ជ្រើសរើសភ្នែកណាមួយដែលអ្នកចូលចិត្តជាងគេ ហើយក្រឡេកទៅមើលចម្លើយនៅខាងក្រោម នោះនឹងអាចដឹងថា តើអ្នកជាមនុស្សដែលមានភាពស្មោះត្រង់ប៉ុន្មានភាគរយ នៅក្នុងទំនាក់ទំនងរបស់អ្នក។
1. ចិត្តស្មោះត្រង់ 70 %
អ្នកជាមនុស្សដែលមានភាពរីករាយ និងរួសរាយរាក់ទាក់ ដូច្នេះវាងាយស្រួលក្នុងការទាក់ទាញជាមួយនឹងមនុស្សភេទផ្ទុយ។ អ្នកក៏ជាប្រភេទដែលសម្របខ្លួនបានយ៉ាងងាយ និងចាប់យកអ្វីគ្រប់យ៉ាងដែលកើតឡើងនៅជុំវិញអ្នកបានយ៉ាងឆាប់រហ័ស។
នៅក្នុងរឿងស្នេហា អ្នកងាយនឹងរង្គោះរង្គើនៅពេលអ្នកជួបមនុស្សម្នាក់ដែលមានសម្រស់ស្រស់ស្អាត សង្ហា និងមានទ្រព្យសម្បត្តិ។ អ្នកពិតជាត្រូវការការយកចិត្តទុកដាក់ និងការរាប់អាន ដូច្នេះប្រសិនបើម្ខាងទៀតមានទំនោរមករកអ្នកដែរនោះ នោះអ្នកងាយនឹងចាប់យកឱកាសនេះណាស់។
នៅពេលនោះដែរ មនុស្សទីបីអាចនឹងលេចចេញមក ហើយបើអ្នកទី3 អាចមានចំណុចទាក់ទាញជាងនេះ អ្នកក៏អាចនឹងប្រែចិត្តទៅរកគេដូចគ្នា។ ជាសំណាងល្អ ក្នុងផ្លូវស្នេហារបស់អ្នក កម្រត្រូវបានរំខានពីភាគីទីបីណាស់ ដូច្នេះភាពស្មោះត្រង់របស់អ្នកនឹងនៅតែមានរហូតដល់ 70% ឯណោះ។
2. ចិត្តស្មោះត្រង់ 95%
អ្នកជាប្រភេទមនុស្សដែលមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ដោយមិនកត់សម្គាល់លើសម្រស់របស់មនុស្សដែលនៅជុំវិញអ្នកនោះឡើយ។ អ្នកជាមនុស្សដែលពិបាកណាស់ក្នុងការជ្រើសរើសគូស្នេហ៍ ដូច្នេះសេចក្តីស្រឡាញ់ដែលអ្នកផ្តល់ឱ្យនរណាម្នាក់ ក៏តែងតែចេញពីបេះដូងរបស់អ្នកដែលជាបេះដូងស្មោះស្ម័គ្រ ដើម្បីបណ្ដុះនូវស្នេហាដ៏ពិតប្រាកដ។
លើសពីនេះ អ្នកក៏ជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្ពស់បំផុត និងមានភាពទន់ភ្លន់ ដូចអ្នកប្រាកដជាស្មោះត្រង់ 95% ។ ដៃគូរបស់អ្នកក៏មានភាពចាស់ទុំ និងស្មោះត្រង់ផងដែរ ដូច្នេះលទ្ធភាពនៃទំនាក់ទំនងស្នេហារបស់អ្នក គឺពិតជាល្អ និងពោរពេញទៅដោយភាពរីករាយ។
3. ចិត្តស្មោះត្រង់ 60%
អ្នកគឺជាមនុស្សដែលស្រលាញ់ ចូលចិត្តរាប់អានអ្វីដែលមានឧត្តមគតិ អ្នកមិនចាំបាច់ដឹងថាពិភពលោកកំពុងមានរឿងអ្វីទេ សំខាន់អ្នកជាមនុស្សមានភាពសាមញ្ញបំផុត។ តែយ៉ាងណាមិញ អ្នកក៏ជាមនុស្សដែលគិតពីអាត្មាអញខ្លាំងណាស់ដែរ។
ដូច្នេះអ្នកមិនដែលព្រមទទួលយកថាមនុស្សម្នាក់ទៀត ក៏មិនងាយឱ្យអ្នកណាមកធ្វើបាបអ្នក ឬក៏ឱ្យគេក្បត់អ្នកបានមុននោះឡើយ។ ប្រសិនបើ ម្ខាងទៀត មានគំនិតមិនស្មោះត្រង់ចំពោះអ្នកហើយនោះ អ្នកក៏នឹងអាចឹងមុន ដូច្នេះកម្រិតនៃភាពស្មោះត្រង់របស់អ្នកចំពោះគេ ក៏មិនច្រើនដែរ គឺមានត្រឹមតែ 60%តែប៉ុណ្ណោះ។
4. ចិត្តស្មោះត្រង់ 40%
ភាពស្មោះត្រង់របស់អ្នកមានត្រឹមតែ 40% តែមិនមានន័យថា អ្នកជាមនុស្សដែលមានអារម្មណ៍ឆាប់ផ្លាស់ប្ដូរ ឬក៏សាវានោះឡើយ។ ភាពស្ថិតស្ថេររបស់អ្នកទាបខ្លាំងណាស់ គំនិតរបស់អ្នកងាយនឹងមានឥទ្ធិពលខ្លាំងដែរ។
ជាក់ស្ដែងអ្នករស់នៅតាមអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នក មិនដឹងពីរបៀបលាក់បាំង និងគ្រប់គ្រងទេ ដូច្នេះពេលខ្លះពាក្យសម្ដីធ្វើឱ្យអ្នកដទៃឈឺចាប់។ នៅពេលមានការឈ្លោះប្រកែកគ្នា ឬខឹងនឹងអ្នកជាទីស្រឡាញ់អ្នក ជារឿយៗអ្នកតែងតែធ្វើនូវអ្វីដែឡជ្រុលជ្រួសចំពោះគេ ហើយក៏អាងតាមសុំទោស ឬលួងគេតាមក្រោយ។
ប៉ុន្តែបើលួងគេមិនបាត់ទេ អ្នកក៏ប្រហែលជាមិនខ្វល់ច្រើនឡើយ ព្រោះអ្នកអាងថា អ្នកអាចរកអ្នកថ្មីបាន ដូច្នេះកម្រិតនៃភាពស្មោះត្រង់របស់អ្នក គឺមានត្រឹមតែ 40%តែប៉ុណ្ណោះ៕
ប្រភព ៖ Bestie / ប្រែសម្រួល ៖ Knongsrok