ជ្រើសរើសរូបមួយ ដើម្បីដឹងពីគំនិតរបស់អ្នកចំពោះរឿងស្នេហា តើអ្នកនឹងគិតបែបណាខ្លះ?
ក. ដើមឈើ ក
ទោះបីជាស្នេហាមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ននេះក៏ដោយ អ្នកនៅតែប្រកាន់យកគំនិតនៃច្បាប់វិន័យតឹងតែង។ តែយ៉ាងណា អ្នកក៏នៅតែមានគំនិត ចំពោះវ័យ ឬអាយុរវាងមនុស្សពីរនាក់ មុននឹងចាប់ផ្ដើមស្នេហា។
ចំពោះភាពខុសគ្នានៃអាយុ ប្រាកដជានឹងមានភាពខុសគ្នាច្រើន ឬតិចនៅក្នុងទិដ្ឋភាពនៃជីវិត មិនថាបច្ចុប្បន្ន ឬអនាគតទេ ដែលបញ្ហាចៀសមិនរួច។ ដូច្នេះ ចំពោះអាយុ អ្នកប្រាកដជាចង់បានមនុស្សដែលមានការយល់ដឹង និងអាចក្លាយជាដៃគូបែបចាស់ទុំសម្រាប់អ្នក។
ខ. ដើមឈើ ខ
ទំនងជាអ្នកនឹងធ្លាក់ចូលក្នុងទំនាក់ទំនងដែលមានភាពខុសគ្នានៃអាយុ អាចមានអាយុប្រហែល ១ ទៅ ២ ឆ្នាំ តែក៏អាចមានអាយុប្រហែលលើសគ្នាដល់ទៅ១០ឆ្នាំ ឬច្រើនជាងនេះក៏ថាបានដែរ។
ទោះជាយ៉ាងណាក៏ដោយ វាគ្រាន់តែជាបញ្ហានៃក្តីស្រលាញ់ ប្រសិនបើអ្នកសួរថា តើអ្នកចង់រៀបការជាមួយគម្លាតអាយុនោះចម្លើយនឹងមិនមែនទេ។ នេះត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងដោយមតិរបស់មនុស្សគ្រប់គ្នា ដែលនៅជុំវិញ ពីព្រោះដរាបណាពួកគេមិនយល់ស្រប អ្នកក៏ប្រហែលជានឹងមិនជ្រើសរើសដៃគូបែបនេះឡើយ។
គ. ដើមឈើ គ
ប្រសិនបើអ្នកពិតជាស្រលាញ់នរណាម្នាក់យ៉ាងជ្រាលជ្រៅ ហើយម្នាក់ទៀតក៏ស្រលាញ់អ្នកខ្លាំងដែរ វាមិនសំខាន់ទេថា តើអាយុរបស់អ្នកទាំងពីរមានអាយុខុសគ្នាប៉ុន្មាន។ អ្នកមិនខ្វល់ពីបញ្ហានេះទេ ដូច្នេះការពិនិត្យពិច័យរបស់អ្នកដទៃកាន់តែតិចទៅៗ។
ប៉ុន្តែប្រសិនបើភាគីម្ខាងទៀតពឹងផ្អែកយ៉ាងខ្លាំងទៅលើការយកចិត្តទុកដាក់ និងការចិញ្ចឹមជីវិតរបស់អ្នកដូចជា "មេដោះ" វានឹងពិបាកក្នុងការទទួលយក។ សរុបសេចក្ដី អ្វីដែលអ្នកត្រូវការ គឺមនុស្សដែលមានចិត្តស្មោះត្រង់ និងភាពចាស់ទុំ។
ឃ. ដើមឈើ ឃ
នៅពេលដែលអ្នកលង់ស្នេហ៍ជាមួយនរណាម្នាក់ អ្នកសុខចិត្តបោះចោលច្បាប់ ឬសុនខទាំងអស់ដើម្បីរត់តាមក្រោយ បើប្រៀបធៀបទៅនឹងសត្វដែលមិនសមហេតុផលទាំងស្រុងវ។
ដូច្នេះមិនថាដៃគូរបស់អ្នកចាស់ ឬក្មេងជាងអ្នកវាមិនសំខាន់ទេ។ អ្នកទទួលយកចន្លោះប្រហោងគ្រប់អាយុ ពីព្រោះអ្វីដែលគេហៅថាស្នេហា គ្រាន់តែមនុស្សពីរនាក់ស្រឡាញ់គ្នាគឺគ្រប់គ្រាន់ហើយ។ សង្ឃឹមថាអ្នកតែងតែអាចធ្វើការសម្រេចចិត្តត្រឹមត្រូវសម្រាប់ស្នេហារបស់អ្នក៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ Knongsrok