មនុស្សស្រីណាដែលកើតក្នុងថ្ងៃទាំងនេះ ភាគច្រើនគឺជាមនុស្សដែលមានសម្រស់ស្រស់ស្អាតទាំងកាយ និងចិត្ត ក៏ជាមនុស្សដែលមានអត្តចរិតល្អ សុភាពរាបសារផងដែរ។
តោះ!ទៅមើលទាំងស់គ្នា តើមានថ្ងៃដែលអ្នកកើតដែរទេ?
១. អ្នកកើតថ្ងៃទី ២ និងទី ៦
ស្ត្រីដែលកើតនៅថ្ងៃទី ២ និងទី ៦ នៃប្រតិទិនតាមច័ន្ទគតិ តែងតែមានជោគវាសនាល្អ ហើយត្រូវបានគាំទ្រដោយអភិជន។ តាំងពីវ័យក្មេង ពួកគេត្រូវបានគេស្គាល់ដោយសារតែរូបរាងដ៏ស្រស់ស្អាតរបស់ពួកគេ ដែលត្រូវបានគាំទ្រដោយមនុស្សដ៏មានតម្លៃ។ នៅពេលពួកគេធំឡើង ពួកគេបង្ហាញភាពវៃឆ្លាត ភាពរហ័សរហួន គំនិតមុតស្រួច ភាពវាងវៃ និងសមត្ថភាពខ្ពស់។ តាំងពីវ័យក្មេងពួកគេទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់។
ស្ត្រីដែលកើតនៅថ្ងៃនេះ មានចិត្តល្អ ប្រណីសន្ដោស និងចេះគិតដល់មនុស្សដែលនៅជុំវិញខ្លួន។ ពួកគេក៏ត្រូវបានគេដឹងថាមានកែវភ្នែកល្អ ភ្នែកមុត ដូច្នេះពួកគេតែងតែដឹងពីរបៀបស្លៀកពាក់ និងការតុបតែងខ្លួនបានយ៉ាងសមសួន។ នៅពេលពួកគេចាស់ ភាពវៃឆ្លាត និងភាពទាក់ទាញរបស់ពួកគេ នៅតែធ្វើឱ្យមនុស្សជាច្រើនធ្លាក់ក្នុងអន្លង់ស្នេហ៍។
២. អ្នកកើតថ្ងៃទី ១២ និង ទី ១៩
ស្ត្រីដែលកើតនៅក្នុងថ្ងៃទាំង២នេះ ច្រើនតែមានសំណាងណាស់ដែលបានមកពីគ្រួសារដែលមានប្រវត្តិ និងការអប់រំល្អ។ នៅក្នុងជីវិតពួកគេទាក់ទាញការចាប់អារម្មណ៍របស់អ្នកដទៃ ដោយសារតែមុខមាត់ និងសម្រស់របស់ពួកគេ។ ស្ត្រីដែលកើតនៅថ្ងៃនេះ ក៏ត្រូវបានគេស្គាល់ផងដែរចំពោះការស្រឡាញ់ អត្តចរិតសុភាពរាបសារ ការយកចិត្តទុកដាក់ ឬជួយមនុស្សដែលនៅក្បែរខ្លួន។
អ្នកដែលកើតនៅថ្ងៃនេះ ត្រូវបានគេចាត់ទុកថាមានភាពស្រស់ស្អាតផ្នែកចិត្តគំនិត ហើយត្រូវបានមនុស្សជាច្រើនគោរពស្រឡាញ់។ ស្ត្រីដែលកើតនៅថ្ងៃនេះ ក្នុងយុវវ័យពួកគេមានសម្រស់ស្រស់ស្អាតគួរឱ្យទាក់ទាញ និងកាន់តែមានភាពទាក់ទាញនៅក្នុងវ័យចំណាស់។ ហេតុដូច្នេះហើយ ពួកគេច្រើនតែទាក់ទាញការចាប់អារម្មណ៍ពីមនុស្សជាច្រើន និងជាគំរូស្ត្រីដ៏ល្អនៅក្នុងដួងចិត្តនៃភេទផ្ទុយផងដែរ។
៣. អ្នកកើតថ្ងៃទី ២២ និងទី ២៨
ស្ត្រីដែលកើតនៅថ្ងៃទាំង ២ នេះ គឺមានចរិតល្អណាស់ ដោយធម្មជាតិទន់ភ្លន់ និងមានមន្តស្នេហ៍យ៉ាងខ្លាំង។ ស្ត្រីកើតនៅថ្ងៃទី ២២ និង ២៨ នៃខែនីមួយៗជារឿយ ៗ ទទួលបានពរជ័យពីទេវតា ពួកគេត្រូវបានគេស្គាល់ដោយសាររូបរាងដ៏អស្ចារ្យ ភាពស្រស់ស្អាត និងចំណុចល្អក្នុងការទំនាក់ទំនងជាមួយមនុស្សដទៃ។
មនុស្សដែលកើតនៅថ្ងៃនេះ ដឹងពីរបៀបថែរក្សា ឬជួយអ្នកដទៃ ដូច្នេះពួកគេត្រូវបានមនុស្សជាច្រើនស្រឡាញ់។ នៅពេលពួកគេនៅក្មេង ពួកគេត្រូវបានមនុស្សជាច្រើនតាមស្រឡាញ់។ មនុស្សដែលកើតនៅថ្ងៃនេះ ត្រូវបានគេស្គាល់ថាមានសម្រស់ស្រស់ស្អាតមិនតិចទេ។ នៅពេលពួកគេមានអាយុពួកគេនៅតែស្រស់ស្អាត និងមានមន្តស្នេហ៍ធ្វើឱ្យមនុស្សជាច្រើនលង់ស្នេហ៍។
* ព័ត៌មាននៅក្នុងអត្ថបទគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!
ប្រភព ៖ Emdep / ប្រែសម្រួល ៖ Knongsrok