តើ​អ្នក​ស្ថិត​ក្នុង​ប្រភេទ​ហ្នឹង​ដែរ​ទេ? មនុស្ស​ស្រី ៤ ប្រភេទ​នេះពិបាក​រក​ប្តី​ខ្លាំង​ណាស់

ពាក្យ​ថា​នៅ "លាវ" មាន​មនុស្ស​ស្រី​ជា​ច្រើន​មិន​ចង់​ជួប​នោះ​ទេ តែ​ក៏​មាន​មនុស្ស​ស្រី​មួយ​ចំនួន​ផ្សេង​ទៀត ដែល​គិត​ថា​ វា​មិន​អី​នោះ​ទេ សម្រាប់​ជីវិត​របស់​ពួក​គេ។ សម្រាប់​ស្ត្រី​ខ្លះ​គិត​ថា​រឿង​ស្នេហា មិន​ជា​រឿង​អាទិភាព​សម្រាប់​ជីវិត​នាង​ឡើយ ហើយ​គិត​ថា មាន​ក៏​បាន អត់​ក៏​បាន។

ពិត​មែន​ហើយ​ជា​ពិសេស​សម្រាប់​មនុស្ស​ស្រី ៤ ប្រភេទ​នេះ គឺ​ពិបាក​នឹង​រក​បាន​គូ​សង្សារ ឬ​ស្វាមី​ខ្លាំង​ណាស់​ទៅ​ថ្ងៃ​អនាគត។ បើ​អ្នក​ស្ថិត​ក្នុង​ប្រភេទ​ទាំង ៤ ហ្នឹង​គួរ​មើល​ខ្លួន​ឯង​ម្តង​ទៀត ហើយ​បើ​អាច​ផ្លាស់ប្តូរ​បាន គួរ​ផ្លាស់ប្តូរ​នៅ​ចំណុច​ខ្លះ៖

៤) ទាមទារ​លក្ខខណ្ឌ​ខ្ពស់​ជ្រុល

38ae6342fe2da26e25305d1206bb4ecd

មនុស្ស​ប្រុស ១០ ប្រភេទ សឹង​តែ​ទាំង ១០ ប្រភេទ​នោះ មិន​ស្ថិត​នៅ​ជំពូក​ដែល​អ្នក​ចង់​បាន​នោះ​ឡើយ។ នាង​ទាមទារ​លក្ខខណ្ឌ នាង​ទាមទារ​តម្រូវ​ការ​ក្នុង​ទំនាក់ទំនង​ស្នេហា​ខ្ពស់​ជ្រុល ដែល​ធ្វើ​ឲ្យ​នាង​មើល​នរណា​ក៏​មិន​ចូល​ភ្នែក ហើយ​ជាមួយ​នរណា​ក៏​ពិបាក​នឹង​បង្កាត់​ភ្លើង​ស្នេហ៍​ខ្លាំង​ណាស់។

៣) ​មិន​បត់បែន​តាម​កាលៈទេសៈ

22

ពិត​មែន​ហើយ នារី​ដែល​មាន​ភាព​សុទិដ្ឋិនិយម ​ការ​គិត​វិជ្ជមាន គឺ​ល្អ តែ​ក៏​ត្រូវ​ចេះ​បត់បែន​ទៅ​តាម​នោះ​ដែរ។ នាង​មិន​អាច​ប្រកាន់​ភ្ជាប់​អាកប្បកិរិយា​ជា​របស់​ខ្លួន​គ្រប់​ពេល​នោះ​ទេ ដោយ​នៅ​ក្នុង​ស្ថានភាព​ខ្លះ កាលៈទេសៈ​ខ្លះ​នាង​ក៏​គួរ​ចេះ​សម្រប​តាម​អ្នក​ដទៃ ​ព្រោះ​បើ​បែប​ហ្នឹង មនុស្ស​ប្រុស​មិន​សូវ​ចង់​នៅ​ក្បែរ​ឡើយ។

២) គិត​ថា​រស់នៅ​ម្នាក់​ឯង​គឺ​សប្បាយ​បំផុត

1d68fe437931f43c085965814470e13a

មនុស្ស​ស្រី​ជួប​ច្រើន​ហើយ ដែល​មាន​ការ​គិត​មួយ គឺ​តែងតែ​និយាយ​ថា នៅ​ខ្លួន​មួយ​ស្រួល​បំផុត​មិន​មាន​នរណា​មក​ជាប់​ជំពាក់ជំពិន​ជាមួយ។ មនុស្ស​ប្រភេទ​នេះ កុំ​ថា​ឡើយ​សង្សារ សូម្បី​តែ​មិត្តភក្តិ​ក៏​នាង​មិន​សូវ​រាប់អាន​ច្រើន​ដែរ។ ស្តាប់​ទៅ​ល្អ​ម្យ៉ាង តែ​បើ​បន្ត​បែប​ហ្នឹង​ដល់​ចាស់ វា​មិន​ជា​រឿង​ល្អ​ឡើយ។

១) ជឿជាក់​លើ​ខ្លួន​ឯង​ជ្រុល

33

ស្រ្តី​ដែល​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ជ្រុល ជា​ប្រភេទ​នារី​ដែល​បុរស​មិន​ចូលចិត្ត​ខ្លាំង​បំផុត។ នាង​មិន​ចូលចិត្ត​ស្តាប់​តាម​យោបល់​អ្នក​ដទៃ ធ្វើ​អ្វី​សម្រេច​ដោយ​ខ្លួន​ឯង ហើយ​គិត​ថា​ខ្លួន​ឯង​ល្អ​ជាង​នរណា​ទាំង​អស់។

ចូរ​រៀន​ដាក់​ខ្លួន​ឯង​នៅ​កណ្តាល នៅ​ចំណុច​ខ្សែ​បន្ទាត់​ស្មើ​មួយ ដែល​កុំ​ក្រោម​គេ​ពេក កុំ​លើ​គេ​ពេក បែប​នោះ​ទើប​មាន​អ្នក​ចង់​នៅ​ក្បែរ​ច្រើន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក