ក្នុងទំនាក់ទំនងស្នេហា អ្នកគួរយល់ពីគ្នាឲ្យបានច្បាស់លាស់ ហើយយកចិត្តទុកដាក់ជាប្រចាំ ដើម្បីមើលថា តើមានរឿងអ្វីខុសប្លែកឬអត់ មានបញ្ហាអ្វីដែលត្រូវដោះស្រាយឬអត់ ជៀសវាងស្ងាត់ៗក៏បែកគ្នា វាធ្វើឲ្យឈឺចាប់ខ្លាំង។
ប្រសិនមើលឃើញខ្លះៗមុនថាស្នេហាអ្នកមិនអាចទៅរួច អ៊ីចឹងក៏មានតែធ្វើចិត្តបណ្តើរៗ ហើយចូរចែកផ្លូវដោយសន្តិវិធី ដើម្បីទុកមុខមើលគ្នាថ្ងៃក្រោយ បើមិនបានជិតស្និទ្ធជាគូសង្សារ ក៏ត្រឹមជាមិត្តធម្មតាវាល្អជាងចងសត្រូវ។ យ៉ាងណាបើស្នេហារបស់អ្នកចេញសញ្ញា ៤ នេះ សូមអ្នកត្រៀមចិត្តឲ្យហើយទៅ៖
៤) ឈ្លោះទាស់ទែងគ្នាច្រើន
មួយថ្ងៃទាស់ពាក្យ ទាស់សម្តីគ្នា ៣-៤ ដងឬច្រើនជាងនោះ ហើយជួនខ្លះរឿងមួយមិនទាន់ដោះស្រាយចេញផង បន្ថែមរឿងបញ្ហាមួយទៀតមកទៀតហើយ យូរទៅវានាំឲ្យសងខាងទទួលអារម្មណ៍ថាមានសម្ពាធ។
ក្នុងទំនាក់ទំនងមនុស្សពីរនាក់ បើខ្លាំងទាំងសងខាង គឺមិនអាចទៅមុខរួចទេ លុះត្រាតែចេះអត់ឱនទៅមកម្តងម្នាក់ ទើបអាចចងចិត្តឲ្យអ្នកមានកម្លាំងបន្តទៅមុខទៀត។
៣) នៅក្បែរគ្នាអស់រឿងនិយាយ
ប្រសិននៅថ្ងៃមួយដែលអ្នកនៅក្បែរអ្នក ហើយអ្នកបែរជាស្ងាត់ស្ងៀមគ្មានពាក្យអ្វីនិយាយសោះនោះ វាស្មើនឹងអ្នកកំពុងឈានដល់ផ្លូវបំបែកហើយ។ បើនៅស្រលាញ់គ្នា ប្រាកដជាមានរឿងច្រើនណាស់ដែលចង់ចែករំលែក មិនថាតែរឿងសប្បាយ ឬរឿងកើតទុក្ខ តែនេះយូរទៅសងខាងក្លាយជាអាថ៌កំបាំងនឹងគ្នា ដែលវាខុសពីកាលចាប់ផ្តើមដំបូង។
២) ចង់មានពេលវេលានៅម្នាក់ឯង
ទម្លាប់មានពេលវេលាចង់នៅម្នាក់ឯង គិតថានៅម្នាក់ឯងមានអារម្មណ៍សុខស្រួល នោះហើយគឺជាការជ្រើសរើសផ្លូវបែកដោយប្រយោល។ មនុស្សស្រលាញ់គ្នា បើសប្បាយគឺចង់សប្បាយជាមួយគ្នា បើកើតទុក្ខគឺចង់មានអ្នកក្បែរចាំលើកទឹកចិត្ត តែបើពោលពាក្យមកថា សូមពេលនៅម្នាក់ឯងអីនោះ គឺប្រហែលអស់អារម្មណ៍លើគ្នាហើយ។
១) កំណាញ់សូម្បីតែស្នាមញញឹម
នៅក្បែរគ្នា កុំថាឡើយភាពសើចក្អាកក្អាយ ដោយសូម្បីតែស្នាមញញឹមឲ្យគ្នា មើលមុខគ្នាចំ ក៏លែងចង់មើល ហ្នឹងហើយជាសកម្មភាពជាក់ច្បាស់ថា ស្នេហាអ្នកឈានដល់ផ្លូវបំបែក។
បើឆ្លងកាត់ចំណុចទាំង ៤ ខាងលើ ហើយរកដំណោះស្រាយមិនបាននោះ អ៊ីចឹងអ្នកគួរតែរៀនកាត់ចិត្តពីគេទៅ ហើយគិតថា ធ្វើម៉េចយើងគ្មាននិស្ស័យនឹងគ្នា ដោយស៊ូរាប់គ្នាជាមិត្តទៅល្អជាង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក