តើរបស់មួយណា ដែលអ្នកនឹងទុកក្នុងកាបូបរបស់អ្នក នោះនឹងបង្ហាញពីបុគ្គលិក្ខណៈពិតរបស់អ្នក ដោយគ្មានចំណុចខ្វះចន្លោះឡើយ។
1. ផលិតផលគ្រឿងសម្អាង ឬថែសម្រស់
អ្នកតែងតែចូលចិត្តថែរក្សាខ្លួនអ្នក និងមើលទៅល្អឥតខ្ចោះ មិនថាស្ថិតនៅក្នុងស្ថានភាពណាមួយនោះឡើយ។ អ្នកជាមនុស្សដែលមានអារម្មណ៍ធូរស្បើយ ដូច្នេះអ្នកដែលនៅជុំវិញអ្នក តែងតែរីករាយជាមួយនឹងអត្តចរិតរួសរាយរាក់ទាក់របស់អ្នក។
2. សៀវភៅ
អ្នកដែលកាន់សៀវភៅនៅក្នុងកាបូបរបស់ បញ្ជាក់ថា អ្នកគឺជាមនុស្សវាងវៃ ដែលមិនចូលចិត្តខ្ជះខ្ជាយពេលវេលា និងចូលចិត្តចំណាយពេលរាល់នាទីដោយប្រាជ្ញាការគិតដ៏ល្អិតល្អន់បំផុត។ អ្នកទំនងជាមនុស្សដែលមានវណ្ណៈខ្ពស់ មានចំណេះដឹងជ្រៅជ្រះថែមទៀតផង។
3. កំណត់ហេតុប្រចាំថ្ងៃ
អាចនិយាយបានថា អ្នកជាមនុស្សដែលគួរឱ្យទុកចិត្ត និងមានចរិតជាក់ស្តែងបំផុត។ អ្នកជាប្រភេទមនុស្សដែលម៉ឹងម៉ាត់ និងមានភាពជឿជាក់ខ្ពស់។ ដូចគ្នានេះផងដែរ អ្នកមាននិន្នាការគ្រប់គ្រងគ្រប់ទិដ្ឋភាពនៃជីវិតរបស់អ្នកបានយ៉ាងល្អ។
4. សៀវភៅកត់ត្រា និងសម្ភារៈការិយាល័យ
អ្នកជាមនុស្សដែលមានគំនិតច្នៃប្រតិដ្ឋខ្ពស់ ហើយតែងតែបំផុសគំនិតបង្កើតអ្វីដែលថ្មី។ សម្រាប់អ្នក រឿងសំខាន់គឺត្រូវត្រៀមខ្លួនដើម្បីអនុវត្តគំនិតមួយ ដែលអាចបង្កើតបានជាកំណាព្យ ឬចេញជាអ្វីដែលប្លែកបំផុត។
5. នំ ចំណី ឬភេសជ្ជៈ
ប្រសិនបើអ្នកតែងតែកាន់របស់ទាំងនេះនៅក្នុងកាបូបរបស់អ្នក វាប្រហែលជាដោយសារតែអ្នកជាស្ត្រីដែលមានកូនតូចៗ។ យើងទាំងអស់គ្នាដឹងថា ពួកគេមិនចេះអត់ធ្មត់ទេ ដូច្នេះម្តាយតែងតែត្រូវបានគេរៀបចំគ្រប់ពេល។ នេះបញ្ជាក់ថា អ្នកជាមនុស្សដែលយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
6. កន្សែង និងរបស់ផ្សេងៗ
ច្បាស់ណាស់អ្នកដែលមានកាបូប តែងតែដាក់សំរាម គឺជាមនុស្សដែលគោរពបរិស្ថាន។ អ្នកស្អប់ក្នុងការដែលទុកសំរាមនៅតាមផ្លូវ ហើយជ្រើសរើសយកវាទុកក្នុងកាបូបរបស់អ្នក រហូតដល់អ្នកអាចរកឃើញធុងសំរាម។ នេះក៏បញ្ជាក់ឱ្យឃើញថា អ្នកជាមនុស្សដែលយកចិត្តទុកដាក់ខ្ពស់ និងមានច្បាប់ទម្លាប់ និងការគោរពខ្លាំង អ្នកខិតខំអស់ពីសមត្ថភាពដើម្បីអ្នកដទៃផងដែរ៕
ប្រភព ៖ Namastest / ប្រែសម្រួល ៖ Knongsrok