#ទាសករគំនិត
មនុស្សមានការគិតរាងៗខ្លួនគ្មាននរណាម្នាក់ហាមការគិតរបស់អ្នកដទៃបាននោះទេ ការយល់ឃើញភាពស្របនឹងការផ្ទុយគ្នាតែងតែកើតមានឡើងជានិច្ច។សូម្បីតែយើងខ្លួនឯងក៏មិនអាចហាមការគិតរបស់ខ្លួនឯងបាននោះដែរ តែបើអ្នកមិនគិតអ្នកបានន័យថា"អ្នកខ្ជិលសូម្បីតែគិត"។
មនុស្សគ្រប់គ្នាគិតអវិជ្ជមានមកលើអ្នកបាន តែខ្លួនអ្នកមិនអាចគិតអវិជ្ជមានលើខ្លួនឯងបាននោះទេ វាធ្វើឱ្យអ្នកបាត់បង់ភាពជឿជាក់និងទំនុកចិត្តលើខ្លួនឯង។
គ្មាននរណាម្នាក់អាចគេចបានឡើយអំពីរឿងទាំងអស់នេះដូចជា ការស្រឡាញ់ ការស្អប់បង្គាប់ន័យ ឈ្នានីស និន្ទា ឈ្លុះប្រកែក សុទ្ធតែមានទាំងអស់ សូម្បីតែព្រះពុទ្ធក៏ព្រះអង្គទ្រង់មានមនុស្សនិន្ទា មារមកផ្ចាញ់ទ្រង់ផងដែរ។ទាំងអស់នេះសុទ្ធតែជីវិតដែលមនុស្សគ្រប់គ្នាមាន ពាក្យថាជីវិតមានន័យធំទូលាយខ្លាំងណាស់ ទាំងអ្នកប្រាជ្ញា បុគ្គលល្បីៗព្រមទស្សនៈវិទូជាច្រើនជុំវិញពិភពលោកសុទ្ធតែឱ្យពាក្យនិយមន័យរៀងៗខ្លួននិងខុសៗគ្នា។
តែចំពោះខ្ញុំឱ្យនិយមន័យជីវិតនេះថា(គឺជាមេរៀន)ព្រោះមនុស្សគ្រប់រូបតែងតែជួបនៅរឿងថ្មីៗជារៀងរាល់ថ្ងៃ រឿងខ្លះក៏វាល្អ រឿងខ្លះក៏វាអាក្រក់ទាំងអស់និងហើយគឺមេរៀនដែលយើងគួររៀននិងទទួលយកជារៀងរាល់ថ្ងៃមិនអាចគេចរួច។
ចូលកុំចុះចាញ់និងពាក្យសម្តីរបស់អ្នកដ៏ទៃ ចូលជឿជាក់លើខ្លួនឯង ការឈ្នះខ្លួនឯងគឺជាការប្រសើរ។
តើអ្នកប្រគល់ជោគវាសនាទៅឱ្យអ្នកដទៃ ឬអ្នកត្រូវសម្រេចលើខ្លួនឯង?
"កុំឱ្យពាក្យសម្តីរបស់អ្នកដទៃមកកំណត់ជោគវាសនារបស់អ្នក"។😊♥️
អ្នកជាម្ចាស់នៃទាសករ តែហេតុអីបានជាអ្នកឱ្យទាសករប្រើអ្នក?
#អត្ថបទសមណនិស្សិត៖#អ៊ុង_សុផាត
ភ្នំពេញថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០