នៅក្នុងពិភពលោកយើងនេះ មនុស្សទាំងអស់មិនសុទ្ធតែមានការគិតដូចគ្នានោះទេ ខ្លះជាមនុស្សលោភលន់ចង់បានតែរបស់គេ ហើយក៏មានខ្លះជាមនុស្សដែលគិតពីប្រយោជន៍រួម ឲ្យតែឃើញអ្នកជុំវិញខ្លួនបានសុខ នោះហើយជាក្តីសុខពិតប្រាកដរបស់ខ្លួន។
អត្ថបទនេះ Knongsrok ច្របល់បញ្ចូលគ្នានៅមនុស្ស ២ ប្រភេទដែលអ្នកគួររាប់រក និងគួរតែជៀសវាងដូចខាងក្រោម៖
មនុស្ស ២ ប្រភេទដែលអ្នកត្រូវមានទំនួលខុសត្រូវជាមួយ ១) មនុស្សដែលបានផ្តល់កំណើតឲ្យអ្នក ២) មនុស្សដែលអ្នកផ្តល់កំណើតឲ្យ
មនុស្ស ២ ប្រភេទដែលអ្នកត្រូវគិតគូរអំពីគេ ១) មនុស្សដែលរួមសុខរួមទុក្ខជាមួយយើង ២) មនុស្សដែលតែងតែគាំទ្រ និងមិនបោះបង់យើង
មនុស្ស ២ ប្រភេទដែលអ្នកត្រូវជៀសវាង ១) មនុស្សដែលគ្មានគុណធម៌ ២) អ្នកដឹកនាំដោយគ្មានសតិសម្បជញ្ញៈ
មនុស្ស ២ ប្រភេទដែលអ្នកត្រូវយកចិត្តទុកដាក់ជាមួយ ១) មនុស្សដែលហុចដៃជួយយើងនៅពេលយើងលំបាក ២) មនុស្សដែលបារម្ភពីយើងបំផុត
មនុស្ស ២ ប្រភេទដែលអ្នកត្រូវនៅឲ្យឆ្ងាយពីពួកគេ ១) មនុស្សឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ ២) មនុស្សដែលមករកយើងតែពេលលំបាក ហើយពេលបានសុខរត់ចោលយើង
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក