ព្យាករណ៍ជោគវាសនា តាមរយៈ សន្លឹកបៀរដែលអ្នកបានជ្រើសរើស

ជ្រើសរើសសន្លឹកបៀរមួយសន្លឹក ដើម្បីទស្សន៍ទាយអំពីជោគវាសនាទៅអនាគតរបស់អ្នក ទាំងរឿងស្នេហា អាជីព និងលុយកាក់ តើនឹងបែបណាខ្លះ?

1. សន្លឹកបៀរទី 1

Screen Shot 2021 03 19 At 10.16.16 PM

បើអ្នកជាជ្រើសរើសសន្លឹកបៀរទីមួយ នោះជោគវាសនារបស់អ្នក!

- ស្នេហា ៖ ស្ថិតក្នុងស្ថានភាពកំប្លែង និងរីករាយ ហើយអ្នកអាចនឹងត្រូវជួបគូព្រេងពិត ឬរៀបការនៅអាយុ៣៥ឆ្នាំលើងទៅ។

- អាជីព ៖ មានទ្រព្យសម្បតិ្តស្ដុកស្ដម្ភ ដែលកើតពីការធ្វើពាណិជ្ជកម្ម ឬរកស៊ី។ លើសពីនេះ បើអ្នកមានមុខរបរលក់មាសលក់ពេជ្រ នឹងក្លាយជាអ្នកមានយ៉ាងឆាប់រហ័ស!

- លុយ ៖ ជីវិតអ្នកមិនហត់ មិនបាច់ខ្វល់រឿងលុយច្រើនពេកទេ ព្រោះទោះយ៉ាងណា ក៏អ្នកមិនក្រឡើយ។

2. សន្លឹកបៀរទី 2

Screen Shot 2021 03 19 At 10.16.19 PM

បើអ្នកជ្រើសយកសន្លឹកបៀរទីពីរ នោះវាសនារបស់អ្នក!

- ស្នេហា ៖ រីកដុះដាលល្អដែរ ប៉ុន្តែក្នុងរឿងស្នេហា អ្នកប្រហែលជាអាចនឹងជួបស្នេហាច្រើនគួរសម ព្រោះអ្នកជាមនុស្សមានមន្តស្នេហ៍ ឬអាចនិយាយបានថា សាវា។

- អាជីព ៖ ឡើងដូចជាខ្លែងត្រូវខ្យល់អ៊ីចឹង អ្នកអាចក្លាយជាថៅកែយ៉ាងឆាប់រហ័ស តែយ៉ាងណាសូមខ្លែងប្រយ័ត្នផង ក្រែងដាច់ខ្សែ ធ្លាក់ទីទើរមិនដឹងទៅណា។

- លុយ ៖ ឱ្យតែអ្នកខិតខំព្យាយាម កុំបោះបង់ការងារ ឬដេកចាំសំណាង លុយកាក់នឹងចូលមកក្នុងពេលឆាប់ៗនេះហើយ។

3. សន្លឹកបៀរទី 3

Screen Shot 2021 03 19 At 10.16.22 PM

បើអ្នកជ្រើសយកសន្លឹកបៀរទបី នោះវាសនារបស់អ្នក!

- ស្នេហា ៖ អ្នកជាមនុស្សដែលមានលក្ខខណ្ឌល្អ ក៏នឹងមានសំណាងបានជួបដៃគូល្អផងដែរ។ មានមនុស្សល្អៗជាច្រើន ដែលចង់ចូលមកក្នុងជីវិតអ្នក សម្រាប់ឱ្យអ្នកជ្រើសរើស។

- អាជីព ៖ អាចនិយាយបានត្រឹមថា អ្នកជាមនុស្សមានសំណាងល្អ ទទួលបានពរពីទេវតាមកហើយ ដូច្នេះធ្វើអ្វីក៏ដោយ ក៏អ្នកងាយនឹងទទួលបានជោគជ័យដែរ។

- លុយកាក់ ៖ ជីវិតអ្នកមានលុយច្រើនណាស់ ហើយក្នុងឆ្នាំនេះដែរ អ្នកអាចសល់លុយបានទិញផ្ទះថែមទៀតផង ប៉ុន្តែសូមកុំចាយវាយខ្ជះខ្ជាយ កុំដៃទូលាយពេក សន្សំសំចៃខ្លះទៅ។

4. សន្លឹកបៀរទី 4

Screen Shot 2021 03 19 At 10.16.25 PM

បើអ្នកជ្រើសយកសន្លឹកបៀរទីបួន នោះវាសនារបស់អ្នក!

- ស្នេហា ៖ លក្ខខណ្ឌល្អ តែងតែជួបមនុស្សល្អ មានអត្តចរិតសុភាពរាបសារ កុំភ័យថា នឹងជួបគូកម្មអី ព្រោះជីវិតអ្នកនឹងបានជួបគូព្រេង ដែលជាគូដ៏ល្អដ៏ពិតប្រាកដ។

- អាជីព ៖ មានមនុស្សជួយជ្រោមជ្រែង ទាំងកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងលុយកាក់ផដែរ។

- លុយកាក់ ៖ អាចនិយាយបានថាឆ្នាំនេះ អ្នកអាចប្រឈមនឹងការខ្វះខាតថវិកាខ្លាំង មានភាពតានតឹង តែយ៉ាងណា អ្នកនឹងទទួលបានលាភ លុយចូលមកវិញ នៅពេលខាងមុខ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ Knongsrok