រូបដែលអ្នកមើលឃើញមុនគេ ពេលក្រលៀសភ្នែកសម្លឹងមើល វានឹងបង្ហាញថា អ្នកជាមនុស្សបែបណាពេលស្ថិតក្នុងទំនាក់ទំនង?
1. ជើងមនុស្សប្រុស
បង្ហាញថា អ្នកជាមនុស្សដែលមានភាពក្លាហាន ហ៊ានសួរហ៊ានឆ្លើយ ហើយក៏ជាមនុស្សដែលចេះចង់មានចង់បានផងដែរ។ រីឯការប្រាស្រ័យទាក់ទងរបស់អ្នកជាមួយអ្នកដទៃ អ្នកជាប្រភេទមនុស្សដែលរើសមនុស្សរាប់អានណាស់ ព្រោះអ្នករាប់អានអ្នកណាម្នាក់ អ្នកទាមទារឱ្យមានការស្គាល់គេឱ្យកាន់តែច្បាស់ជាមុនសិន មុននឹងផ្ដើមទំនាក់ទំនង។
2. ជើងមនុស្សស្រី
អ្នកជាមនុស្សដែលមានភាពស្មោះត្រង់ សម្ដីត្រង់ទៅត្រង់មក ប៉ុន្តែពេលខ្លះ សម្ដីអ្នកត្រង់ពេក រហូតដល់ថ្នាក់មិនបានគិតដល់អារម្មណ៍អ្នកស្ដាប់។ យ៉ាងណាមិញ អ្នកគួររៀនចេះគ្រប់គ្រងលើសម្ដីរបស់ខ្លួនឯង ចៀសវាងនិយាយស្ដីលើសលស់នាំឱ្យមានគ្រោះ ឬបញ្ហាដោយសារតែមាត់។ ម្យ៉ាងវិញទៀត អ្នកគួរតែប្រើពាក្យសម្ដីឱ្យសមសួន និងនិយាយចេញដោយការគោរព ស្រឡាញ់រាប់អាន ឱ្យដូចចិត្តដែលស្មោះត្រង់ចំពោះអ្នក។
3. ទាំងពីរ
អ្នកជាប្រភេទមនុស្សដែលខ្វាយខ្វល់ និងគិតគូរអំពីមនុស្សជុំវិញខ្លួន ព្រោះស្ថិតក្នុងទំនាក់ទំនង មិនថាជាមួយនឹងនរណាម្នាក់នោះទេ អ្នកជាមនុស្សដែលគិតដល់គេ ជាងខ្លួនឯងទៅទៀត អ្នកតែងតែខ្វល់ចំពោះអារម្មណ៍អ្នកដទៃ ចេះយកអារម្មណ៍គេដាក់ចិត្តខ្លួនឯង រហូតដល់ពេលខ្លះ ធ្វើឱ្យអ្នកខ្លាចជាជនរងគ្រោះទៅវិញ ព្រោះតែមិនដែលខ្វល់ និងយកចិត្តទុកដាក់ចំពោះអារម្មណ៍ខ្លួនឯង៕
ប្រភព ៖ Themindsjournal / ប្រែសម្រួល ៖ Knongsrok