ជ្រើសរើសរូបមួយសន្លឹក ដើម្បីដឹងពីផ្លូវទំនាក់ទំនងបច្ចុប្បន្នរបស់អ្នក និងជីវិតស្នេហានាពេលអនាគត

តាមរយៈសន្លឹកកាតមួយសន្លឹកដែលអ្នកបានជ្រើសរើស វានឹងអាចបង្ហាញពីផ្លូវនៃទំនាក់ទំនងក្នុងពេលបច្ចុប្បន្នសម្រាប់អ្នក និងជីវិតស្នេហានាពេលអនាគតផងដែរ។

1. កាតសន្លឹកទី 1

Screen Shot 2021 03 25 At 9.58.20 PM

បើអ្នកជ្រើសរើសយកកាតសន្លឹកទី 1 នោះបង្ហាញថា អ្នកគួរតែត្រៀម និងការពារខ្លួនឯងឱ្យបានល្អ ព្រោះក្នុងខណៈពេលនេះ អ្នកអាចនឹងមានបញ្ហាដែលកំពុងតែចូលមក។

ប្រសិនបើបញ្ហាកើតចេញពីអតីតកាល អ្នកត្រូវតែគិតឱ្យបានច្បាស់ ហើយប្រកាន់ជំហររបស់អ្នកឱ្យនឹងធឹង ទោះបីអ្នកនឿយហត់ ឬលំបាកក៏ដោយ យ៉ាងណា អ្នកត្រូវរក្សាលំនឹង ហើយដោះស្រាយវាម្ដងឱ្យអស់ដាច់ស្រេច កុំឱ្យជាប់ទាក់ទិនទៅណាវែងឆ្ងាយទៀត។

យ៉ាងណាមិញ អ្នកត្រូវតែតស៊ូ អត់ធ្មត់ឱ្យបានខ្លាំងបន្តិច ដ្បិតថាក្នុងពេលនេះ ជីវិតអ្នកអាចនឹងត្រូវលំបាក នឿយហត់ ជួបរឿងស្មុគស្មាញជាច្រើន ក៏អ្នកត្រូវតែតាំងជំហ រក្សាលំនឹង រឹងមាំ ស្វាហាប់ ទើបអ្នកអាចជម្នះបញ្ហាក្នុងខណៈពេលនេះបាន។

ប្រសិនបើអ្នកនៅលីវ អាចបង្ហាញថា អ្នកត្រូវប្រយ័ត្នជាមួយទំនាក់ទំនងឱ្យមែនទែន ព្រោះអ្នកប្រហែលជាធ្លាប់ឈឺចាប់កាលពីអតីតកាល។

ចូរព្យាយាម និងវិភាគនូវអ្វីដែលបានធ្វើខុស ហើយមើលថា តើមានកន្លែងណាដែលអាចផ្លាស់ប្តូរបាន? ព្រោះតែឥឡូវនេះ គឺជាពេលវេលាដើម្បីធ្វើឱ្យខ្លួនអ្នកមានអារម្មណ៍ប្រសើរឡើងវិញ។

នៅពេលមានទំនាក់ទំនង ការមើលកាតនេះអាចបង្ហាញថា អ្នកត្រូវតែប្រយ័ត្ន កុំឱ្យមានបញ្ហា​ និងត្រូវឈឺចាប់ដូចកាលពីមុនទៀត។

អត្ថន័យមួយទៀតគឺថា ដៃគូមានការការពារខ្លាំង ហើយអ្នកប្រហែលជាមានអារម្មណ៍ថប់បារម្ភ ដូច្នេះ អ្នកគួរតែរក្សាគម្លាត និងដកឃ្លាពីគ្នាខ្លះទៅ ដើម្បីកុំឱ្យចំណងមួយនេះ ចាក់ស្រេះខ្លាំងពេក។

2. កាតសន្លឹកទី 2

Screen Shot 2021 03 25 At 9.58.27 PM

កាតនេះបង្ហាញពីភាពស្ងប់ស្ងាត់ ហើយឆ្លុះបញ្ចាំងពីលទ្ធផលតែមួយគត់គឺ ជម្រើសមួយក្នុងចំណោមជម្រើសពីរ។

អ្នកប្រហែលជាមានអារម្មណ៍ថា អ្នកមានជម្រើសច្រើនពេក ដើម្បីជ្រើសរើសដៃគូ ដែជាហេតុធ្វើឱ្យអ្នកពិបាកក្នុងការសម្រេចចិត្ត។

លើសពីនេះ វាក៏កំពុងចង្អុលបង្ហាញនូវកំហុសនេះនៅក្នុងផែនការរបស់អ្នក គឺបញ្ជាក់ថា អ្នកហាក់មិនដាច់ស្រេច នៅតែរារែក មិនប្រាកដខ្លួនឯង។

យ៉ាងណាមិញ ប្រសិនបើអ្នកបានភ្ជាប់រួចហើយវាមានន័យថា អ្នកអាចរំពឹងថានឹងមានបញ្ហាណាមួយកើតឡើងចំពោះទំនាក់ទំនងដែលអ្នកកំពុងតែមាន។

នៅពេលនេះ វាមានសារៈសំខាន់ណាស់សម្រាប់អ្នកដើម្បីវាយតម្លៃទំនាក់ទំនងរបស់អ្នក។ តើអ្នកមានភាពស្មោះត្រង់ទាំងស្រុងជាមួយដៃគូរបស់អ្នក ឬអ្នកមានចេតនាមិនស្មោះចំពោះគេ?

ប្រសិនបើអ្នកកំពុងស្វែងរកស្នេហានេះមានន័យថា សកម្មភាពស្នេហារបស់អ្នកប្រហែលជាមិនមែនជាអ្វីដែលពួកគេមើលទៅគិតថា អ្នកចាប់អារម្មណ៍ពិតចំពោះគេនោះឡើយ។ ប្រសិនបើអ្នកមិនច្បាស់អំពីនរណាម្នាក់ កុំលោតចូលក្នុងទំនាក់ទំនងជាមួយពួកគេ។

យ៉ាងណាមិញ កាតសន្លឹកនេះ វាក៏សបញ្ជាក់ថា អ្នកជាមនុស្សដែលមានចិត្តមិនស្មោះត្រង់ចំពោះដៃគូអ្នកឡើយ មិនថាថ្ងៃនេះ ឬតទៅថ្ងៃក្រោយ អ្នកនៅតែមានចិត្តរារែក មិនច្បាស់លាស់ដដែល។

3. កាតសន្លឹកទី 3

Screen Shot 2021 03 25 At 9.58.32 PM

វាក៏និយាយអំពីការលូតលាស់ផ្ទាល់ខ្លួនរបស់អ្នក ហើយចូលមកក្នុងខ្លួនរបស់អ្នកផ្ទាល់ ដោយទទួលយកការតម្រង់ជួរ និងដឹកនាំខ្លួនអ្នកដោយដើរមិនបោះជំហានលើម្រាមជើងរបស់អ្នកដទៃ។

វាគឺជាកាតដែលមានឥទ្ធិពលខ្លាំង ហើយជាទូទៅ គឺជាប្រផ្នូលល្អនៅក្នុងទំនាក់ទំនងរបស់អ្នក នេះក្នុងករណីដែលអ្នកមានទំនាក់ទំនងរួចជាស្រេចហើយ។

ម្យ៉ាងទៀត កាតសន្លឹកនេះ គឺជាសញ្ញាមួយដែលបង្ហាញថា ទំនាក់ទំនងរបស់អ្នកមានស្ថិរភាព និងឱកាសសម្រាប់ភាគីទាំងពីររីកចម្រើនជាមួយគ្នាប្រកបដោយភាពរីករាយ និងរុងរឿង។

សម្រាប់អ្នកដែលកំពុងស្វែងរកស្នេហា នេះគឺជាសញ្ញាល្អមួយដែលបង្ហាញថា វាត្រឹមត្រូវក្នុងការចាប់ផ្ដើមចូលក្នុងជីវិតមនុស្សដែលអ្នកស្រឡាញ់ ឬអនុញ្ញាតឱ្យម្នាក់នោះចូលក្នុងជីវិតរបស់អ្នក។

ឥឡូវនេះ គឺជាពេលវេលាដ៏ល្អបំផុត ដើម្បីឱ្យទំនុកចិត្តរបស់អ្នកភ្លឺថ្លា និងជួបមនុស្សដែលស្ថិតក្នុងការចង់បានរបស់អ្នក។

4. កាតសន្លឹកទី 4

Screen Shot 2021 03 25 At 9.58.38 PM

សន្លឹកនេះ គឺជាកាតដែលធ្វើឱ្យមានការរីកចម្រើនជាលំដាប់នៅក្នុងជីវិតរបស់អ្នក។ វាមិនសន្យាថានឹងទទួលបានលទ្ធផលភ្លាមៗនោះទេ ប៉ុន្តែវាពិតជានាំមកនូវភាពរីករាយសម្រាប់អ្នកដែលស្ថិតនៅលើផ្លូវរបស់ពួកគេ។

នៅពេលដែលសន្លឹកនេះលេចឡើងនៅក្នុងទំនាក់ទំនងរបស់អ្នករីករាលដាល វាមានន័យថា អ្នកស្ថិតក្នុងទីតាំងល្អដើម្បីរីកលូតលាស់ជាមួយដៃគូរបស់អ្នក។

អ្នកអាចនឹងចាប់ផ្តើមអ្វីថ្មី ឬរៀនអ្វីថ្មីអំពីដៃគូរបស់អ្នក។ បើកចំហ និងស្មោះត្រង់អំពីការរំពឹងទុករបស់អ្នក អំពីទំនាក់ទំនង ហើយកុំខ្លាចក្នុងការបង្ហាញការព្រួយបារម្ភដែលអ្នកមានអំពីអនាគត។

ឥឡូវនេះ គឺជាពេលវេលាដ៏ល្អបំផុតដើម្បីរកមើលថា តើអ្នក និងដៃគូរបស់អ្នកអាចស្ថិតនៅលើផ្លូវនេះរួមគ្នា អាចកាន់ដៃគ្នាបានពេញមួយជិវិតដែរឬទេ?

ប្រភព ៖ Namastest / ប្រែសម្រួល ៖ Knongsrok