ជ្រើសរើសរូបមួយ ដើម្បីដឹងថា តើអ្នកជាមិត្តដែលមានអត្តចរិតបែបណា ជាមិត្តប្រភេទណា?
1. រូបទី 1
អ្នកគឺដូចជាម្តាយនៅក្នុងក្រុមមិត្តភក្តិ។ អ្នកនៅទីនោះសម្រាប់មនុស្សដែលអ្នកស្រឡាញ់។ មនុស្សនឹងមានអារម្មណ៍ច្របូកច្របល់ ហើយហាក់ដូចជាបាត់បង់អ្វីម្យ៉ាង ប្រសិនបើក្នុងក្រុមគ្មានវត្តមានអ្នក។
អ្នកតែងតែធ្វើឱ្យប្រាកដថាមនុស្សគ្រប់គ្នា បានប្រសើរខាងផ្លូវចិត្ត ហើយប្រសិនបើមានជម្លោះណាមួយ អ្នកតែងតែជាអ្នកសម្រុះសម្រួល។ ពេលខ្លះអ្នកអាចមានការប្រុងប្រយ័ត្ន និងហួសហេតុបន្តិច ប៉ុន្តែអ្នកគ្រាន់តែចង់ធ្វើឱ្យមនុស្សគ្រប់គ្នាមានសុវត្ថិភាព និងគ្មានបញ្ហា។
2. រូបទី 2
អ្នកជាមនុស្សដែលមានភាពអត់ធ្មត់ ចិត្តធ្ងន់ ដូច្នេះ នៅក្នុងក្រុម អ្នកក៏ជាមនុស្សដែលស្ងប់ស្ងាត់បំផុត ដែលធ្វើឱ្យគ្រប់គ្នាខ្លាចអ្នក។ កុំមានគំនិតខុស - អ្នកនៅតែចិត្តល្អ ហើយស្រលាញ់មិត្តល្អបំផុតរបស់អ្នក។
ហើយប្រសិនបើនរណាម្នាក់ហ៊ានសម្លុតសម្លាញ់ម្នាក់ក្នុងចំណោមមិត្តរបស់អ្នក អ្នកប្រាកដជាមិនៅស្ងៀមនោះឡើយ ព្រោះអ្នកមិនដែលទុកមិត្តល្អរបស់អ្នកចោលឡើយ។
3. រូបទី 3
អ្នកជាមិត្តដែលមានភាពសប្បាយជាប់ជាប្រចាំ អ្នកតែងតែធ្វើឱ្យក្នុងក្រុមទទួលបានអារម្មណ៍រីករាយ សប្បាយយ៉ាងខ្លាំង អ្នកនាំមកនូវភាពសប្បាយរីករាយដល់មនុស្សគ្រប់គ្នា និងតែងតែមានរឿងល្អៗកើតឡើងក្នុងទំនាក់ទំនងរបស់អ្នក។ ចំពោះមិត្តភាព អ្នកជាមិត្តដែលលេងសើចច្រើន និងមិនចេះប្រកាន់នោះឡើយ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ Knongsrok