ហាងគុយទាវតាមជញ្ជើមផ្លូវដ៏ចម្លែកមួយនៅបរទេសកំពុងតែទទួលបានភាពទាក់ទាញយ៉ាងខ្លាំង ពីសំណាក់អ្នកដែលចូលចិត្តពិសារអាហារតាមជញ្ជើមផ្លូវនាពេលរាត្រី។ គ្រាន់តែឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម ធ្វើឲ្យចិត្តទប់មិនសរសើរមិនបានជាមួយនឹងការរកនឹកឃើញថ្មី ប្លែក ជាមួយនឹងការប្រើប្រាស់សម្ភារៈដែលមើលទៅគួរឲ្យខ្លាចគួរសម ព្រោះតែសម្ភារៈដែលដាក់ឲ្យភ្ញៀវប្រើនោះ ខ្លះមានរាងដូចជាម្ឃូស ខ្លះមានរូបរាងដូចជាកោដ ជាដើម។
បើនិយាយសម្រាប់មនុស្សទូទៅធម្មតាដែលមានបេះដូងរឹងមាំ និងមិនខ្លាចខ្មោច ពេលចូលពិសារអាហារនៅទីនេះ វាមានអារម្មណ៍ធម្មតា មិនមានអ្វីទាំងអស់ តែបើសម្រាប់អ្នកដែលមានបេះដូងខ្សោយហើយខ្លាចខ្មោចវិញ ពេលដែលចូលពិសារ ជួបជាមួយនឹងសម្ភារៈប្រើប្រាស់ទាំងនេះវិញ ហ៊ានធានាថា ពិសារទាំងភ្នែកនៅកញ្ចឹងកតែម្តង។
ដើម្បីកុំឲ្យខាតពេលវេលាយូរ ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
អត្ថបទដោយ៖ Mr. Fun Cambodia
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក