១៧ ហេតុការណ៍ប្រវត្តិសាស្ត្រ អាថ៌កំបាំងរបស់ពិភពលោក មនុស្សភាគច្រើនមិនធ្លាប់បានដឹង

ខាងក្រោមនេះគឺជាព្រឹត្តិការណ៍ប្រវត្ដិសាស្ដ្រដែលគួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងហើយធ្វើឱ្យយើងគិតពីរដងអំពីភាពប្លែកៗកាលអតីតកាល។ ចង់ដឹងថាហេតុការណ៍ប្រវត្តិសាស្រ្តអាថ៌កំបាំងទាំងអស់នោះយ៉ាងណាខ្លះ សូមអូសចុះក្រោមអានទាំងអស់គ្នា។

# 1

លោក John Tyler ដែលជាប្រធានាធិបតីទី ១០ របស់អាមេរិកបានកើតនៅឆ្នាំ ១៧៩០ ។ គាត់មានចៅទួតពីរនាក់កំពុងនៅរស់សព្វថ្ងៃនេះ។ 

20 Historical Facts That Messed With Our Perception Of Time 1

# 2

មហាក្សត្រី Elizabeth និងកំពូលតារាសម្តែងស្រី Marilyn Monroe បានកើតក្នុងឆ្នាំជាមួយគ្នា។ នៅពេលមួយអ្នកទាំងពីរ (ទាំងពីរនាក់មានអាយុ ៣០ ឆ្នាំដូចគ្នានៅអំឡុងពេលនោះ) បានជួបគ្នាព្រមទាំងនាយករដ្ឋមន្រ្តីអង់គ្លេសនៅក្នុងទីក្រុងឡុងដ៍នាខែ តុលា ឆ្នាំ ១៩៥៦ ។

20 Historical Facts That Messed With Our Perception Of Time 2

អ្នកទាំងពីរបានកើតនៅឆ្នាំ ១៩២៦ ហើយធ្លាប់បានជួបគ្នាមួយលើកអំឡុងពេលនៃការបញ្ចាំងភាពយន្តដំបូងដែលមានចំណងជើងថា "សមរភូមិដានទន្លេនៅ Leicester Square" ក្នុងទីក្រុងឡុងដ៍។  Marilyn មានវត្តមាននៅទីនោះរួមដំណើរជាមួយស្វាមីរបស់នាង។ នៅក្នុងរូបភាពខាងលើនេះនាងនៅឈរទទួលភ្ញៀវដើម្បីរង់ចាំចាប់ដៃមហាក្សត្រីវ័យក្មេង។

# 3

អណ្តើក Harriet ដែលបានងាប់នៅឆ្នាំ២០០៦ វារស់នៅក្នុងជំនាន់លោក Charles Darwin កាលគាត់នៅមានជីវិត។

20 Historical Facts That Messed With Our Perception Of Time 3

# 4

ពូជដំរីរោមក្រាស (Woolly Mammoths) នៅមានជីវិតនៅអំឡុងពេលដែលប្រជាជនអេស៊ីបកំពុងតែសាងសង់ពីរ៉ាមីត ( ឆ្នាំ ២៦៦០ មុនគ.ស )

20 Historical Facts That Messed With Our Perception Of Time 4

អ្នកវិទ្យាសាស្ដ្របានរកឃើញថាសត្វដំរីរោមក្រាស់នៅមានជីវិតនៅលើផែនដីនៅឡើយរហូតដល់ប្រហែលឆ្នាំ ១៦៥០ មុនគ.ស។ ពួកវារស់នៅលើកោះមួយនៅឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសរ៉ូស្ស៊ី។ ទន្ទឹមនឹងនេះដែរសំនង់ប្រាសាទចំណាស់ជាងគេបំផុតគឺពីរ៉ាមីតនៅអេហ្ស៊ីប ពីរ៉ាមីត Djoser ត្រូវបានសាងសង់ឡើងរវាងឆ្នាំ ២៦៣០ – ២៦១១ មុនគ.ស មានន័យថាអំឡុងពេលនៃការសាងសង់ពីរ៉ាមីតនោះ ដំរីរោមក្រាស់កំពុងមានជីវិតរស់នៅលើផែនដីយើងនៅឡើយ។

# 5

សាកលវិទ្យាល័យ Oxford បានបើកដំណើរការបង្រៀនរាប់រយឆ្នាំមុនគ្រឹះនៃអាណាចក្រ Aztec (1428)

20 Historical Facts That Messed With Our Perception Of Time 5

អាណាចក្រ Aztec បានចាប់ផ្តើមជារដ្ឋសម្ព័ន្ធមិត្តចំនួនបីគឺ ណាហ៊ូអាល់តេហ្វល (Nahua altepetl)។ រដ្ឋទីក្រុងទាំងបីនេះបានគ្រប់គ្រងតំបន់នៅជុំវិញជ្រលងម៉ិចស៊ិកឆ្នាំ ១៤២៨ រហូតដល់អំឡុងពេលដែលកងទ័ពអេស្ប៉ាញដឹកនាំដោយលោក HernánCortés បានសម្លាប់ផ្តាច់ពូជពួកជនជាតិដើមអាមេរិកនៅឆ្នាំ ១៥២១ ។ វប្បធម៌អាណាចក្រ Aztec មានប្រពៃណី ទេវកថា និងសាសនាចម្រុះហើយសម្បូរបែប។ ក៏ដូចជាបានបង្កើតស្នាដៃស្ថាបត្យកម្ម និងសិល្បៈដ៏គួរឱ្យកត់សម្គាល់។

ទន្ទឹមនឹងនេះដែរនៅប្រទេសអង់គ្លេសសាកលវិទ្យាល័យ Oxford ត្រូវបានកសាងឡើងយ៉ាងល្អរួចទៅហើយ។ កាលបរិច្ឆេទនៃការសាងសង់មិនត្រូវបានគេដឹងទេ ប៉ុន្តែមានភស្តុតាងនៃការបង្រៀនតាំងពីឆ្នាំ ១០៩៦ ដែលធ្វើឱ្យវាក្លាយទៅជាសាកលវិទ្យាល័យនិយាយភាសាអង់គ្លេសដែលមានវ័យចំណាស់ជាងគេក្នុងពិភពលោក និងជាសាកលវិទ្យាល័យដែលមានវ័យចំណាស់ជាងគេទីពីរដែលនៅតែបន្តបើកបង្រៀនរហូតដល់បច្ចុប្បន្ន។

# 6

លោកចច វ៉ាស៊ីនតោន(George Washington) បានទទួលមរណភាពនៅឆ្នាំ ១៧៩៩ ។ ចំណែកហ្វូស៊ីលដាយណូស័រដំបូងគេ ត្រូវបានរកឃើញនៅឆ្នាំ ១៨២៤ ។ ដូច្នេះមានន័យថាលោក George Washington មិនធ្លាប់ដឹងទេថាមានសត្វដាយណូស័ររស់នៅលើផែនដី។

20 Historical Facts That Messed With Our Perception Of Time 6

លោកចច វ៉ាស៊ីនតោនបានទទួលមរណភាពនៅផ្ទះរបស់លោកនៅថ្ងៃទី ១៤ ខែធ្នូឆ្នាំ ១៧៩៩ នៅអាយុ ៦៧ ឆ្នាំ។ លោកធ្លាប់ជាទាហាន កសិករ រដ្ឋបុរស និងជាប្រធានាធិបតីទីមួយរបស់សហរដ្ឋអាមេរិក ។

គាត់ក៏ដូចជាអ្នកដទៃនៅជំនាន់នោះដែរមិនដឹងទេថាមានសត្វដាយណូស័រ​ ពីព្រោះអ្នកវិទ្យាសាស្ត្រទើបតែទទួលស្គាល់ផូស៊ីសសត្វដាយណូស័រនៅឆ្នាំ ១៨២៤ នៅពេលអ្នកវិទ្យាសាស្ត្រអង់គ្លេសលោក William Buckland បានថ្លែងប្រាប់ជាលើកដំបូងថា Megalosaurus ត្រូវបានគេចាត់ទុកថាជាដាយណូស័រដំបូងគេដែលអ្នកវិទ្យាសាស្រ្តបានរកឃើញ។

# 7

សាកលវិទ្យាល័យហាវ៉ត (Harvard) មិនមានថ្នាក់សិក្សាគណិតវិទ្យាទេ នៅប៉ុន្មានឆ្នាំដំបូងបន្ទាប់ពីសាលាត្រូវបានបង្កើតឡើង … ដោយសារតែនៅជំនាន់នោះការគណនា(គណិតវិទ្យា) មិនទាន់មាននៅឡើយ។

20 Historical Facts That Messed With Our Perception Of Time 20

ការគណនាលេខសម័យទំនើបត្រូវបានបង្កើតឡើងនៅអ៊ឺរ៉ុបនៅសតវត្សរ៍ទី ១៧ ដោយលោកអ៊ីសាក ញូតុន(Isaac Newton) និងលោក Gottfried Wilhelm Leibniz ប៉ុន្តែធាតុផ្សំនៃការគណនាលេខបានលេចឡើងនៅប្រទេសក្រិច បន្ទាប់មកនៅប្រទេសចិន និងមជ្ឈិមបូព៌ា និងក្រោយមកទៀតនៅក្នុងមជ្ឈិមសម័យអឺរ៉ុប និងឥណ្ឌា។

សាកលវិទ្យាល័យ Harvard ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៦៣៦ ដែលឈ្មោះរបស់សាលានេះដាក់តាមឈ្មោះសម្តេចប៉ាប John Harvard ជាមេបព្វជិតរបស់សាសនាគ្រឹស្ត។ សាកលវិទ្យាល័យនេះគឺជាស្ថាប័នចំណេះដឹងជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក ហើយប្រវត្តិសាស្រ្ត ទ្រព្យសម្បត្តិ និងឥទ្ធិពលបានធ្វើឱ្យសាលានេះក្លាយទៅជាសាកលវិទ្យាល័យដ៏ល្បីល្បាញមួយក្នុងពិភពលោក។ ថ្នាក់គណិតវិទ្យានៅមិនទាន់មានទេនៅប៉ុន្មានឆ្នាំដំបូងនៃការបង្កើតសាលានេះ។ ដោយសារនៅអំឡុងពេលនោះគណិតវិទ្យាគេនៅមិនទាន់ទទួលស្គាល់នៅឡើយ!

# 8

Anne Frank និង Martin Luther King Junior កើតនៅក្នុងឆ្នាំ ១៩២៩ ដូចគ្នាហើយទទួលបានកេរ្ត៍ឈ្មោះល្បីល្បាញដូចគ្នា

20 Historical Facts That Messed With Our Perception Of Time 8

ជនរងគ្រោះជនជាតិជ្វីហ្វម្នាក់ក្នុងចំណោមជនរងគ្រោះផ្សេងទៀតវដែលត្រូវបានគេទទួលស្គាល់ជាងគេគឺនាង Anne Frank ទទួលបានភាពល្បីល្បាញបន្ទាប់ពីសៀវភៅរបស់នាងគឺ The Diary បានបោះពុម្ពផ្សាយ។ ក្នុងសៀវភៅនោះនាងបានពន្យល់ពីជីវិតរបស់នាងក្នុងការលាក់ខ្លួនពីឆ្នាំ ១៩៤២ ដល់ឆ្នាំ ១៩៤៤ ក្នុងអំឡុងនៃការកាន់កាប់របស់កងទ័ពណាស៊ីនៅហូឡង់ក្នុងសង្គ្រាមលោកលើក II ។ វាជាសៀវភៅដែលល្បីល្បាញបំផុតមួយនៅក្នុងពិភពលោកនិងជាមូលដ្ឋានសម្រាប់រឿងល្ខោន និងភាពយន្តជាច្រើន។

លោក Martin Luther King Jr គឺជាសកម្មជនសិទ្ធមនុស្សដែលបានក្លាយជាអ្នកផ្សព្វផ្សាយល្បីល្បាញ និងជាមេដឹកនាំចលនាទាមទារសិទ្ធិមនុស្សអហិង្សាចាប់ពីឆ្នាំ ១៩៥៤ រហូតដល់គាត់បានស្លាប់នៅឆ្នាំ ១៩៦៨ ។ គាត់មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងការលើកកម្ពស់សិទ្ធិស៊ីវិលតាមរយៈការទាមទារសិទ្ធសេរីភាពដោយអហិង្សា យុទ្ធសាស្រ្តនៃជំនឿគ្រិស្តសាសនា និងសកម្មភាពអហិង្សារបស់មហាត្មៈគន្ធី បានជួយបំផុសគំនិតដល់រូបគាត់។

# 9

ដើមឈើដែលមានអាយុកាលចំណាស់ជាងគេបំផុតនាពេលបច្ចុប្បន្ននេះគឺ (A Bristlecone Pine) ដើមឈើនេះវាមានជីវិតទាន់ការមានជីវិតរបស់ដំរីរោមក្រាស។

20 Historical Facts That Messed With Our Perception Of Time 9

ដើមឈើមានអាយុកាលចំណាស់ជាងគេនៅលើពិភពលោកគឺជាដើមឈើ A Bristlecone Pine ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ White Mountains រដ្ឋកាលីហ្វ័រនីញ៉ា វាមានអាយុកាល ៥០៦៧ ឆ្នាំ។

ដំរីរោមក្រាស់នៅលើកោះ Wrangel Island មិនទាន់ផុតពូជទេកាលពី ៤.០០០ ឆ្នាំមុន ពួកវារស់នៅលើកោះមួយនៅក្នុងមហាសមុទ្រអាកទិកដែលជាទីជម្រកសម្រាប់សត្វដ៏ធំដែលត្រូវបានបង្ខំភាសខ្លួនពីដីគោកដោយសារមនុស្សបុរេប្រវត្តិ និងការប្រែប្រួលអាកាសធាតុ ។

# 10

រឿង Star Wars  បានចេញមកក្នុងឆ្នាំដដែលពេលដែលប្រទេសបារាំងអនុវត្តការកាត់ទោសប្រហារជីវិតដោយការកាត់ក្បាលលើកចុងក្រោយបង្អស់ (ឆ្នាំ ១៩៧៧)

20 Historical Facts That Messed With Our Perception Of Time 10

រឿង “Star Wars” បានចាក់បញ្ចាំងនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៥ ខែឧសភាឆ្នាំ ១៩៧៧។ នៅក្នុងឆ្នាំនោះដូចគ្នាការកាត់ទោសប្រហារជីវិតដោយម៉ាស៊ីនកាត់ក្បាលលើអ្នកទោសឈ្មោះ Hamida “Pimp Killer” Djandoubi ពីបទធ្វើទារុណកម្ម និងសម្លាប់ក្មេងស្រីម្នាក់។ នោះគឺជាការប្រើម៉ាស៊ីនកាត់ក្បាលចុងក្រោយបង្អស់នៅប្រទេសបារាំង គ្មាននរណាម្នាក់ត្រូវបានប្រហារជីវិតដោយប្រើម៉ាស៊ីននេះទៀតទេចាប់ពីពេលនោះមក។

# 11

ឆ្នាំ ១៩៧១ ស្រ្តីជនជាតិស្វីសទទួលបានសិទ្ធិក្នុងការបោះឆ្នោតហើយក្នុងឆ្នាំដដែលនេះអង្គការ NASA របស់សហរដ្ឋអាមេរិកបានចុះចតនៅលើភពព្រះចន្ទ ហើយបានបើកបរលើឋានព្រះច័ន្ទមួយជុំវិញ។

20 Historical Facts That Messed With Our Perception Of Time 12

ប្រទេសស្វីសត្រូវបានគេមើលឃើញថាជាប្រទេសមួយដែលរីកចម្រើននៅក្នុងពិភពលោក។ វាជាការភ្ញាក់ផ្អើលមួយដែលស្ត្រីមិនត្រូវបានផ្តល់សិទ្ធិឱ្យមានសិទ្ធិបោះឆ្នោតរហូតដល់ឆ្នាំ ១៩៧១ ពោលគឺ ៦៥ ឆ្នាំបន្ទាប់ពីប្រទេសហ្វាំងឡង់បានក្លាយជាប្រទេសអឺរ៉ុបដំបូងគេបង្អស់ដែលផ្តល់សិទ្ធឲ្យស្ត្រីមានសិទ្ធបោះឆ្នោត។

នៅក្នុងឆ្នាំ ១៩៧១ ដដែលនោះអង្គការ NASA បានចុះចតយាន្តនៅលើភពព្រះចន្ទរួចហើយ ហើយបានបើកបរលើឋានព្រះច័ន្ទមួយជុំវិញ។

# 12

ឆ្នាំ ១៨៤៣ ម៉ាស៊ីនទូរសារត្រូវបានបង្កើតឡើង ហើយនៅឆ្នាំដដែលនោះក្បួនរទេះទីមួយបានឆ្លងកាត់ផ្លូវលំអូរីហ្គោន

20 Historical Facts That Messed With Our Perception Of Time 13

ម៉ាស៊ីនអេឡិចត្រូនិកដែលជាម៉ាស៊ីនទូរសារត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៤៣ ដោយអ្នកវិទ្យាសាស្រ្តជនជាតិស្កុតឡេនឈ្មោះអាឡិចសាន់ឌឺ ប៊ែន (Alexander Bain) នៅឆ្នាំដដែលមនុស្សប្រហែល ១.០០០ នាក់បានចេញដំណើរទៅភាគខាងលិចរដ្ឋអូរីហ្គោនដើម្បីបង្កើតផ្លូវរថភ្លើងធំមួយដែលសព្វថ្ងៃត្រូវបានគេស្គាល់ថាផ្លូវអូរីហ្គោន។ នេះជាការបើកផ្លូវឆ្ពោះទៅរកភាពរីកចម្រើនភាគខាងលិចសហរដ្ឋអាមេរិកហើយគឺជាការចាប់ផ្តើមនៃ “ការធ្វើចំណាកស្រុកដ៏អស្ចារ្យ” ។

# 13

ឆ្នាំ​ ១៨៦៨ មនុស្សអាចធ្វើដំណើរក្រោមដីក្នុងទីក្រុងឡុងដើម្បីមើលការកាត់ទោសព្យួរកជាសាធារណៈចុងក្រោយបង្អស់នៅក្នុងចក្រភពអង់គ្លេស

20 Historical Facts That Messed With Our Perception Of Time 14

ការកាត់ទោសព្យួរកត្រូវបានគេប្រើជាវិធីស្តង់ដារនៃការកាត់ទោសប្រហារជីវិតលើអ្នកទោសនៅចក្រភពអង់គ្លេសរហូតដល់ឆ្នាំ 1868 ទើបមានការលប់បំបាត់ចោល ។ អ្នកទោសឈ្មោះ Micheal Barrett គឺជាមនុស្សចុងក្រោយដែលត្រូវបានប្រហារជីវិតដោយព្យួរកនៅក្នុងពន្ធនាគារញូហ្គេតនៅទីក្រុងឡុងនៅចំពោះមុខមហាជនយ៉ាងច្រើនកុះករ។

អំឡុងឆ្នាំ ១៨៥៨ ការធ្វើដំណើរក្រោមដីដំបូងនៃទីក្រុងឡុងដ៍បានចាប់ផ្តើម។ ជាមួយនឹងស្ថានីយ៍រថភ្លើងមួយដែលកំពុងដំណើរការនៅជិតពន្ធនាគារញូហ្គេត វាអាចទៅរួចណាស់ដែលមនុស្សក្នុងទីក្រុងជាច្រើននឹងដើរតាមផ្លូវក្រោមដីដើម្បីទៅមើលអ្នកទោសព្យួរក។

# 14

ឆ្នាំ ១៩៩៧ ម្ចាស់ក្សត្រី Diana និងអ្នកម្តាយ Teresa បានស្លាប់ក្នុងឆ្នាំជាមួយគ្នា

20 Historical Facts That Messed With Our Perception Of Time 15

ម្ចាស់ក្សត្រី Diana និងអ្នកម្តាយ Teresa បានស្លាប់ក្នុងរយៈពេលខុសគ្នាតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្នុងឆ្នាំ ១៩៩៧ ។ ម្ចាស់ក្សត្រី Diana បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរក្រឡាប់រថយន្តនៅទីក្រុងប៉ារីសនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ១៩៩៧ ។ ឯអ្នកម្តាយ Teresa បានស្លាប់នៅថ្ងៃទី 5 ខែកញ្ញា ឆ្នាំ ១៩៩៧ ដោយសារជំងឺ។ គាត់បានទទួលមរណៈភាពនៅក្នុងប្រទេសឥណ្ឌាហើយពិធីបុណ្យសពរបស់គាត់ត្រូវបានបង្ហាញការកោតសរសើរដោយរដ្ឋាភិបាលឥណ្ឌាចំពោះការបម្រើការងារជូនជាតិ ចំពោះសាសនាទាំងអស់នៅក្នុងប្រទេស។

#15

ឆ្នាំ ១៩៤០ អ្នកទោសចំនួន 16 នាក់មកដល់មន្ទីរឃុំឃាំង Auschwitz នៅប៉ុន្មានថ្ងៃបន្ទាប់ពីហាង McDonald ត្រូវបានបង្កើតឡើយ

20 Historical Facts That Messed With Our Perception Of Time 16

អំឡុងពេលដែលហាង McDonald’s ត្រូវបានក្លាយជាហាងសម្រាប់ប្រជាជនអាមេរិចនៅឆ្នាំ ១៩៥០ ហាងទីមួយត្រូវបានបើកឱ្យដំណើរការនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ ១៩៤០ ។ ប្រាំថ្ងៃក្រោយមកអ្នកទោសទីមួយបានមកដល់មន្ទីរឃុំឃាំង Auschwitz នៅក្នុងប្រទេសប៉ូឡូញ។

# 16

នៅឆ្នាំ​ ១៩៦៧ អង្គការ NASA បានទទួលស្គាល់អំពីទ្រឹស្ដីរសាត់ទ្វីបរបស់លោក Alfred Wegener

20 Historical Facts That Messed With Our Perception Of Time 17

លោក Alfred Wegener បានបង្ហាញពីការរសាត់ទ្វីបតាំងពីឆ្នាំ 1912 គំនិតរបស់គាត់មិនត្រូវបានគេយកចិត្តទុកដាក់ឡើយ។ អ្នកភូគព្ភវិទ្យាជាច្រើនបានចង្អុលបង្ហាញថាមិនមានយន្តការជាក់ស្តែងចំពោះទ្រឹស្ដីរសាត់លើទ្វីបទេនៅអំឡុងពេលនោះ។ គាត់បានស្លាប់នៅឆ្នាំ 1930 ។ រហូតដល់ឆ្នាំ 1967 ទ្រឹស្ដីរសាត់ទ្វីបនេះត្រូវបានទទួលស្គាល់ដោយអ្នកវិទ្យាសាស្ត្រអង្គការ NASA។

#17

លោកស្រី Maenie Hopkins ជាស្ត្រីមេម៉ាយដែលនៅរស់ចុងក្រោយគេនៃសង្គ្រាមស៊ីវិលអាមេរិក បានបង្ហាញខ្លួនក្នុងឆ្នាំ ២០០៤ នៅអាយុ ៨៩ ឆ្នាំ និងបានស្លាប់នៅឆ្នាំ ២០០៨។ វាជាឆ្នាំដដែលលោកបារ៉ាក់ អូបាម៉ាបានឈ្នះការបោះឆ្នោតប្រធានាធិបតីជាលើកដំបូងរបស់គាត់។

20 Historical Facts That Messed With Our Perception Of Time 18

លោកស្រី Maudie Hopkins បានរៀបការជាមួយអតីតទាហានជើងចាស់ William M. Cantrell នៅឆ្នាំ ១៩៣៤ នៅពេលលោកស្រីអាយុ ១៩ ឆ្នាំ។ លោកស្រីបាននិយាយថាដោយសារភាពក្រីក្រដែលបានជំរុញឱ្យលោកស្រីរៀបការជាមួយអតីតទាហាននៃកងទ័ពសហព័ន្ធអាមេរិកអាយុ 86 ឆ្នាំ។ លោកស្រី Hopkins បានស្លាប់នៅអាយុ 93 ឆ្នាំ ក្នុងឆ្នាំ 2008 នៅ Lexa រដ្ឋ Arkansas ដែលមានន័យថាស្ត្រីមេម៉ាយរបស់កងទាហានជើងចាស់ស៊ីវិលម្នាក់នៅរស់នៅឡើយនៅពេលលោកអូបាម៉ាក្លាយជាប្រធានាធិបតីស្បែកខ្មៅដំបូងគេរបស់អាមេរិក៕

ដោយ៖ វីរៈ | ប្រភព៖ Thinking Humanity