ជ្រើសរើសរូបកូនឆ្កែមួយដែលអ្នកគិតថា Cute ជាងគេ ដើម្បីដឹងពីគំនិតរបស់អ្នក ថាតើអ្នកគិតវិជ្ជមាន ឬមានគំនិតខ្មៅកម្រិតណា?
ក. ១០ ពិន្ទុ
ដោយសារតែអ្នកធំឡើងក្នុងស្ថានភាពល្អ អាកប្បកិរិយារបស់អ្នកចំពោះជីវិត ក៏មានភាពសុទិដ្ឋិនិយមខ្ពស់ អ្នកជាមនុស្សស្មោះត្រង់ ចិត្តល្អ មិនថាក្នុងជីវិតផ្ទាល់ ឬជីវិតស្នេហានោះឡើយ។ ទោះបីជាអ្នកត្រូវប្រឈមមុខនឹងភាពលំបាក ក៏អ្នកកម្រនឹងមានអារម្មណ៍ធ្លាក់ទឹកចិត្ត ឬអស់សង្ឃឹមណាស់ ផ្ទុយទៅវិញអ្នកនឹងរកឃើញវិធីដើម្បីយកឈ្នះវា។
ដោយសារតែអ្នកជឿថា អ្វីៗទាំងអស់នៅក្នុងជីវិតរមែងមានដំណោះស្រាយ។ ដូចដែលបានរៀបរាប់ខាងលើ អ្នកគឺជាមនុស្សស្មោះត្រង់ណាស់ មិនមានការគំនិតអាក្រក់ ឬធ្វើបាបនរណាម្នាក់ ហើយក៏មិនមានគំនិតចង់កេងប្រវញ្ចគេដែរ។ សង្ឃឹមថាអ្នកនឹងរក្សាចរិតទាំងនេះបានយ៉ាងខ្ជាប់ខ្ជួន។
ខ. ៦០ ពិន្ទុ
អ្នកជាមនុស្សពូកែខាងគិត អ្នកគិតច្រើនណាស់។ មិនថានៅក្នុងទំនាក់ទំនងណាមួយ និងតាមរបៀបណាក៏ដោយ អ្នកតែងតែយកចិត្តទុកដាក់លើរាល់ព័ត៌មានលំអិត អ្នកដាក់ភាពឯកជនយ៉ាងច្រើន។ ឧទាហរណ៍! នៅក្នុងសេចក្ដីស្រឡាញ់ អ្នកនឹងប្រៀបធៀបថាតើនរណាជាអ្នកដែលផ្តល់ការស្រឡាញ់ច្រើនជាង ឬនរណាកំពុងកសាងទំនាក់ទំនងយ៉ាងសកម្ម។
ទោះយ៉ាងណា នេះត្រូវបានលាក់បាំងដោយអ្នកយ៉ាងវាងវៃ និងដោយសង្ខេប មនុស្សតិចតួចណាស់ដែលអាចស្គាល់វា។ ប្រសិនបើអ្នកបន្ដបណ្ដុះគំនិតគិតតែប្រយោជន៍ផ្ទាល់ខ្លួន នេះមិនយូរមិនឆាប់អ្នកនឹងត្រូវរស់នៅតែម្នាក់ឯង មិនមានអ្នកណាចង់នៅក្បែរអ្នកឡើយ។
គ. ៣០ ពិន្ទុ
អ្នកជាមនុស្សសុភាពរាបសារ និងស្មោះត្រង់។ អ្នកតែងតែផ្តល់សេចក្តីស្រឡាញ់តាមធម្មជាតិដោយមិនបង្ខំ។ ប្រសិនបើដៃគូរបស់អ្នកល្អចំពោះអ្នក អ្នកប្រាកដជាល្អតបទៅគេវិញទ្វេមួយជាបី ព្រោះនេះហើយដែលមនុស្សគ្រប់គ្នានៅជុំវិញអ្នកនឹងស្រឡាញ់អ្នក។ នៅពេលពួកគេនៅជាមួយអ្នក ពួកគេមានអារម្មណ៍កក់ក្ដៅ និងយល់អារម្មណ៍ស្មោះរបស់អ្នក គឺដូចជាទឹកត្រជាក់នៃថ្ងៃរដូវក្តៅអ៊ីចឹង។
អ្នកពូកែទំនាក់ទំនងណាស់ ដែលតាមរយៈនោះ អ្នកបានកសាងទំនាក់ទំនងជាច្រើនជាមួយនឹងមនុស្សថ្មីចាស់។ ទោះយ៉ាងណាក៏ដោយ អ្នកត្រូវបង្កើតទីតាំងការពារសម្រាប់ខ្លួនអ្នក ចៀសវាងមនុស្សអាក្រក់ដើម្បីទាញយកផលប្រយោជន៍ពីអ្នក កុំឱ្យខ្លួនឯងក្លាយជាជនរងគ្រោះព្រោះតែសេចក្ដីទុកចិត្តលើគេជ្រុលពេក។
ឃ. ៩០ ពិន្ទុ
អ្នកប្រហែលជាធ្លាប់ឆ្លងកាត់ការក្បត់ ឬភាពអស់សង្ឃឹមយ៉ាងខ្លាំងនៅក្នុងជីវិត ហើយវាបានធ្វើឱ្យអ្នកក្លាយជាមនុស្សឯករាជ្យ និងមិនសុំជំនួយពីអ្នកដទៃឡើយ។ មូលហេតុ គឺដោយសារតែអ្នកបាត់បង់ការទុកចិត្តជាមួយមនុស្សគ្រប់គ្នា វាពិបាកក្នុងការធ្វើឱ្យអ្នកបើកចិត្តរបស់អ្នក ចំពោះអ្នផ្សេងណាស់ បើទោះជាអ្នកដឹងថា មនុស្សទាំងអស់ មិនមែនសុទ្ធតែអាក្រក់ក៏ដោយ។
ពេលខ្លះអ្នកព្យាយាមផ្លាស់ប្តូរបន្តិចបន្តួច ប៉ុន្តែលទ្ធផលមិនដំណើរការហើយអ្នកបដិសេធថាព្រះជាម្ចាស់កំពុងព្យាយាមរុញអ្នកឱ្យឆ្ងាយពីមនុស្សជុំវិញខ្លួន។ អ្នកអាចឃើញថា អ្នកមានអារម្មណ៍អវិជ្ជមានជាច្រើននៅក្នុងខ្លួន ដូច្នេះគំនិតរបស់អ្នកក៏នឹងកាន់តែអាក្រក់ ហើយការប្រុងប្រយ័ត្នក៏កាន់តែខ្ពស់ណាស់។ ទោះជាយ៉ាងណាក៏ដោយ សង្ឃឹមថា នឹងមាននរណាម្នាក់នឹងបង្ហាញខ្លួនហើយផ្លាស់ប្តូរអ្នក ព្រោះការរស់នៅតាមរបៀបអ្នកក្នុងពេលនេះ មិនល្អសម្រាប់អ្នកឡើយ ទោះបីជាវាផ្ដល់ការការពារសម្រាប់ខ្លួនឯងក៏ដោយ៕
ប្រភព ៖ iOne / ប្រែសម្រួល ៖ Knongsrok