យោង តាម ការ សិក្សា មនុស្ស ស្រី មាន ប្រជ្រុយ លើ មុខ នៅលើដងខ្លួន និងលើដើមទ្រូង ជាដើមគឺសុទ្ធតែទាក់ទង នឹង ព្រេងវាសនា ។ តោះ ទៅ មើល អត្ថន័យ តាម ទីតាំង របស់ ប្រជ្រុយ នីមួយៗ ទាំងអស់ គ្នា ។
នៅ ពេល អ្នក ឃើញ ប្រជ្រុយ លើ ដងខ្លួនរបស់អ្នក សូមកុំ ប្រញាប់ កាត់ ឬលុប វា ចេញ ព្រោះ វា អាច ជាប្រជ្រុយនាំលាភ សំណាង ទ្រព្យសម្បត្តិ បុណ្យសក្តិ ដល់ខ្លួនអ្នក។ ជា ពិសេស ប្រជ្រុយ នៅលើ ផ្ទៃមុខ និងក ។
មនុស្ស ស្រី មាន ប្រជ្រុយ នៅលើផ្ទៃមុខ និងកអាចបង្ហាញពីចរិត និងបុគ្គលិកលក្ខណៈថានាងជាមនុស្សបែបណាបានផងដែរ។
តើខាងក្រោមនេះមួយណាជាប្រជ្រុយរបស់អ្នក?
1. ប្រជ្រុយទី១
នាងគឺជាមនុស្សម្នាក់ដែលចូលចិត្តធ្វើអ្វីដែលជាការពិត មិនចូលចិត្តរវើរវាយច្រើនទេ នាងចេះទទួលស្គាល់នូវចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯង ហើយហ៊ានប្រឈមមុខ មិនដែលគេចវេសនោះឡើយ។
នាងជាមនុស្សដែលមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាដែលនៅចំពោះមុខ រស់នៅដោយសុខដុម និងស្រុះស្រួលជាមួយមនុស្សដែលនៅជុំវិញខ្លួន មិនចេះបង្ករឿង ឬឈ្លោះទាស់នឹងអ្នកណានោះឡើយ។
នាងក៏ជាមនុស្សដែលមាវិន័យល្អ និងមានទំនួលខុសត្រូវខ្ពស់ចំពោះគ្រប់យ៉ាងដែលខ្លួនបានធ្វើ។ នាងមានសមត្ថភាពក្នុងការវិភាគ និងផ្ដោតអារម្មណ៍ទៅលើអ្វីមួយច្បាស់លាស់ ហើយអាចដឹងមុនថែមទៀតផង។ នាងក៏ជាមនុស្សដែលមានឯករាជ្យខ្លាំង ហើយមានស្ថេរភាបផ្នែកសេដ្ឋកិច្ច និងផ្លូវចិត្តផងដែរ។
2. ប្រជ្រុយទី២
នាងឆ្លាតវៃ និងមានការលះបង់ អ្នកចូលចិត្តជួយអ្នកដទៃ និងជួយទៅតាមលទ្ធភាពរបស់អ្នក។ នាងរស់នៅហើយគិតថាជាដូចជាអ្នកស្ម័គ្រចិត្ត ហើយចង់ធ្វើឱ្យអស់ពីសមត្ថភាពសម្រាប់ការងារនេះ។
នាងតែងតែព្រួយបារម្ភអំពីសាច់ញាតិ មិត្តភក្តិនិងអ្នកដែលនៅជុំវិញ។ ទន្ទឹមនឹងនេះដែរ នាងក៏ចូលចិត្តទទួលបានការយកចិត្តទុកដាក់ និងការសរសើរល្អចំពោះសកម្មភាពរបស់អ្នកដែរ។
3. ប្រជ្រុយទី៣
នាងគឺជាមនុស្សម្នាក់ដែលមានមហិច្ឆតាខ្ពស់ ដ្បិតថា មើលពីខាងក្រៅនាងជាហាក់ដូចមនុស្សធម្មតា អព្យាក្រិត មិនមានអ្វីប្លែក នាងចូលចិត្តធ្វើធម្មតា ធ្វើឱ្យអ្នកដទៃគិតថា នាងមិនខ្វល់ ឬមិនចង់បានអ្វី ប៉ុន្តែធាតុពិត នាងជាមនុស្សដែលមានឆន្ទៈមុះមុត ប្រាកដប្រជា ច្បាស់លាស់ក្នុងគោលដៅរបស់ខ្លួន ដឹងពីអ្វីដែលខ្លួនឯងចង់បាន ហើយជម្នះក្នុងការសម្រេចបំណងរបស់ខ្លួនផងដែរ។
នាងពោរពេញទៅដោយថាមពលដ៏អស្ចារ្យ ក្នុងការក្ដោបក្ដាប់ឱកាស ដែលកំពុងតែនៅជុំវិញក្នុងពេលនេះ ព្រោះនាងចង់មាន ចង់បាន ចង់ជោគជ័យខ្លាំងបំផុតនៅក្នុងជីវិត មហិច្ឆតានេះហើយ ដែលជាកំណប់ទ្រព្យ។
4. ប្រជ្រុយទី៤
ពីខាងក្រៅ មើលទៅនាងជាមនុស្សដែលចូលចិត្តលេងសើចច្រើន អ្នកផ្សេងគិតថានាងជាមនុស្សគ្មានបានការថែមទៀតផង គេគិតថានាងល្ងង់ មិនចេះអ្វី ប៉ុន្តែធាតុពិត នាងជាមនុស្សឆ្លាត រវាសរវៃខ្លាំង ប្រសិនបើនាងដាក់ចិត្ត ផ្ដោតអារម្មណ៍លើអ្វីមួយហើយនោះ ទោះមានបញ្ហា ឬឧបសគ្គយ៉ាងណាក៏នាងនៅតែអាចរកវិធីសាស្ត្រដើម្បីដោះស្រាយ និងជម្នះបានដែរ។
នាងជាមនុស្សឆ្លាត មានបញ្ញា ស្មារតីខ្លាំងពូកែ និងល្អបំផុត បើទោះជាពេលខ្លះ នាងលេងសើច ឡេះឡោះច្រើនក៏ពិតមែន តែនាងក៏ជាមនុស្សដែលច្បាស់លាស់នឹងការងារ ហើយក៏មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការសម្រេចចិត្ត ឬធ្វើអ្វីមួយ។ នាងជាមនុស្សពូកែលាក់អារម្មណ៍ ធ្វើដូចមិនមានអ្វី ចូលចិត្តធ្វើល្ងង់ តែឆ្លាត និងស៊ីជម្រៅខ្លាំង៕
ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖ rugyimnews