ក្មេងប្រុសនីហ្សេរីយ៉ាម្នាក់ទទួលបានអាហារូបករណ៍ បន្ទាប់ពីបានរាំក្រោមភ្លៀងធ្លាក់ ក្រោយវីដេអូនោះមានអ្នកមើលច្រើនខ្លាំង

ក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់ មកពីប្រទេសនីហ្សេរីយ៉ាបានឈ្នះអាហារូបករណ៍ពី Ballet Theater នៅញូវយ៉កប្រទេសអាមេរិក។ គាត់ត្រូវបានគេទទួលស្គាល់ពីវីដេអូរបស់គាត់ នៃការរាំដោយជើងទទេរនៅក្នុងពេលភ្លៀង។ វីដេអូមានគេមើល និងចែករំលែកជាច្រើន ហើយបានទៅដល់ដៃមនុស្សដ៏ត្រឹមត្រូវ។

Dancing Queen 1

Anthony Mmesoma Madu ជាក្មេងប្រុសអាយុ ១១ឆ្នាំ មកពីប្រទេសនីហ្សេរីយ៉ា ដែលបានឈ្នះអាហារូបករណ៍ទៅសាលារបាំ នៅញូវយ៉កដ៏ល្បីល្បាញមួយ។

គាត់មានចំណង់ចំណូលចិត្តចំពោះការរាំណាស់ ដែលគាត់បានយកឈ្នះបេះដូងរបស់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក។

ក្មេងប្រុសដែលមានទេពកោសល្យម្នាក់នេះ​មានគេស្គាល់ច្រើន នៅពេលដែលរបាំរបស់គាត់ត្រូវបានថត និងផ្សព្វផ្សាយនៅលើបណ្តាញសង្គម។

Dancing Queen 2

វីដេអូនេះបានចេញនៅលើ Instagram ក្នុង ខែមិថុនាឆ្នាំ២០២០ ។ ចាប់តាំងពីពេលនោះមកមនុស្សច្រើនជាង ៣៤៥ ០០០ នាក់បានមើលការរាំនេះ។ ដូចគ្នានេះផងដែរមានមនុស្សជាច្រើនបានចែករំលែកវីដេអូនៅលើបណ្តាញសង្គមផ្សេងៗផងដែរ។

នៅពេលដែលមនុស្សជាច្រើនបានឃើញវីដេអូនោះ ពួកគេមួយចំនួនបានផ្តល់ការគាំទ្រ និងបរិច្ចាគជាអំណោយសម្រាប់ស្ទូឌីយោរាំរបស់គាត់ នៅ Lagos, Leap of Dance Academy។

Dancing Queen 3

ក្មេងប្រុសអាយុ ១១ឆ្នាំរូបនេះបានទទួលការគាំទ្រពីមនុស្សទូទាំងពិភពលោក។ អ្នកគាំទ្ររបស់គាត់បានកោតសរសើរចំពោះការលះបង់ និងចំណង់ចំណូលចិត្តរបស់គាត់ជាភាសា រុស្ស៊ី ចិន ព័រទុយហ្កាល់ តាមីល និងអង់គ្លេស។ Cynthia Harvey គឺជានាយកសាលាដែលបានផ្តល់អាហារូបករណ៍ Anthony ហើយនាងបាននិយាយថា៖

«មិត្តម្នាក់ដែលរស់នៅក្នុងចក្រភពអង់គ្លេសបានផ្ញើវីដេអូមកខ្ញុំ។»

«ក្នុងរយៈពេលតែមួយថ្ងៃខ្ញុំបានព្យាយាមរកគាត់។»

Cynthia Harvey គឺជានាយកសិល្បៈនៃសាលារបាំ ABT Jacqueline Kennedy Onassis ដែលជាសាលារបាំល្បីល្បាញបំផុតរបស់អាមេរិក។

ត្រឹមតែពីរថ្ងៃប៉ុណ្ណោះ Harvey បានរកឃើញ Anthony និងគ្រូរបស់គាត់។ បន្ទាប់ពីនោះ ពួកគេបានរៀបចំអាហារូបករណ៍ដែលរួមមានកម្មវិធីរយៈពេល ៣សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃច័ន្ទទី៣ ខែសីហា។

Dancing Queen 4

នៅក្នុងបទសម្ភាសន៍ជាមួយ Reuters គាត់បាននិយាយថា៖

«នៅពេលដែលខ្ញុំកំពុងរាំ ខ្ញុំមានអារម្មណ៍ខ្ញុំដូចជានៅលើកន្លែងខ្ពស់បំផុតនៅលើពិភពលោក។»

អាហារូបករណ៍ដំបូងចាប់ផ្តើមនៅរដូវក្តៅនេះនៅក្នុងមហោស្រពរបាំបាឡេរបស់អាមេរិច។ នៅឆ្នាំក្រោយគាត់នឹងហ្វឹកហាត់រួមគ្នាជាមួយក្មេងៗផ្សេងទៀត នៅសហរដ្ឋអាមេរិក។

ប្រភព៖ goodnewsnetwork.org | brightvibes.com