវាពិតជាល្អឥតខ្ចោះបំផុត។ រៀងរាល់នាទីនៃការឆ្លងកាត់រាងកាយរបស់យើង បានអនុវត្តសកម្មភាពជីវិតរាប់ពាន់ខុសៗគ្នា។ ហើយជាការពិត នៅពេលដែលមើលព័ត៌មានគួរឱ្យចាប់អារម្មណ៍ដូចខាងលើ ផ្នែកខាងក្នុងនៃរាងកាយរបស់អ្នកកំពុងតែដំណើរការវេទមន្តច្រើនផងដែរ៕
ប្រភព ៖ Bestie / ប្រែសម្រួល ៖ Knongsrok