ជ្រើសរើសផ្ទះមួយដែលអ្នកស្រឡាញ់ជាងគេ ដើម្បីដឹងថា តើមនុស្សដែលកើតក្នុងខែណា ដែលត្រូវធាតុ ស៊ីសង្វាក់ និងយល់ចិត្តអ្នកជាងគេ?
A. អ្នកកើតក្នុងខែ មករា និងកុម្ភៈ
អ្នកគឺជាមនុស្សដែលឆ្លាត វាងវៃ រហ័សរហួន ក៏តែងតែមានគំនិតសុទិដ្ឋិនិយមខ្លាំងចំពោះមនុស្សជុំវិញខ្លួនដែរ។ អ្នកតែងតែធ្វើឱ្យអ្នកដែលនៅក្បែរខ្លួនអ្នកមានភាពរីករាយ និងសប្បាយចិត្ត។ ប៉ុន្តែមានមនុស្សតិចណាស់ ដែលអាចដឹង និងយល់ពីចិត្តរបស់អ្នកបាន។
ជាក់ស្ដែង មានតែមនុស្សដែលកើតនៅក្នុងខែមករា ឬកុម្ភៈទេ ដែលមានភាពស្និទ្ធស្នាល និងអាចយល់ពីចិត្តអ្នកបានច្រើនបំផុត។ ដូច្នេះហើយ អ្នកគួរតែរកអ្នកដែលកើតក្នុងខែនេះនៅក្បែរ ព្រោះគេជាមនុស្សដែលពូកែស្ដាប់ និងយល់ពីអ្នកបានច្រើននបំផុត។
B. អ្នកកើតក្នុងខែ មេសា និងកក្កដា
ជីវិតអ្នកនឹងពោរពេញដោយស្នាមញញឹម និងសេចក្ដីសុខយ៉ាងច្រើន ពេលដែលអ្នកនៅក្បែរអ្នកដែលកើតក្នុងខែមេសា ឬកក្កដាដោយសារតែបុគ្គលិកលក្ខណៈគួរឱ្យចាប់អារម្មណ៍របស់ពួកគេ ដែលតែងតែនៅក្បែរ និងមើលថែអ្នកបានយ៉ាងល្អ។
ដូច្នេះ ភាគច្រើននៃមនុស្សដែលយល់ពីអ្នកបំផុត និងស្រឡាញ់ ស្មោះត្រង់ចំពោះអ្នក គឺច្រើនតែកើតនៅក្នុងខែមេសា និងកក្កដា ព្រោះថាបុគ្គលិកលក្ខណៈរបស់អ្នក គឺស៊ីសង្វាក់ជាមួយនឹងមនុស្សទាំងនេះ។
C. អ្នកដែលកើតក្នុងខែ សីហា និងកញ្ញា
អ្នកពិតជាមានមន្តស្នេហ៍ និងស្រស់ស្អាតណាស់។ អ្នកគឺជាប្រភេទមនុស្សដែលមានអ្នកស្រឡាញ់ និងចង់បានច្រើនផងដែរ។ តែយ៉ាងណា ភាពស្រស់ស្អាតរបស់អ្នក អាចនឹងធ្វើឱ្យអ្នកជួបបញ្ហាទៅវិញ ព្រោះមនុស្សទាំងនោះ អាចនឹងមិនត្រង់ចំពោះអ្នកឡើយ។
ប៉ុន្តែ សម្រាប់មនុស្សដែលសក្តិសម និងអាចជួយដល់អ្នកបានគ្រប់យ៉ាង គ្រប់ពេល គ្រប់បញ្ហា គឺភាគច្រើន អ្នកដែលកើតនៅក្នុងខែសីហា ឬកញ្ញា ព្រោះពួកគេគឺជាផ្កាសំណាងរបស់អ្នកច្បាស់ណាស់។ លើសពីនេះ ពួកគេក៏នឹងជួយទំនុកបម្រុង និងការពារអ្នកបានគ្រប់ពេលផងដែរ។ ដូច្នេះ ពេលដែលអ្នកនៅក្បែរមនុស្សទាំងនេះ អ្នកនឹងមានអារម្មណ៍ថា កក់ក្ដៅ និងមានសុវត្ថិភាពបំផុត៕
អត្ថបទ ៖ Knongsrok / ក្នុងស្រុកសូមរក្សាសិទ្ធិ