តើអ្វីដែលធ្វើបាបចិត្តអ្នករាល់ថ្ងៃនេះ ហើយអ្វីដែលអ្នកគួរតែទម្លាក់វាចោល!

ជ្រើសរើសក្មេងស្រីម្នាក់ខាងក្រោមនេះ ដើម្បីដឹងថា តើអ្វីដែលធ្វើបាបចិត្តអ្នករាល់ថ្ងៃនេះ ហើយអ្វីដែលអ្នកគួរតែទម្លាក់វាចោល!

P=87149

១. ក្មេងស្រី ក

បើអ្នកជ្រើសយកក្មេងស្រី ក នោះមានន័យថា អ្នកជាមនុស្សលិចលង់ក្នុងអតីតកាលខ្លាំង អ្នកបានយកមនោសញ្ចេតនាកាលពីអតីត មកគាបសង្កត់ និងធ្វើបាបផ្លូវចិត្តខ្លួនឯងរាល់ថ្ងៃ។ ដូច្នេះ អ្វីដែលអ្នកគួរធ្វើនោះគឺ បំភ្លេចអតីតកាលនោះចោលទៅ ទម្លាក់សម្ពាយមួយនេះចោល កុំចេះតែយកវាមកកទុកក្នុងចិត្តរាល់ថ្ងៃអី អ្នកត្រូវគិតថា វាបានកន្លងហូសទៅហើយ អ្វីៗដែលកន្លងហួស ទុកថាជាមេរៀន ក្ដោបក្ដាប់ពេលវេលាដែលនៅមាន ជាឱកាស សម្រាប់ចាប់ផ្ដើមជីវិតជាថ្មីវិញប្រសើរជាង។

២. ក្មេងស្រី​ ខ

បើអ្នកជ្រើសយកក្មេងស្រី​ ខ នោះមានន័យថា អ្នកជាមនុស្សប្រកាន់ចិត្តស្អប់ ក្នុងចិត្ត គិតឃើញតែរឿងខឹង ស្អប់ ចងគំនុំនឹងអ្នកដទៃ នេះហើយ ជាចំណុចដែលធ្វើឱ្យអ្នករស់នៅគ្មានក្ដីសុខសោះ។ ការខឹង កាស្អប់របស់អ្នក វានឹងជម្រុញឱ្យចិត្តគំនិតអ្នក គិតឃើញតែចំណុចអវិជ្ជមាន គិតឃើញតែរឿងមិនល្អតែប៉ុណ្ណោះ ដូច្នេះ ជីវិតរស់នៅរស់អ្នក ក៏មិនសូវមានញាតិមិត្តស្និទ្ធស្នាល ឬមនុស្សយល់ចិត្តអ្នកដែរ ព្រោះអ្នកតែងតែទើសទាល់នឹងគេដទៃ។

អញ្ចឹងហើយ អ្នកគួរតែដល់ពេលដាក់ចុះការខឹង ការស្អប់នេះហើយ កុំចង់ចិត្តជាមួយនឹងកំហឹងពេកអី មនុស្សមានតែកំហឹងខឹងសម្បារ ធ្វើកិច្ចការអ្វីក៏មិនជោគជ័យដែរ។

៣. ក្មេងស្រី គ

បើអ្នកជ្រើសយកក្មេងស្រី គ នោះមានន័យថា បញ្ហាដែលអ្នកបានដាក់សម្ពាធ និងធ្វើបាបខ្លួនឯងនោះគឺ ការព្រងើយកន្តើយ និងមិនឱ្យតម្លៃដល់អ្នកដែលចូលមកក្នុងជិវិតរបស់អ្នក។ ជាហាក់ដូចជាឆាប់ធុញទ្រាន់ជាមួយនឹងមនុស្សដែលនៅជុំវិញខ្លួន អ្នកដូចជាមិនស្រួលស្រណុកក្នុងចិត្តទេ ដែលមានគេតែងតែនៅក្បែរ យកចិត្តទុកដាក់ និងធ្វើល្អបំផុតដាក់អ្នក។ អ្នកមើលទៅគេដូចជាគ្មានតម្លៃអ្វីសោះ ព្រោះតែគេតែងតែឱនលំទោន និងគោរពចំពោះអ្នក។

ផ្ទុយទៅវិញ អ្នកបែរជានៅមិនសុខមិនសាប់នឹងមនុស្សដែលមិនខ្វល់ពីអ្នកសោះ អ្នកតែងតែព្យាយាមចង់ឱ្យគេនោះយកចិត្តទុកដាក់នឹងអ្នក ទាំងដែលគេគ្មានចិត្តនឹងឱ្យអ្នកសូម្បីតែបន្តិច។ ដូច្នេះហើយ ចូរអ្នកកែប្រែទម្លាប់ រៀនឱ្យតម្លៃមនុស្សដែលល្អ និងលះបង់ មានការគោរព ស្រឡាញ់អ្នកពិតប្រាកដផង កុំចេះតែព្រងើយកន្តើយចំបោះគេពេក ប្រយ័ត្នថ្ងៃណាមួយបាត់បង់ អ្នកនឹងសោកស្ដាយ មានវិប្បដិសារីមិនខាន។

៤. ក្មេងស្រី ឃ

បើអ្នកជ្រើសយកក្មេងស្រី ឃ នេះបញ្ជាក់ថា អ្នកជាមនុស្សចូលចិត្តគិតស្រមៃនូវអ្វីដែលមិនអាចក្លាយជាការពិត និងមានចិត្តច្រណែនឈ្នានីសនឹងអ្នកដទៃទៀតផង។ អ្នកតែងតែគិតថា ហេតុអ្វីគេល្អជាងខ្លួន គេមានជាងខ្លួន គេស្អាតជាងខ្លួន រហូតដល់មើលលែងឃើញពីភាពល្អ និងអ្វីៗដែលខ្លួនឯងមាន។

អ្នកត្រូវដឹងថា មនុស្សគ្រប់រូប សុទ្ធតែមានចំណុចល្អៗផ្សេងៗគ្នា ដូច្នេះហើយ ដាក់គំនិតគិតស្រមៃ ច្រណែនឹងគេចោលទៅ វាមិនអាចជួយអ្វីដល់អ្នកបាន ក្រៅតែពីធ្វើឱ្យអ្នកកាន់តែឈឺចាប់ ខូចចិត្តនោះឡើយ។ កុំធ្វើឱ្យការស្រមើស្រមៃដែលគ្មានការពិត ក្លាយជារនាំងរាំងស្ទះនូវការពិតដែលកំបុតែរង់ចាំអ្នកនៅផ្លូវខាងមុខ៕

ប្រែសម្រួល៖ ភី.អេច | ប្រភព៖ បរទេស