មនុស្សប្រុសមិនមែនសុទ្ធតែឃើញស្រីស្អាត ហើយបាក់ចិត្តស្រលាញ់ចង់បានគេជាគូស្នេហ៍ភ្លាមៗនោះទេ ផ្ទុយទៅវិញបុរសចាស់ទុំពិតប្រាកដក៏គេមើលលើអត្តចរិតនិងអាកប្បកិរិយាដែលបង្ហាញចេញមកសព្វថ្ងៃផងដែរ។
ខាងក្រោមយើងបង្ហាញអាកប្បកិរិយា ៥ ដែលស្រីៗគួរតែលុបបំបាត់វាចោល ព្រោះមិនថាអ្នកស្អាតប៉ុណ្ណាទេ គឺមនុស្សប្រុសមិនចូលចិត្តរបៀបហ្នឹងឡើយ៖
៥) ទម្លាប់ខាំក្រចក
ឃើញមនុស្សស្រីមួយចំនួន នាងនៅបន្តទម្លាប់បែបហ្នឹងមកទល់ពេលបច្ចុប្បន្ន ដោយពេលខឹងនរណាម្នាក់ ឬអាក់អន់ចិត្ត តែងតែអង្គុយខាំក្រចក រហូតដល់ស្រីៗខ្លះខាំដល់ខូចក្រចកនោះទៀតក៏មាន។
វាជាអាកប្បកិរិយាដែលមើលទៅមិនល្អភ្នែក ហើយមើលទៅកខ្វក់ និងជាងនេះវាមានតែនាំបាក់តេរីខូចសុខភាពខ្លួនឯងផ្ទាល់ថែមទៀត។
៤) សំបកក្រៅរឹងមាំពេក
មនុស្សស្រី ទោះគិតថាខ្លួនឯងមានកម្លាំងខ្លាំងប៉ុណ្ណា ចំពោះរឿងខ្លះគួរតែកុំសម្ញែងសាច់ដុំចំៗពេក គួរតែបណ្តោយឲ្យគេជាបុរសធ្វើខ្លះ។ ការបង្ហាញភាពទន់ខ្សោយចំពោះរឿងខ្លះ គឺជាសិល្បៈទាក់ភ្នែកមនុស្ស ហើយសំខាន់គឺរឹងមាំតែផ្លូវចិត្តខាងក្នុងឲ្យបានច្រើនគឺល្អហើយ។
មនុស្សប្រុសមិនសូវចង់ឃើញនារីដែលអាចធ្វើគ្រប់យ៉ាងដោយខ្លួនឯងបានទាំងអស់នោះទេ ព្រោះធម្មជាតិបង្កើតយើងមក គឺតម្រូវឲ្យមានការប៉ះប៉ូវទៅមក ជាពិសេសគឺរឿងប្រើកម្លាំងបាយនេះសោត គឺបុរសចង់ជួយនារីឲ្យបានច្រើន។
មួយផ្សេងទៀតរឿងទទួលទានស្រា ឃើញស្រីៗខ្លះនាងបានដើរតួជាអ្នកមានចំណង់ទៅលើគ្រឿងស្រវឹងខ្លាំងជាងបុរសទៅទៀត រហូតដល់ពេលខ្លះបបួលបុរសផឹកក៏មាន។ ទម្លាប់បែបនេះ មនុស្សប្រុសដែលគេស្រលាញ់អ្នក បើគេបានដឹង គេប្រហែលរាងដកចិត្តវិញបន្តិចហើយ។
៣) ខ្ញុំនៅមិនទាន់ធំទេ
ពាក្យនេះ មនុស្សស្រីមួយចំនួនតែងតែចូលចិត្តនិយាយ ទាំងដែលខ្លួនវ័យស្រករជាង ២០ ឆ្នាំទៅហើយ។
នាងតែងតែរំពឹងចង់ឲ្យបុរសនោះមើលថែនាងដូចជាព្រះនាងតូច នាងចូលចិត្តសួរច្រើន ចង់បានចម្លើយច្រើន នាងង៉ិកង៉ក់ច្រើនចង់ឲ្យគេតាមខ្លួនច្រើន តែឈប់សិន រឿងហ្នឹងវាអាចកើតឡើងពីដំបូងៗបាន តែយូរទៅគួរតែបញ្ឈប់ ព្រោះមនុស្សគឺមានពេលវេលាត្រូវទៅបំពេញកិច្ចការងាររៀងខ្លួន មិនអាចអង្គុយចាំមើលអ្នកគ្រប់ពេលនោះឡើយ។
២) គេងដោយមិនលាងសម្អាតការ Makeup
អ្នកខ្លះមកពីក្រៅហត់ ឬមកពីកម្មវិធីរាងអស់កម្លាំង ក៏គេងទាំងមិនលាងសម្អាតមុខ ដែលជាប់ការ Makeup។ ទម្លាប់បែបនេះ នាំឲ្យខូចស្បែកមុខខ្លួនឯង ប្រឈមនឹងការឡើងមុនថែមទៀត ហើយបើបុរសជាដៃគូដឹង គឺគេមិនចូលចិត្តនោះឡើយ។
១) តុបតែងមុខក្រាស់ឃ្មឹក លើសពីធម្មជាតិខ្លាំង
ជឿទៅមនុស្សប្រុសសម័យឥឡូវមិនចូលចិត្តទេនារីដែលតុបតែងមុខ ប្រើប្រាស់ម្សៅឬក្រែមដិតខ្លាំង ពួកគេចូលចិត្តស្រាល ឬស្រទន់បែបធម្មជាតិ ហើយអ្វីដែលសំខាន់គឺបុរសដែលស្រលាញ់អ្នកពិត គេនឹងព្រមរស់នៅជាមួយធម្មជាតិរបស់អ្នក មិនមែនទៅរស់នៅជាមួយគ្រឿង Makeup រាល់ថ្ងៃនោះឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក