តាមរយៈការជ្រើសរើសភេសជ្ជៈដែលអ្នកចូលចិត្តញុំាជាងគេ នោះនឹងមានចម្លើយបង្ហាញពីស្ថានភាពរបស់អ្នកក្នុងរឿងស្នេហា តើអ្នកគួរតែចាប់ផ្ដើមមានស្នេហា ឬក៏ត្រូវរង់ចាំ?
ក. គួររង់ចាំឱកាស បន្ទាប់មកចាំវាយលុក
អ្នកជាកម្មសិទ្ធិរបស់ប្រភេទនៃមនុស្ស ដែលដែលមិនចេះបំពានលើនរណាម្នាក់ឡើយ សូម្បីតែក្នុងរឿងស្នេហាក៏ដោយ។ អ្នកមិនដែលតាមរកមនុស្សម្នាក់ទៀតយ៉ាងសកម្មពេកទេ ពីព្រោះអ្នកមិនចូលចិត្តអារម្មណ៍ដែលទទួលឥទ្ធិពលពីមនុស្សផ្សេងទៀត ឱ្យមកគ្រប់គ្រងលើអារម្មណ៍របស់អ្នកឡើយ។
អ្នកឃើញថាបើអ្នកដេញតាមយ៉ាងងប់ងល់ពេក អ្នកហាក់ដូចជាបោះបង់ខ្លួនឯងចោលអ៊ីចឹង។ ហេតុដូច្នេះហើយ រហូតមកដល់ពេលនេះ ទោះបីអ្នកពិតជាចូលចិត្តនរណាម្នាក់ក៏ដោយ ប៉ុន្តែអ្នកនៅតែស្ថិតក្នុងស្ថានភាព “ រង់ចាំ” ប៉ុន្តែនោះក៏ជាវិធីត្រឹមត្រូវក្នុងការសម្រេចក្នុងរឿងស្នេហានេះដែរ។
ខ. រក្សា និងបណ្ដោយទៅតាមធម្មជាតិ
អាចនិយាយបានថាអ្នកជាមនុស្សរឹងចចេស និងរឹងរូស តែងតស៊ូជាមួយរឿងដែលមិនសមនឹង ឬបញ្ហាមិនអាចដោះស្រាយបាន ហើយជាការពិតស្នេហាក៏ដូចគ្នាដែរ។ ឧបមាថា អ្នកទើបតែបែកបាក់ជាមួយគូស្នេហ៍របស់អ្នក ជំនួសឱ្យការរៀនពីរបៀបភ្លេច អ្នកគ្រាន់តែគិតអំពីវា ហើយទទួលយកគ្រប់យ៉ាងទាំងអស់ ហើយបន្ទាប់មកចាប់យកវាដើម្បីស្តីបន្ទោសអតីតរបស់អ្នក។
ដូច្នេះវាត្រូវបានគេណែនាំឱ្យអ្នកទុកអ្វីៗទាំងអស់ឱ្យទៅជាធម្មជាតិ កុំគិតសូម្បីតែប្រៀបធៀបខ្លួនឯង ជាមួយនឹងអតីតកាលដែលមានជាមួយគេនោះ។ យ៉ាងណាមិញ អ្នកក៏គួរតែបើកចិត្ត មិនបាច់ដេញតាមស្នេហាពេកទេ តែត្រូវបើកចិត្ត បើកបេះដូងក្រែងមានមនុស្សណាម្នាក់ចូលក្នុងជីវិតអ្នកជាថ្មី។
គ. គួររង់ចាំឱកាសល្អ ច្បាស់លាស់ជាងនេះ
អ្នកជាមនុស្សម្នាក់ដែលជិតស្និទ្ធ ហើយងាយនឹងទន់ខ្សោយ អ្នកងាយនឹងរំជើបរំជួលដោយភាពរីករាយរបស់អ្នកដទៃ។ ជាមួយនឹងបុគ្គលិកលក្ខណៈបែបនេះ វាទំនងជាអ្នកនឹងជួបប្រទះនូវសេចក្តីស្រឡាញ់ច្រើន ប៉ុន្តែវាពិបាកក្នុងការឈានដល់ទីបញ្ចប់ដ៏រីករាយ។
ទោះយ៉ាងណាក៏ដោយ ទោះអ្នកស្រឡាញ់អ្នកណាខ្លាំងក៏ដោយ សូមកុំសកម្មនឹងដេញតាមគេពេក ព្រោះជាមួយនឹងបេះដូងដ៏រសើបនេះ ខ្លាចថាអ្នកនឹងរងទុក្ខច្រើន ប្រសិនបើមនុស្សម្នាក់ទៀតមិនចូលចិត្តអ្នក។ អ្នកគួរតែ "រង់ចាំ" ប្រើសមត្ថភាពវិភាគរបស់អ្នក ដើម្បីវិនិច្ឆ័យមនុស្សម្នាក់នោះឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យមានបញ្ហា ឬការបែកបាក់នៅពេលដែលអ្នកបានចាប់ផ្ដើម។
ឃ. គួរតែចាត់វិធានការដើម្បីវាយប្រហារ
មិនដឹងថាអ្នកធ្លាប់គិតអំពីរឿងនេះទេ គឺថាអ្នកបានខកខានទំនាក់ទំនងដែលបានកំណត់ទុកមុនច្រើនលើកមកហើយ ដោយសារតែអកម្មផ្ទាល់ខ្លួនរបស់អ្នក។ ដូច្នេះនៅក្នុងផ្នែកអារម្មណ៍ ភាពខ្វះខាតដ៏ធំបំផុតរបស់អ្នក គឺកង្វះគំនិតផ្តួចផ្តើម។ ប្រសិនបើអ្នកនៅតែខ្មាសអៀនដូចបច្ចុប្បន្ននេះទៀត អ្នកនឹងត្រូវបាត់បង់មនុស្សល្អៗជាបន្តបន្ទាប់។
ដូច្នេះប្រសិនបើអ្នកមាននរណាម្នាក់ដែលអ្នកចូលចិត្តរួចហើយ អ្នកគួរតែចូលទៅឱ្យកៀក និងរៀនពីគ្នាទៅវិញទៅមកយ៉ាងសកម្ម ត្រូវតែ "ទទួលបានជោគជ័យ" មុនពេលដែលម្ខាងទៀត ត្រូវបានអ្នកផ្សេងយកទៅបាត់។ ដូច្នេះអ្នកគួរតែចាប់ផ្ដើមសន្សឹម និងសិក្សារៀនសូត្រជាមួយម្នាក់នោះបណ្ដើរៗទៅ កុំរង់ចាំ ឬអឹមអៀនដូចកាលលើមុនទៀតអី៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ Knongsrok