តើអ្វីទៅជាចំណាប់អារម្មណ៍ដំបូង ដែលមនុស្សភេទផ្ទុយបានចាប់អារម្មណ៍លើអ្នក?

ជ្រើសរើសកែវភេសជ្ជៈមួយ តាមចំណូលចិត្តរបស់អ្នក ដើម្បីដឹងពីចំណាប់អារម្មណ៍ដំបូង ដែលមនុស្សភេទផ្ទុយបានចាប់អារម្មណ៍លើអ្នក?

A. កែវភេសជ្ជៈ A

Screen Shot 2021 03 16 At 11.41.48 AM

នៅពេលដែលមនុស្សគិតពីអ្នក ពួកគេគិតពីពាក្យមួយគឺបរិសុទ្ធ ទៀងត្រង់។ អ្នកតែងតែក្រោកឈរឡើងដើម្បីមនុស្សទន់ខ្សោយ ព្រោះអ្នកមានបេះដូងធំទូលាយ។ អ្នកអាចជាមនុស្សវង្វេងស្មារតីតិចតួចនៅតាមដង ប៉ុន្តែអ្នកតែងតែខិតខំដើម្បីបង្ហាញពីខ្លួនអ្នក និងធ្វើឱ្យមិត្តភក្តិ និងក្រុមគ្រួសារមានមោទកភាព។ អ្នកគឺជាអ្នកចម្បាំងដ៏ក្លាហានដែលមនុស្សគ្រប់គ្នាកោតសរសើរយ៉ាងខ្លាំង។

B. កែវភេសជ្ជៈ B

Screen Shot 2021 03 16 At 11.41.56 AM

អ្នកគឺជាមនុស្សដែលមិនចេះស្ទាក់ស្ទើរ ក្នុងការនិយាយអ្វីដែលអ្នកគិតថាត្រឹមត្រូវ។ ប្រសិនបើអ្នកមានគំនិតផ្សេងទៀតអ្នកនឹងចែករំលែកវាដល់អ្នករាល់គ្នា។ អ្នកជាមនុស្សឯករាជ្យ ស្មោះត្រង់ និងទន់ភ្លន់។ អ្នកមានសមត្ថភាពបង្កើតទំនាក់ទំនងរឹងមាំជាមួយមនុស្សមកពីគ្រប់មជ្ឈដ្ឋាន។ ហើយអ្នកក៏ជាមនុស្សដែលរ៉ូមែនទិកផងដែរ។

C. កែវភេសជ្ជៈ C

Screen Shot 2021 03 16 At 11.42.02 AM

អ្នកជាមនុស្សដែលរឹងមាំ ឯករាជ្យ ហើយមិនត្រូវការជំនួយពីអ្នកដទៃឡើយ។ ចំណាប់អារម្មណ៍ដំបូង អាចធ្វើឱ្យមនុស្សគិតថាអ្នកជាមនុស្សស្ងប់ស្ងាត់ជានិច្ច។ ប៉ុន្តែការពិតអ្នកពិតជាមានចិត្តអាណិតអាសូរ និងគិតពីអ្នកដទៃជានិច្ច៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ Knongsrok