កាលពីខែមុនក្រសួងទេសចរណ៍ និងបុរាណវត្ថុរបស់អេហ្ស៊ីបបានប្រកាសពីការរកឃើញមឈូសដែលមានអាយុកាល ២.៦០០ ឆ្នាំនៅ Saqqara ។ មឈូសនេះត្រូវបានរកឃើញនៅក្នុងអណ្តូងមួយក្បែរពីរ៉ាមីត Djoser មឈូសឈើនេះត្រូវបានគេរកឃើញថាបានថែរក្សាយ៉ាងល្អហើយនៅតែរក្សាបាននូវពណ៌ថ្នាំបានល្អផងដែរ។ បច្ចុប្បន្ននេះអ្នកបុរាណវិទ្យាបានធ្វើការសិក្សាបានយល់ស្របគ្នាក្នុងការបើកមឈូសមួយ។
ព័ទ្ធជុំវិញដោយអ្នកសារព័ត៌មាន និងឥស្សរជនអ្នកស្រាវជ្រាវបានបង្ហាញពីសាកសពម៉ាំមីដែលបានថែរក្សាយ៉ាងល្អឥតខ្ចោះនៅខាងក្នុងមឈូសមួយក្នុងចំណោមមឈូសទាំង ៥៩ ដែលត្រូវបានរកឃើញ។ ជាក់ស្ដែងនៅពេលបើកមឈូសម៉ាំមីនៅក្នុងសភាពរុំក្រណាត់បញ្ចុះសព ហើយក្រណាត់នៅតែរក្សានូវថ្នាំពណ៌របស់វាដដែល។ ផ្អែកលើការវិភាគបឋម អ្នកស្រាវជ្រាវជឿជាក់ថាសាកសពគឺជាមន្ត្រីបុព្វជិតសាសនា និងមានឋានៈលេចធ្លោកាលពីសម័យអេហ្សីបបុរាណ។
ក្រៅពីមឈូស រូបសំណាក Ptah-Soker ចំនួន ២៨ ត្រូវបានគេរកឃើញក៏ដូចជារូបសំណាក Nefertum មួយ។ រូបសំណាកនោះពិតជាត្រូវបានចារឹកឈ្មោះបព្វជិតបាឌី អាម៉ុន(Badi-Amun)។ រូបសំណាក Ptah-Soker គឺជាព្រះដែលត្រូវបានគេអាចឃើញនៅក្នុងការកំណត់ពិធីបុណ្យសព។ Ptah ជាអាទិទេពបង្កើតអាទិទេពនៃរាជធានីបុរាណ Memphis និង Soker គឺជាអាទិទេព Falcon ផ្នូរស្តេចបុរាណ។ Nefertum គឺជាដៃគូរបស់ Ptah ដូច្នេះហើយជារឿយៗត្រូវបានគេរកឃើញនៅជាមួយគ្នា។
ប៉ុន្តែមឈូស និងរូបចម្លាក់មិនមែនជាចុងបញ្ចប់នៃអ្វីដែលត្រូវរកឃើញនោះទេ។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងវត្ថុបុរាណលោក Khaled al-Anani បានសន្យាថា “ថ្ងៃនេះមិនមែនជាថ្ងៃបញ្ចប់នៃការរកឃើញទេ។ ខ្ញុំគិតថាវាជាការចាប់ផ្តើមនៃការរកឃើញដ៏ធំមួយប៉ុណ្ណោះ។" ចំណែកមឈូសវិញគេនឹងយកទៅរក្សាទុកនៅសារមន្ទីរ Grand Egypt ដែលនឹងបើកឱ្យចូលទស្សនាឆាប់ៗនៅក្រុង Giza ។ សារមន្ទីរនេះគ្រោងនឹងបើកនៅឆ្នាំ ២០២១ ព្រមទាំងរៀបចំវត្ថុបុរាណរាប់ពាន់ រួមទាំងការរកឃើញមួយចំនួនដែលបុរាណវិទូបានជីករកឃើញនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
Honoured to be invited by the Minister of Tourism and Antiquities HE Khaled El Anany to Saqqara for the announcement that a new tomb of mummies has been discovered. I saw one being opened for the first time in 2600 years! Truly amazing! @TourismandAntiq @MFATNZ 🇪🇬🇳🇿 pic.twitter.com/5oLfAM7zAV
— Greg Lewis 🇳🇿🇪🇬 (@NZinEgypt) October 3, 2020
ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖ mymodernmet