ខ្ញុំបានស្នើសុំឱ្យពួកគេញញឹម គឺជាគម្រោងថតរូបដែលចាប់ផ្តើមដោយអ្នកធ្វើដំណើរអូស្ត្រាលី និងអ្នកថតរូប Jay Weinstein កាលពីឆ្នាំ ២០១៣។ នៅក្នុងគំរោងរបស់គាត់នេះ គាត់ព្យាយាមថតរូបមនុស្សពីគ្រប់ទិសទីនៅលើពិភពលោក «មុន និងក្រោយ» ពេលសុំឱ្យពួកគេញញឹម ហើយវាពិតជាអស្ចារ្យដែលបានឃើញពីអ្វីមួយ ដែលសាមញ្ញៗដូចជាស្នាមញញឹម អាចផ្លាស់ប្តូរមនុស្សម្នាក់បាន។
កាលពីឆ្នាំ ២០១៣ លោក Jay បានទៅលេងប្រទេសឥណ្ឌា ហើយពេលកំពុងដើរនៅតាមដងផ្លូវ Bikaner គាត់បានកត់សម្គាល់ឃើញបុរសម្នាក់កំពុង ផ្តេកខ្លួនទៅនឹងម៉ូតូ។ បើទោះបីជាគាត់មានអារម្មណ៍ថាចង់ចូលទៅជិតគាត់ក៏ដោយ ក៏ Jay សំរេចចិត្តចៀសវាងគាត់សិន ហើយចាប់ផ្តើមថតវត្ថុនៅក្បែរនោះ ភ្លាមនោះបុរសនោះបានស្រែកថា «ថតរូបខ្ញុំផង!»។ អ្នកថតរូបនេះមិនស្ទាក់ស្ទើរឡើយ ហើយថតរូបគាត់ភ្លាម បន្ទាប់មកសុំឱ្យគាត់ញញឹម។ ហើយនេះហើយជាការចាប់ផ្តើមគម្រោងរបស់ Jay។
ព័ត៍មានបន្ថែម៖ Jay Weinstein | Instagram | Facebook | SoIAskedThemToSmile.com
ប្រភព៖ demilked